ឆ្នាំ​២០១៧​កម្ពុជា​នាំ​អង្ករ​ក្រអូប​ជិត​៤០​ម៉ឺន​តោន​ចេញទៅ​ទីផ្សារ​អន្តរជាតិ​

images

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​មួយ​ថា នៅ​ឆ្នាំ​២០១៧​កន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​៦៣​ម៉ឺន​តោន ក្នុង​មាន​អង្ករ​ក្រអូប​រហូតដល់​ជិត​៤០​ម៉ឺន​តោន

ហើយ​ក្រៅពីនេះ​មាន​អង្ក​រស​ជិត​១៦​ម៉ឺន​តោន និង​អ​អង្ករ​ចំហុង​ជាង​៨​ម៉ឺន​តោន ។ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ រាយការណ៍​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន​ក្នុងស្រុក ៕

imagesfn-2018-01-12-14-37-51-0