យុវជន​ប៉ា​ឡេ​ស្ទី​ន​២​នាក់​ស្លាប់ បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​យោធា​អ៊ីស្រាអែល​

26238860_929752393864222_8962982812243244318_n

​អ៊ីស្រាអែល ៖ មន្ត្រី​សុខាភិបាល​នៅ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា យុវជន​នៅ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​២​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​យោធា​ក្នុង​គ្រោះថ្នាក់​ដាច់ឡែក​ពីគ្នា​នៅ​តំបន់​វែ​ស​បេង និង​តំបន់​ហ្គា​ហ្សា​។​


​មន្ត្រី​យោធា​ប្រទេស​អ៊ីស្រាអែល​បាន​និយាយថា អំពើ​កុបកម្ម​ហិង្សា​បានកើត​ឡើង​នៅតាម​រង​ព្រំដែន ប្រទេស​អ៊ីស្រាអែល និង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ហើយ​ថា កងទ័ព​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុមអ្នកតវ៉ា​ចំនួន​៣​នាក់​ដែល​បាន​បង្ក​ការគំរាមកំហែង​ដល់​ទាហាន​មួយចំនួន​។​
​ក្រសួងសុខាភិបាល​មូលដ្ឋាន​បាន​និយាយថា យុវជន​អាយុ​១៦​ម្នាក់​ត្រូវបាន​បាញ់​ចំក្បាល​បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ជិត​ទីក្រុង​ណា​ប្លូ​នៅ​តំបន់​នៅ​តំបន់​វែ​ស​បេង​។​
​អំពើហិង្សា​ពីថ្ងៃ​ម្សិលមិញ​នេះ​បាន​កើតឡើង​ក្រោយពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា​ជា​រដ្ឋធានី​របស់​ទីក្រុង​ប្រទេស​អ៊ីស្រាអែល​កាលពី​ខែ​មុន​៕

26238860_929752393864222_8962982812243244318_n