នគរបាល​ស័ក្តិ​៤​ដែល​ធាក់​មន្ដ្រី​ចរាចរណ៍​ប្រឈម​ជាប់ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ​

fn-2018-01-10-14-29-36-0

​រាជធានី​ភ្នំពេញ ៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស ទៅលើ​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤ ដែល​លើកជើង​ធាក់​មន្ត្រីនគរបាល​ចរាច​រណ៍ ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ​។ តាម​ព័ត៌មាន​ទទួល

បាន​ព្រះរាជអាជ្ញា​បាន​ចោទ​ជន សង្ស័យ​រូបនោះ​ពីបទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ដោយ​គ្មាន សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ ដោយ​អាជ្ញាធរ​សាធារណៈ​» ប្រព្រឹត្តទៅ​នៅ​ចំណុច ផ្លូវ​លេខ​៥៩៨ កែ​ផ្លូវ​លេខ​៣១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ ។​
​បើតាម​ការចោទប្រកាន់​នោះ មន្ត្រីនគរបាល​ដែលជា​ជនសង្ស័យ​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន សម្រាប់​មាត្រា​២១៨ និង​មាត្រា​៦១៤ ដែល​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ​២​លាន​រៀល​។​
​គួ​រម្លឹកថា ជនដៃដល់​ដែល​ប្រើ​ហិង្សា​ទៅលើ​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​នោះ​ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ៕

fn-2018-01-10-14-29-36-0