កម្មករ​ម្នាក់​ស្លាប់​ដោយសារ​ផ្លែ​រណា​រ៉ៃ​នៅ​ដេប៉ូ​អារឈើ​បាត​អាង​សេ​សាន​

26829693_1984521551786405_1223825673_o

ខេត្តស្ទឹងត្រែង ៖ កម្មករ​ស៊ីឈ្នួល​អា​ឈើ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កាលពី​វេលា​ម៉ោងជាង​១៧​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នៅក្នុង​ដេប៉ូ​អា​ឈើ​ដ៍​ធំ​ភូមិ​ស្រែគរ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។​


 សព​កម្មករ​ម្នាក់​នោះ​ត្រូវបាន​ក្រុមកម្មករ ស៊ីឈ្នួល​ដូចគ្នា​ទម្លាយ​អោយដឹងថា សព​ជនរងគ្រោះ​ត្រូវគេ​ខ្ចប់​ដាក់់​ក្នុង​តង់​ផ្លា​ស្ទិ​ក​ដឹក​ជម្លៀស​ចេញពី​ដេប៉ូ​អា​ឈើ​បាត​អាង​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​បញ្ជូនទៅ​ស្រុក​កោះធំ​ខេត្តកណ្តាល​ក្រោយ​ស្លាប់​ដោយសារ​ផ្លែ​រណា​រ៉ៃ​បញ្ឈ ដាច់​វាត​ត្រូវ​បំពង់ក​។ 
​ប្រភព​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ធី អាយុ​ជាង​៣០​ឆ្នាំមាន​ប្រពន្ធ​និង​កូន​ម្នាក់​រស់នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល​មក​ធ្វើជា​កម្មករ​ស៊ីឈ្នួល​អា​និង​ជ្រៀក​ឈើ​ក្នុង​ដេប៉ូ​បាត​អាង​វា​រី​អគ្គី​នី​សេ​សាន​ក្រោម​២​ដ៍​ធំ​នៅ​ភូមិ​ស្រែគរ​ថ្មី​ស្រុក​សេសា​ន​ដោយបាន​កម្រៃ​ឈ្នួល​៥​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ 
​ប្រភព​បន្តថា មុន​កើតហេតុ​ជនរងគ្រោះ​ឈ ក្បែរ​ណា​រ៉ៃ​ទប់​និង​ត្រៀម​យក​ជំនៀ​ឈើ​ចេញ​ជា​អកុសល​ផ្លែ​រណា​ដាច់​វាត​មក​ត្រូវ​បំពង់ក ប្រកាច់​កន្ត្រាក់ដៃ​កន្ត្រាក់ជើង​ស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង​។ បន្ទាប់​កើតហេតុ​ក្រុមហ៊ុន​ខាងលើ​នោះ​ផ្តល់​លុយ​ចំនួន​៤​ពាន់​ដុល្លារ​ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​បំបិទ​ព័ត៌មាន​និង​ហាម​មិនអោយ​មានការ​ចែករំលែក​រូ​ម​ភាព​ព្រមទាំង​ព័ត៌មាន​ចេញទៅ​ក្រៅ​នោះដែរ​៕

26829693_1984521551786405_1223825673_o26828745_1984521548453072_893151311_o26793386_1984521545119739_114359555_n