អ្នកណា​ជា​បង្អែ​កលោក​អធិការនគរបាល​ស្រុក​ថ្មពួក​បានជា​បង្ករឿង​ហើយ​សុខ​សប្បាយ​រហូត​ចឹ​ង​?

at-khem

​ខេត្តបន្ទាយមានជ័យ ៖ លោក​វរៈសេនីយ៍ឯក អ៊ុក សុផាត​អធិការនគរបាល​ស្រុក​ថ្មពួក ជា​មន្ត្រីនគរបាល​ដែលមាន​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ប៉ុន្តែ​គេ​ឆ្ងល់​ថា​ហេតុ​អី​បានជា​លោក​អធិការ​ចេះតែ​សុខ​សប្បាយ​លើ​គំនរ​ទុក្ខ​គេ​បាន​រហូត​ចឹ​ង​?​។​ជាក់ស្តែង​ថ្មីៗ​កន្លងមកនេះ​ប្រជាពលរដ្ឋ​ម្នាក​ត្រូវបាន​លោក​អធិការ​វាយ​ហើម​មុខ​បែក​ចិញ្ចើម​ដេរ​ជា​ច្រើ​ថ្នេរ​ហើយ​អត់​ហ៊ាន​ប្តឹង​ទៀត​

ព្រោះ​ខ្លាច​?​។​ករណី​យ៍​នេះ​បើតាម​ប្រជាពលរដ្ឋ​រស់នៅ ម្ដុំ​ផ្សារ​ថ្មពួក និង​ផ្សារ​ថ្មី បានឱ្យ  ដឹងថា​៖ កាលពី​យប់​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៨​នៅក្នុង​ពី​ធី​ជប់លាង​កាត់​ចំណងដៃ​ផ្ទះ​ប្រជាពលរដ្ឋ​នៅមុខ​ផ្សារ​គំរូ ហៅ​ផ្សារ (​ថ្មី​) ស្ថិតនៅក្នុង ភូមិ​ឃុំ​គំរូ​ស្រុក​ថ្មពួក ម្ចាស់​កម្ម​ពិធី​ក៏បាន​អញ្ជើញ ក្រុម​ប៉ូលីស​ស្រុក​អោយ ទៅ​ជួយ យាម​ការពារ ហើយ​បាន​ផឹកស៊ី​ក្នុង​កម្ម​ពិធី​ផងដែរ​។ ខណៈពេល​កម្ម​ពិធី​កំពុងតែ​សប្បាយរីករាយ ពេលនោះ គេ​ឃើញ ស្ត្រី​ម្ចាស់​កម្ម​ពិធី​រងរបួស បែកក្បាល ។

​ពេលនោះ យុវជន ឈ្មោះ សិទ្ធ រ៉េត​អាយុ​២៦​ឆ្នាំ ត្រូវជា​ក្មួយ រស់នៅ​ខេត្តសៀមរាប ដែល​មក​ចូលរួម​ក្នុង​កម្ម​ពិធី បាន​សួរ​ទៅ​ស្ត្រី ម្ចាស់​កម្ម​ពិធី​ថា​៖ មីង កើត​អី​បាន​មាន​ហូ​ឈាម​? ។​ស្ត្រី​ជា​ម្ចាស់​កម្មវិធី​នោះបាន​ប្រាប់ថា មាន​គេ​គប់​ត្រូវតែ​មិនដឹង​មុខ​នោះទេ កុំ​ខ្វល់​ផឹកស៊ី​បន្តទៀត​ទៅ ។​ខណៈ​ពេលនោះ​យុវជន ឈ្មោះ សិទ្ធ រ៉េត ស្រែក​ខ្លាំង​ថា អាណា​គប់​មីង​អញ កុំអោយ​អញ​ឃើញ ហើយក៏​បាន​ចប់​ទៅ​។ មួយសន្ទុះ​ក្រោយមក បុរស ឈ្មោះ សិទ្ធ រ៉េត ក៏បាន​ទៅរក​ស្រា​បៀរ​មក​ផឹក តែ​ពេល​ដល់ ចូលទៅ​បាន​មួយ​ភ្លែត គេ​បានឃើញ លោក អធិការ ដឹកនាំ​កូនចៅ ចូលទៅ​សួរថា ហ្អែ​ង​មករក​រឿង កូនកំលោះ មែន​? ពេលនោះ បុរស​ឈ្មោះ សិទ្ធ រ៉េត បាន​ប្រាប់ថា អត់​ទេ ខ្ញុំ​បងប្អូន​ខាង​កូនកំលោះ​ទេ​។​

បើតាម​អ្នកឃើញ​ហេតុ​ការ​និយាយថា​៖ លោក អធិការ​របៀប​ស្រវឹង​នៅតែ​សួរ ដដែល ៗ ហើយ​ក៏បាន​ទះកំផ្លៀង​ទៅ​ជនរងគ្រោះ ចំនួន ពីរ​ដៃ និង​បញ្ជារ​កូនចៅ ឱ្យ​ចាប់​គ្រៀក​ជនរងគ្រោះ មក​វៃ​ជន​បណ្ដាលឱ្យ​រងរបួស បែក ជ​ញ្ជើ​ម ដេរ​ចំនួន ៦ ថ្នេរ ដែល​គេ​សង្ស័យថា វៃ​និង អាយកូម​(​វិទ្យុទាក់ទង​) ។​

