សហគមន៍​រ៉ែ​មាស​នៅ​កែវ​សីមា​ខេត្តមណ្ឌលគិរី​រំលោភ​បទបញ្ជារ​ក្រសួង​រឿង​ជីក​រ៉ែ​ជម្រៅ​ជិត​ដល់​ឋាន​ប្រែ​ត​សង្ស័យ​ចាយលុយ​ក្រោម​តុ​!?

mao-san

​ខេត្ត​មណ្ឌល​គី​រី ៖​សេចក្តីរាយការណ៍ មួយ​បាន​ឲ្យ​ដឹងថា​៖​ការ ជីក​រ៉ែ​មាស​ពី​សំណាក់ ប្រជាជន​ខ្មែរ រាប់រយ​គ្រួសារ បាន​ចូលទៅ​ចាប់ដី និង​ទទួលបាន​អំណោយ​ដីធ្លី​ពី​សម ត្ថ​កិច្ច​អាជ្ញាធរ ភូមិ​អូរ​ក្ល ឃុំ​ស្រុក​កែវ​សីមា ខេត្ត​ម​ណ្ឌ​គិរី​មាន​ច​ម្រៅ​ចង់​ខើ​ញ​ក្បាល​ប្រែ​ត​ខុសពី​ច្បាប់​កំណត់​២០​ម៉ែត​ដែល​ករណី​យ៍​នេះ​ប្រធាន សហគម​ជីក​រ៉ែ ប្រាប់​កាសែត​ថា មានច្បាប់​ទំលាប់​ត្រឹម 

ពី​មន្ទីរ រ៉ែ​ថាមពល ខេត្តហើយ រយៈពេល​៣​ខែ ទើប មន្ត្រី​នោះ​ចុះ​ប្រមូល លុយ​ម្តង​! ។ ប្រជាជន​ខ្មែរ​យើង​បាននាំគ្នា ជីករណ្តៅ​ខុសច្បាប់​ជាច្រើន​កន្លែង​រុករក​រ៉ែ​មាស ដែល​ខ្លះ​មាន​ក្រោម​ជម្រៅ​២០០​ម​ឬ​រហូតដល់​១០០០​ម៉ែត​ឯ​ណ្ណោះ​។​ពេល​ចុះ​ជីក​ក្រុម កម្មករ​អាច យកនំ​ចំណី​បាយទឹក​ចុះទៅ​ខាងក្រោម មួយថ្ងៃ​ពេញ ទើប ដល់​ម៉ោង​ទ្បើង​មកវិញ​ដែល​ប្រឈម​និង​ហានិភ័យ​ខ្ពស់​។​

 ក្រសួង​រ៉ែ​និង​ថាមពល​បាន អនុញ្ញាត​ដល់​សហគម​ជីក​រ៉ែ​មាស​នៅ ឃុំ​ចុង​ផ្លាស់​ជីករណ្តៅ​ពី​មាត់​ដី​ទៅ​ក្រោម​តែត្រឹម ២០​ម៉ែត្រ​ប៉ុណ្ណោះ តែ​ផ្ទុយទៅវិញ រណ្តៅ​រ៉ែ​មាស ជាច្រើន​ត្រូវបាន​គេ​ជីក​ខួង ប្រើប្រាស់​គ្រឿង បំផ្ទុះ​បំបែក​ផ្ទាំង​រ៉ែ មាន​ជម្រៅ​ជ្រៅៗ រាប់រយ​ម៉ែត្រ​ស្ទើរ​រញ្ជួយ​ព្រះធរណី ទីតាំង​រណ្តៅ​រ៉ែ មួយចំនួន នៅក្នុង​ទីធ្លា​វត្ត​ក៏មាន អាច​ប្រឈម​ទៅរក​ការបាក់ ស្រុត​ទី​វត្ត​អារាម​។​កន្លងមក​សហគមន​ន៍​នេះ​បាន​សុំ​ក្រសួង​តាមរយៈ​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​ជីក​ជ្រៅ​ជាង​នេះ​ដោយ​សំអាងថា​មាន​ក្រុមហ៊ុន​ចិន​ជីក​ជ្រៅ​ចូល​ដី​គាត​តែ​មិនបាន​សម្រេច​ចឹ​ង​មានតែ​លេង​ផ្លូវ​កាត់​ដោយ​ចាយលុយ​ក្រោម​តុ​ជាការ​ស្រេច​។  

