សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​

fn-2018-01-12-08-41-39-0

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​១១​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​នេះ គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ពិភាក្សា

​លើ​របៀបវារៈ​ចំនួន​៣ ។​
​បៀ​ប​វារៈ​ដែល​ត្រូវ​ត្រូវ​លើកយក​មក​ពិភាក្សា​ថ្ងៃនេះ​រួមមាន​៖
១៖ សេចក្តីព្រៀង​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨- ២០២៥​។​
២៖ របាយការណ៍​ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​លើក​ទី​២ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​
៣៖ បញ្ហា​ផ្សេងៗ ដែល​រួមមាន សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​: កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ -​វៀតណាម​៕

fn-2018-01-12-08-41-39-0