ស្រី​ក្រមុំ​ចិន​ហាត់​គង់​ហ្វូ​ជាមួយ​លោកសង្ឃ​ដើម្បី​ធ្វើ​ឆ្មាំ​ទេសចរណ៍​

a-chian-monk1

​ចិន​៖​ដើម្បី​ក្លាយជា​សមាជិក​ជួយសង្គ្រោះ ឬ​ហៅថា Goddess Lifesavers របស់​ក្រុមហ៊ុន​ទេសចរណ៍​របស់​ប្រទេស​ចិន​មួយ​ឈ្មោះ​ហ្គូ​ឡុង​សៀ​( Gulongxia Rafting) ក្នុង​ខេត្ត​ក្វាង​ទុង​បាន​តម្រូវ​ឲ្យ​បេក្ខជន​ដាក់ពាក្យ​ជានា​រី​ទាំងអស់​ត្រូវ​ស្លៀក​ឈុត​ប៊ី​គី​នី រួច​ហាត់​ជាមួយ​គ្រូ​ក្បាច់គុន​កុង​ហ្វូ ជាមួយ​សង្ឃ​សៅ​លិញ មុនពេល​ត្រូវ​ជ្រើស​រើសយក​។​


​ប្រភពពី​សារ​ព​តិ​មាន​បរទេស​បាន​ឲ្យ​ដឹងថា​៖​ការហ្វឹកហាត់​រយៈពេល​មួយ​សប្ដាហ៍ មាន​បេក្ខជន​ចូលរួម​ជាង ៣០​នាក់ ដើម្បី​ជម្រើស​ជា​អ្នក​ជួយសង្គ្រោះ​ប្រចាំ​តំបន់​ជិះ​កម្សាន្ត​។ បេក្ខជន​នីមួយៗ ត្រូវ​ចេះ​យ៉ាងហោចណាស់ ២​ក្បាច់ មុន​ឈានដល់​វគ្គ​ជម្រុះ​វាយតម្លៃ​ចុងក្រោយ ដើម្បី​ក្លាយជា​បុគ្គលិក​របស់​ក្រុមហ៊ុន​។ ពួកគេ​ភាគច្រើន​បានបញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ផ្នែក​កីឡា និង​តម្រូវ​ឲ្យ​ចេះ​មូលដ្ឋានគ្រឹះ​ចំបាប់​ក្នុង​ទឹក​ទៀតផង​។​

​អ្នកនាំពាក្យ​តំបន់​ទេសចរណ៍​ខាងលើប្រាប់កាសែតថា សិល្បៈ​ក្បាច់គុន និង​ចំបាប់​ក្នុង​ទឹក អាចជួយ​ឲ្យ​ពួកគេ​មាន​រូបរាង​ស្អាត រឹងមាំ និង​ជា​អ្នក​សង្គ្រោះ​ជីវិត​ដ៏​ពូកែ​ថែមទៀត​។ នៅពេល​ឆ្លង​ផុត​វគ្គ​ហ្វឹកហាត់ ឆ្មាំ​នារី​ទាំងនេះ​នឹងត្រូវ​រាប់​រង​ជួយសង្គ្រោះ​ជីវិត​ភ្ញៀវទេសចរ​ជា​នារី​ដូចគ្នា និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ពួកគេ​។​គេ​មិនដឹងថា​ថាវ​ន័យ​សង្ឃ​ស្រុក​ចិន​មាន​ការហាម​ប៉ះពាល់​រាងកាយ​ស្រីៗ​ដូច​វ​ន័យ​សង្ឃ​ពុទ្ធសាសនា​នៅ​ស្រុក​ខ្មែរ​អត់​នោះទេ​?៕

a-chian-monk1a-chian-monk2a-chiana-monk