​ពលរដ្ឋ​បាន​ប្រាប់ថា បច្ចុប្បន្ន រណ្តៅ​រ៉ែ​មាស​ខុសច្បាប់ បាន​នឹង កំពុង​កើតមាន​ព្រោងព្រាត​នៅ​ចំណុច​អូរ​ខ្វាវ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា យ៉ាង​អនាធិបតេយ្យ ប្រើប្រាស់​គ្រឿង​បំផ្ទុះ​បំបែក​ផ្ទាំង​រ៉ែ និង មានការ​ប្រើប្រាស់​សារធាតុ គីមី​សម្រាប់​បំប្លែង​យក​មាស ដែល​សារធាតុ​នេះ​វា​អាច ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់ សុខភាព​មនុស្ស​សត្វព្រៃ​ឈើ​នៅ​តំបន់​ខាងក្រោម​បន្តបន្ទាប់ ហើយ​ជា​ថ្នាំពុល​អាច​បង្ក ជា​ជំងឺ​មេរោគ​អាច ធ្វើអោយ​មនុស្ស​ស្លាប់​ក៏​អាច​ថា​បាន​ប្រើ​សិន​បើ​យើង​បណ្តែត​បណ្តា​យ​ក្រុម​ឈ្មួញ​រកស៊ី​ជីក​រ៉ែ​មាន​ដួច​ជា​÷​ប្រជាជន​ខ្មែរ ប្រជាជន​វៀតណាម និង ក្រុមហ៊ុន​ឈ្មួញ​ចិន​បាន​កំពុងតែបន្ត​ជីក​រក​រ៉ែ​មាស​កាន់តែ មាន​ទំហំ ធំ​ទៅហើយ​មកដល់ពេលនេះ​។​

ពលរដ្ឋ​រស់នៅ​រាល់ថ្ងៃ​ពួកគាត់​បាន​សម្តែង​នៅ​ការព្រួយបារម្ភ​អំពី​ស្នូរ​បំផ្ទុះ​គ្រាប់រំសេវ​សម្រាប់​បំបែក​ផ្ទាំង​រ៉ែ​រង្គើ​ព្រះធរណី​គ្មា​ខ្លាចញញើត​ច្បាប់​ដោយ សារ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ប្រជាពលរដ្ឋ​និ​យ​យ​ថា​៖​រណ្តៅ​ដែលមាន​ជម្រៅ​ជ្រៅ​នៅ​តំបន់​នោះ​មានឈ្មោះ​លាត​គឹម​លុន តួនាទី​ជា​មេឃុំ​ចុង​ផ្លាស់​,​លោក តែ គឹម​សាន​មេ​សហគមន៍​, លោក លឹម​ជា​ប្រធាន​សហគមន៍​,​លោក​ឌី​និង​មាន​រណ្តៅ​មាស​របស់​អ្នកធំ​កំពូល​នៅ​ខេត្ត​នេះ​ភាគហ៊ុន​ជាមួយ​មន្ត្រី​ជា​មេ​អង្គភាព​មាន​សមត្ថកិច្ច​ផងដែរ​។​លោក​នួន​សារ៉េត​ជា​ចៅហ្វាយស្រុក​កែវ​សីមា​ដែល​ទើបតែ​ទ្បើង​តំណែង​ថ្មី​ជំនួស​លោក​ចៅហ្វាយស្រុក​មុន​បាន​និយាយ​តាម​WhAtpp ថា​លោក​មិនទាន់​ដឹង​ច្បាស់​នូវ​ទ្បើ​យ​ទេ​?!​។​

​លោក លាត លឹម​គុន មេឃុំ កំពុង​ធ្វើ​អាជីវកម្ម​ផងដែរ​នោះ​និង​លោក​អ៊ុន ឈាន លឹម​ប្រធាន​សហគមន៍​រ៉ែ​មាស​ឃុំ​ចុង​ផ្លាស់​និង​លោក​តែ​គឹម​សាន្ត មិនអាច​សុំ​ការបំភ្លឺ​បាន​ទ្បើ​យ ។​ឯ​លោក សាន់ ដា​រិ​ទ្ធ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ប្រាប់​កាសែត​បែប​មិន​ទទួលខុសត្រូវ​ថា​៖​ករណី នេះ​លោក​ក៏មាន​ការសង្ស័យថា អាច​ថៅកែ រណ្តៅ​ទាំងនោះ​ធ្វើ​អ្វា​ជីវ​កម្ម​ខុស​ទៅនឹង​ច្បាប់​តែ​លោក​បាន​បញ្ជាក់ថា គ្មាន​នរណាម្នាក់​ហ៊ាន​ចុះ​វាស់វែង​នៅក្នុង រណ្តៅ​នោះទេ​?( ។​

​អ្នកជំនាញ​បាន​និយាយថា​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​គួរ​ណាស់​តែមាន​ការប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ បរទេស​ដែល​ធ្វើ​អាជីវកម្ម ហៅ​ទ្បើង​បង់ពន្ធ ថវិកា ដល់​ក្រសួង​សេដ្ឋកិច្ច​ហិ​រញ្ញា​វត្ថុ​ជៀសវាង​ថវិកា​នេះ​រត់​ចូល​ហៅ​ប៉ៅ​មន្ត្រី​ពុករលួយ​។​

mao-sanmao-min1san-da1