 នៅ​ព្រឹក​ឡើង​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ទៅ​សួរ កូនចៅ​លោក អធិការ ថា​ហេតុ​អី​បាន​ចាប់​គ្រៀក​ហើយ វៃ​ខ្ញុំ ពេលនោះ កូនចៅ លោក​អធិការ​បាន​ប្រាប់ថា ខ្ញុំ​អត់​ដឹងអី​ទេ ខ្ញុំ​ធ្វើតាម​បញ្ជារ របស់​មេ​ខ្ញុំ​ទេ ។ ក្រោយពី​មានរឿង វ៉ៃ​ប្រជាពលរដ្ឋ អ្វី​ហួសចិត្ត​នោះ​គឺ​លោក​វរៈសេនីយ៍ឯក​អ៊ុក សុផាត បានគ​ម្រាម​ដល់ ជនរងគ្រោះ​ពិសេស​ម្ចាស់​កម្មវិធី​និង​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​មិនឱ្យ និយាយ​ឬ​ធ្វើជា​សាក្សី​ប្តឹង​អ្វី​ឡើយ​?​។​

​បើតាម​ប្រភពពី​បងប្អូន​របស់​ជនរងគ្រោះ​បានអោយដឹងថា ក្រោយពី​មានរឿង​រួចមក នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៨ មើលទៅ​ដឹងថា​អាចមាន​រឿង​ធំ ក៏ លោក​វរៈសេនីយ៍ឯក អ៊ុក សុផាត​អធិការនគរបាល​ស្រុក​ថ្មពួក បាន យក​លិខិត មកអោយ​មីង​របស់​ជនរងគ្រោះ ផ្ដិតមេដៃ ។​ប៉ុន្តែ​ដោយសារ ការសរសេរ ក្នុង​លិខិត មានការ​បំ​ភ្លើ​ស​ពី​ការពិត ខ្លាំងពេក ដោយ​ចោទថា​ក្មួយ​របស់គាត់ បាន​ដើរ​អុកឡុក ក្នុង​រោង​ជប់លាង កាត់​ចំណងដៃ ទាំង​ក្មួយ​របស់គាត់​មិនបាន​ធ្វើ​ដូច​ការ​ចោត​ប្រកាន់​របស់លោក​អធិការ ពេល​មីង​របស់​ជនរងគ្រោះ​សុំ​ថត​លិខិត នោះ​តែ​លោក អធិការ​មិន​ព្រមអោយ​ថត​ទេ គឺ​យកទៅ​វិញ​បាត់ ។

​បន្ទាប់មក បានអោយ​កូនចៅ យក​លិខិត មក​១​ច្បាប់​ទៀត ដើម្បី សុំ​ធ្វើការ​បដិសេធ មិន​ប្ដឹងផ្ដល់ និង​សូម​បញ្ចា​ប់​រឿងហេតុ​ពាក់ព័ន្ធ នឹង​ហឹ​ង្សា នៅ​យប់​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៨ ។
​ប្រជាពលរដ្ឋ នៅ​ម្ដុំ ផ្សារ​ថ្មពួក​ពួកគាត់​មានការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់លោក អធិការ​នោះទេ តែ​មិន​ហ៊ាន​ប្តឹងផ្តល់​ព្រោះ​ខ្លាច​។​
​តែ​ពួកគាត់​បាន​និយាយ​សុំ​ឲ្យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ពិសេស​អគ្គស្នងការ​ន​គ​របាល​ជាតិ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​. គួរ​មើល​កូនចៅ​ផង​ទាន .​។ ជាពិសេស លោក​មាស ច័ន្ទ​ពិ​សិទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ គួរ​មាន​ចំណាត់ការ​យ៉ាងណា ចំពោះ លោក វរៈសេនីយ៍ឯក អ៊ុក សុផាត​អធិការនគរបាល​ស្រុក​ថ្មពួក ដែល​បាន​ប្រើ​អំពើរ​ហឹ​ង្សា ទៅ​ប្រជាពលរដ្ឋ ទាំង​ខ្លួន​ស្រវឹង​បែបនេះ កុំ​ចាំ​តែមាន​បណ្តឹង​បានធ្វើការ​នោះ​។​

​សូមបញ្ជាក់​ផងដែរ ថា​កន្លងមក កាលពី ថ្ងៃទី​២៦ ខែមករា​ឆ្នាំ ២០១៧ វេលា​ម៉ោង​ប្រហែល​១៨:៣០​នាទី​យប់ លោក អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក ដែល​គេ​ជឿជាក់ថា​ស្រវឹង បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក​ត្រៃ​តុ​ន ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ ចង្កូត​ស្តាំ គ្មាន​ស្លាក​លេខ ទៅបុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹក​ដំឡូង ដែល​បើកបរ​ក្នុងទិសដៅ ស្របគ្នា​បណ្តាលអោយ​អ្នកបើកបរ​គោយន្ត​នោះ រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង​និង​រងរបួស​យ៉ាងធ្ងន់ធ្ង នៅលើ​កំណាត់​ផ្លូវជាតិ លេខ​៥៦ នៅ​ចំណុច មុខ​សាលា​អនុ​វិទ្យា​ហ៊ុនសែន តា​បែន ស្ថិតនៅ​ក្នុងភូមិ​គោក​រការ ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ផងដែរ ។​

​ជនរងគ្រោះ​ជា​អ្នកបើក​គោយន្ត មានឈ្មោះ ឈុំ ដៀង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំមាន រួម​ដំណើរ​ពី​នាក់ មាន​ទីលំនៅ​ជាមួយគ្នា ភូមិ​អូវែ​ង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក បាន​រងរបួស​បាក់​ភ្លៅ​ឆ្វេង​ហើយ​បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរ​សំរាក​ព្យាបាល​ទេវិន្ទ​រក្សាសុខ​។​ករណី​យ៍​បើកឡាន​អត់​ស្លាក​លេខ​បុក​ប្រជាពលរដ្ឋ​ន​នេះ​ក៏​ស្ងាត់ឈឹង​ដែរ​!?​។​

at-khema-police-thmor-puokhorn-3horn1horn-car