លោក អ៊ុក សុផាត អធិការ​ស្រុក​ថ្មពួក​អី​ក៏​ខ្លាំង​ដៃ​ម៉េ​ស​បើកឡាន​អត់​លេខ​បុក​ប្រជាជន​វ៉ៃ​ប្រជាជន​ហើយ​គម្រាម​មិន​ឲ្យ​ប្តឹង​ទៀត​!?

a-police-thmor-puok

​បន្ទាយមានជ័យ : លោក​វរៈសេនីយ៍ឯក​អ៊ុក សុផាត​អធិការនគរបាល​ស្រុក​ថ្មពួក​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​មន្ត្រីនគរបាល​ដែល​កើតរឿង​អាស្រូវ​មិន​ស្វាង​តែ​គ្មាន​អាណា​ហ៊ាន​ធើ​អី​តិច​!!​។​ជាក់ស្តែង​បើតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹ​ថា​៖​កាលពី​យប់​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៨​នៅក្នុង​ពី​ធី​ជប់លាង​កាត់​ចំណងដៃ​ផ្ទះ​ប្រជាពលរដ្ឋ​នៅមុខ​ផ្សារ​គំរូ​ភុ​មិ​ឃុំ​គំរូ​ស្រុក​ថ្ម​ពួកលោក​អធិការ​យើង​

ផឹង​ស្រ​វឺ​ង​បាន​នាំ​កូនចៅ​ទៅ​វាយ​ប្រជាពលរដ្ឋ​បែក​ចិញ្ចើម​ដេរ​៥​ទៅ​៦​ថ្នេរ​ដោយ​មិនដឹង​មូលហេតុ​។​ជនរងគ្រោះ​ដែល​ត្រូវ​លោក​វរៈសេនីយ៍ឯក​អ៊ុក​សុផាត​អធិការនគរបាល​ស្រុក​ថ្ម​វាយ​ហើម​មុខ​បែក​ភ្នែក​មានឈ្មោះ​សិទ្ធ​សារ៉េត​អាយុ​២៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។​

ក្រោយពីផឹក​ស្រវឹង​ហើយ​វាយ​ប្រជាពលរដ្ឋ​អ្វីដែល​សឿង​បំផុត​គឺ​លោក​វរៈសេនីយ៍ឯក​អ៊ុក សុផាត​បាន​គម្រាម​ជនរងគ្រោះ​ពិសេស​ម្ចាស់​កម្មវិធី​និង​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​មិន​ឲ្យ​និយាយ​ឬ​ធ្វើជា​សាក្សី​និង​ប្តឹង​អ្វី​ឡើយ​។​ជនរងគ្រោះ​ពេលដែល​អ្នកកាសែត​សួ​បាន​ត្រឹម​គ្រវីក្បាល​ហើយ​និយាយថា​រឿង​ហ្នឹង​ចប់​ហើយ​!!(​ស៊ិ​ក​)​។

​សូមបញ្ជាក់ដែរថា​កាលពី​វេលា​ម៉ោង​ប្រមាណ​១៨​និង​៤០​នាទី​យប់​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៧​កន្លងមក​លោក អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក​ដែល​គេ​ជឿថា​ស្រវឹង​ផងដែរ​បាន​បើករថយន្ត​របស់ខ្លួន​ទៅបុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹក​ដំឡូង​ដែល​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​បណ្តាលអោយ​អ្នកបើកបរ​គោយន្ត​នោះ​រងរបួស​បាក់​ភ្លៅ​ឆ្វេង​ធ្ងន់ធ្ង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​ស្ថិត​នៅមុខ​សាលា​អនុ​វិទ្យា​ហ៊ុនសែន​តា​បែន​ក្នុងភូមិ​គោករ​ការឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​​បន្ទាយមានជ័យ ។​

ប្រភប​បញ្ជាក់ថា នៅ​យប់កើតហេតុ​នោះ​លោក អ៊ុក សុផាត អធិការ​ស្រុក​ថ្មពួក​អាយុ​៤២​ឆ្នាំមាន​ទីលំនៅ​បណ្ដោះអាសន្ន​ភូមិ​កស្សិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក​បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក​ត្រៃ​តុ​ន​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២​ចង្កូត​ស្តាំ​គ្មាន​ស្លាក​លេខ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ទៅដល់​ចំនុចកើតហេតុ​ក៏បាន​ឡើង​ជែង​ជាមួយ​រថយន្ត​ធំ​ដែល​បើក​ច្រាស់ទិស​គ្នា​ក៏​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​ដំឡូង​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​ក្រឡាប់​ធ្លាក់​ផ្លូវ​រីឯ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​។​

​ជ​ន​រង​គ្រោះជា​អ្នកបើក​គោយន្ត​មានឈ្មោះ ឈុំ ដៀង ភេទ​ប្រុស​​អាយុ​៤២​ឆ្នាំមាន រួម​ដំណើរ​ពី​នាក់ មាន​ទីលំនៅ​ជាមួយគ្នា ភូមិ​អូវែ​ង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក​បាន​រងរបួស​បាក់​ភ្លៅ​ឆ្វេង​ហើយ​បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរ​សំរាក​ព្យាបាល​ទេវិន្ទ​រក្សាសុខ​។

 

​ករណី​ស្រវឹង​បើកឡាន​អត់​លេខ​ហើយ​បុក​ប្រជាពលរដ្ឋ​ក៏ដូចជា​ផឹក​ស្រវឹង​វ៉ៃ​ប្រជាពលរដ្ឋ​គឺ​មកដល់​ថ្ងៃនេះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​គំរូ​និយាយថា​គ្មាន​អា​ជ្រុ​ញ​ណា​ហ៊ាន​ក្អក​ដាក់​លោក​វរៈសេនីយ៍ឯក​អ៊ុក សុផាត​អធិការនគរបាល​ស្រុក​ថ្មពួក​ឡើយ​។​សារ​ព​តិ​មាន​យៀង​មិនអាច​សុំ​ការពន្យល​ពី​ករណី​ស្រវឹង​វ៉ៃ​ប្រជាពលរដ្ឋ​នៅ​ឃុំ​គំរូ​បានឡើយ​ដោយ​ទូរ​សព្ទ​មិន​ចូល​។​សង្ឃឹមថា​លោក​ឧ​ត្ត​ម​សេនីយ៍​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នឹង​ពិនិត្យមើល​កូនចៅ​ផង​មើល​ម៉េច​ក៏​អានជ្រី​!​ម៉េ​ស​?​។​

a-police-thmor1horn1hornhorn-3horn-carhorn-car1