ជើង​ខ្លាំង​៤​នាក់​ដែល​វាយ​សមត្ថកិច្ច​ម្នាក់​រងរបួស​ត្រូវ​តុលាការ​ឃុំខ្លួន 

d036055df7c8e22aae035896c6d2b934

​រាជធានី​ភ្នំពេញ ៖ ក្រុម​ជើង​ខ្លាំង​៤​នាក់ ដែល​ព្រួត​គ្នា​វាយ​សមត្ថកិច្ច​នគរបាល​កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា ។​


​សូមបញ្ជាក់ថា មុនពេល​កើត គឺ​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានដាក់​គោលដៅ​ត្រួតពិនិត្យ ជាតិ​អាល់កុល តាម​ដងផ្លូវ ហើយ​បានឃើញ​ក្រុម​ជនសង្ស័យ​ពី​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​គ្មាន​ផ្លាកលេខ ឌុប​គ្នា​តាម​ដងផ្លូវ ហើយ​ក្នុងស្ថានភាព​ស្រវឹង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ ឱ្យ​ឈប់​ធ្វើការ​ណែនាំ និង​ត្រួតពិនិត្យ ។​
​ភ្លាមនោះ​ក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ឈ្មោះ ដុំ ចំរើន និង​ដុំ ម៉ាលី បាន​ទូរស័ព្ទ​ហៅ​ក្រុម​បក្ខពួក​៤​នាក់ ទៅ​៥​នាក់ មកដល់​គោលដៅ​កិច្ចប្រតិបត្តិការ​ប​ស់ស​ម​ត្ថ​កិច្ច រួច​បាន​ស្រែក​ឡូឡា និង​បង្កទំនាស់ រួច​ប្រតាយប្រតប់ និង​ប្រើ​ដៃ​វាយ​មកលើ​សមត្ថកិច្ច កំពុង​ប្រតិបត្តិការ​បណ្តា​ឱ្យ​របួស​នគរបាល​ម្នាក់ ។​
​បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ រួច​បញ្ជូនទៅ​តុលាការ ហើយ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​តែម្តង ៕

d036055df7c8e22aae035896c6d2b934