ម្ចាស់​អាជីវកម្ម​សត្វឃាត​ក្តៅក្រហាយ​ជាមួយ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​!

k-ngin-hun2

​ខេត្តកំពង់ឆ្នាំង​៖  ។​មាន​សេចក្តីរាយការណ៍​ចេញពី​ក្រុមអាជីវករ​កាប់​ជ្រូក  គោ ក្របី​ដែលមាន​ទីសត្តឃាត នៅក្នុង​ស្រុក​និង​ខេត្តកំពង់ឆ្នាំង​ថា​៖  លោក ងិន​ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង​ធ្វើការ​ងារ​លើស​ផែនការ​ដោយ មិន​អាណិតអាសូរ​ក្រុមអាជីវករ​នោះ ឡើយ​។​ពាក្យ​ថា​លើស​ផែនការ​​ដែល​ក្រូម​អាជីវករ​សត្វឃាត​ជ្រូក គោ  ក្របី​នៅក្នុង

​ខេត្តកំពង់ឆ្នាំង​លើកឡើង​គឺ​ចង់​សំដៅ​ចំពោះ​សកម្មភាព​មន្ត្រី​ពេទ្យសត្វ​ចាប់បង្ខំ​ឲ្យ​​ក្រុមអាជីវករ​រក ស៊ី​កាប់ បង់លុយ ប្រចាំខែ​ឆ្នាំ​ឲ្យ លោក ងិន​ហ៊ុន​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត កំពង់ឆ្នាំង​ក្រោមលេស បង់ពន្ធដារ​។  អាជីវករ​កាប់​ជ្រូក​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយថា​៖​ប្រសិនបើ​មិន​បង់​ឲ្យ​គេ​ទេ គាត់​គំរាម​មិន​អនុញ្ញាត ឲ្យ​បន្ត​រកស៊ី​ឬ​មិន ចេញ​ប៉ាតង់​ឲ្យ​ទៀតឡើយ ។

​នៅពេលដែល​ក្រុមអាជីវករ​ត្រូវ​ការយក​ប័ណ្ណ​ប៉ាតង់​ទៅប្រើ​ប្រាស់ ផ្សេងៗ លោក​ងិន​ហ៊ុន មិន​ចេញ​ប័ណ្ណ​ប៉ាតង់​ឲ្យ​ទេ ដោយ​យក​លេស​ថា ថ្នាក់​ខេត្ត​ធ្វើ​មិនទាន់​?!​។ ប៉ុន្តែ​បើ​មាន​លុយ​ច្រើន អាចធ្វើ​លឿន​បាន​(​ស៊ិ​ក​) ។​លោក​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត កំពង់ឆ្នាំង បាន​ទារលុយ​ពី​ម្ចាស់​ទីសត្តឃាត​ច្រើនជាង​តម្លៃ​ធម្មតា​៣០​ទៅ​៤០​ភាគរយ ពោលគឺ​ច្រើនជាង​ច្បាប់​កំណត់​៣០​ទៅ​៤០​ភាគរយ​។​

​នេះ​គេ​និយាយ​តែ​ករណី​ទីសត្តឃាត កាប់​គោក្របី ជ្រូក​ប៉ុណ្ណោះ មិន​និយាយ​ការ​អារ​រកលុយ​ផ្សេង​ទៀតឡើយ​។  ។​ប្រសិនបើ​ចឹ​ង​មែន​នោះ​ទង្វើ​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​លោក​ងិន​ហ៊ុន​គឺ​ប្រឆាំង​និង​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ដែល​ចែង​ពីបទ​ល្មើស​វិ​តិ​ក្រម​(​ការយក​តួនាទី​បង្ខំ​ឲ្យ​គេ​សូក​)​ហើយ​បាននិងកំពុង​បំផ្លាញ​ទឹកចិត្ត​ក្រុមអាជីវករ​សត្វឃាត ឲ្យ​មានការ​ថ្នាំងថ្នាក់ ជាមួយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ហ៊ុនសែន​ផងដែរ​។

មិនអាច​សុំ​ការពន្យល់​ពី​លោក​ងឹ​ន​ហ៊​ន​ចំពោះ​ព​តិ​មាន​នេះ​បាន​នៅឡើយ​។​សង្ឃឹមថានឹង​មានការ​ពន្យល់​ពី​លោក​ងឹ​ន​ហ៊ុន​ឬ​មន្ត្រី​ជំនាញ​នៅ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​!៕

k-ngin-hun2k-land-chkok