ស្ត្រី​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​មួយឆ្នាំ​រឿង​ជេរប្រមាថ​

fn-2017-12-25-16-37-06-0

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ ករណី​ជេរប្រមាថ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​តាម​បណ្តាញ​សង្គម Facebook ថា ជា​ឃាតករ​សម្លាប់​បណ្ឌិត

កែម ឡី រួមទាំង​ការពិន័យ​ជា​ប្រាក់​១​លាន​រៀល​ថែមទៀត ។​
​ស្ត្រី​ជាប់ចោទ​នោះ​មានឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ខណដែល​ស្ត្រី​រូបនេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន​រិ​ទ្ធិ​មុនី ។​
​សូមជម្រាបថា មុន​ការចាប់ខ្លួន​ស្ត្រី​រូបនេះ​បាន​បង្ហោះ​វីដេអូ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃទី​៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក ក្នុងអំឡុងពេល​នាង កំពុង​ស្ថិតក្នុង​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕

fn-2017-12-25-16-37-06-0