ចំណាយលុយ​កែ​សុ​ដ​ន្យ​ក​ញ្ញ​សេង​សូ​ណា​មិន​អត់​ប្រយោជន៍​មែន​អាមេរិក​ហៅ​ថត​រឿង​ក្តៅ​សាច់​!

g-seng-so

​ភ្នំពេញ​៖ តារា​សម្តែង ដែល​មហាជន​ស្គាល់​តាមរយៈ​ការ​សម្ញែង​ដើមទ្រូង​បន្ទាប់ពី​ចំណាយលុយ​បាន​កែកុន សេង សូ​ណា បានរៀបចំ​ពិធី​ខួបកំណើត​កាលពី​រាត្រី​ថ្ងៃទី​២១ មករា ឆ្នាំ ២០១៨ ជាមួយ​ការ​អះអាងថា​៖ «​ជា​ពិធី​ខួបកំណើត​ដ៏​សាមញ្ញ​តូច តែ​ជា​ពិធី​ដើម្បី​លើករាសី​ឲ្យ​ត្រដែត ស្តារ​ឱកាស​ភាពយន្ត ដែល​ទទួលបាន​ពី​ផលិតករ​ក្រៅ​ស្រុក​។ ទោះ​សាច់រឿង​សម្តែង​នោះ​

បែប​ជានា​រី​សិច​ស៊ី​ខ្លាំង​ក៏ដោយ​»​។​
​នាង​និ​យា​យា​ប្រាប់​ទាំង​មោទនៈភាព​ថា «​ទាន់​ខ្លួន​នៅ​ស្អាត​ក្មេង បើ​ចាស់​ទៅ​ក៏​គ្មាន​អ្នកណា​មក​មើល​យើង​» ។​

​រំឭក​ពី​ភាព​សិច​ស៊ី ប តារា​សម្ដែង​ស៊ិ​ច​ស៊ី កញ្ញា ដេ​ន​នី ក្វាន់ ធ្លាប់​ត្រូវបាន​ក្រសួង​វប្បធម៌​ចេញ​បំរាម​មិន​ឲ្យ​បង្ហាញមុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​រហូតដល់​១​ឆ្នាំ ដោយសារតែ​នាង​មាន​ទម្លាប់​បង្ហោះ​រូប​ស៊ិ​ច​ស៊ី​ជា​សាធារណៈ​។​

​ឯ​អ្នកនាង ឆ័យលី ដា​ឡែ​ន កាលពី​ជាង​បួន​ឆ្នាំមុន​នោះ ក៏​ធ្លាប់​ត្អូញ​ថា​បាត់បង់​ទីផ្សារ​សិល្បៈ​ក្រោយពី​រង​ព្រនុង​រិះគន់​ដោយសារ​រូបភាព​សិច​ស៊ី​ស្លៀកពាក់​ស្ទើរ​អាក្រាតកាយ​លើ​ឆាក​តន្ត្រី​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។​តែ​កញ្ញា នាង សេង សូ​ណា ក នាង​បែរជា​អះអាង​ដោយ​មិន​ញញើត​នឹង​បាត់បង់​ឱកាស​សិល្បៈ​ដូច​កញ្ញា ដេ​ន​នី ក្វាន់ ឬក៏​អ្នកនាង ឆ័យលី ដា​ឡែ​ន ឡើយ​។​
​កញ្ញា​សេង សូ​ណា បានប្រកាសថា​៖ «​ខ្ញុំ​មិន​ប្ដូរ​ជំហរ​លុបចោល​វិធានការ​ស៊ិ​ច​ស៊ី​នេះ​ទេ​។ មហាជន​ភាគច្រើន​បាន​ស្គាល់​ខ្ញុំ​ជាតា​រា​ស៊ិ​ច​ស៊ី ។ ដូច្នេះ​បើ​ខ្ញុំ​ប្ដូរ​ទម្លាប់​មកជា​តារា​ស្រគត់ស្រគំ នោះ​មហាជន​ពិតជា​ឈប់​ស្គាល់​ខ្ញុំ ឬ​អាច​មើល​នឹង​លែង​ស្គាល់​»​។

​ទាកទង​និង​ការសម្តែង​តារា​សិច​ស៊ី សេង សូ​ណា និយាយថា​៖ «​កន្លងមក​ខ្ញុំ​សម្ដែង​ជា​តួអង្គ​ស្នេហា​រោលរាល​យ៉ាង​ជោគជ័យ​ច្រើន​រឿង​ហើយ ឥឡូវ​នៅ​ខែកុម្ភៈ​នេះ ខ្ញុំ​កុងត្រា​សម្ដែង​រឿង​ឲ្យ​អាមេរិក​២ រឿង​ទៀតហើយ ដែល​រឿង​ទាំងពីរ​គឺ​សុទ្ធ​តែមាន​ប្លង់​ស្នេហា​រោលរាល​តែម្ដង ហើយ​ខ្ញុំ​អត់​គិតថា​ក្រោយពេល​សម្ដែង​ហើយ​មានការ​ប្រកាស​បិទ​ខ្ញុំ​ពី​សិល្បៈ​អី​ដូច ដេ​នី ក្វាន់ ទេ ព្រោះ​បើ​ក្រសួង​ឲ្យ​គេ​ថត​រឿង​ហ្នឹង​មានន័យថា​ខ្ញុំ​សម្ដែង​ក្នុង​រឿង​ហ្នឹង​ក៏​មិន​ខុស​ដែរ​»៕

g-seng-sog-seng5g-seng-so1seng1