ចាប់​យួន​៨​នាក់​ដែល​ប្រើ​ស្លាក​ក្រុមហ៊ុន​ដួង​ស្រួច​ឈូសឆាយ​ផ្លូវ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ស្រែ​ពក​!

img-20180111-wa0012

​ខេត្ត​មណ្ឌល​គី​រី ៖​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​ដែល​មក​ធ្វើ​សកម្មភាព​ឈូសឆាយ​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ដួង​ស្រួច ត្រូវបាន​កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត  ធ្វើការ​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​១០ មករា ២០១៨ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​ឡៅ

ល្មៀត​ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា​ខេត្ត​មណ្ឌល​គី​រី​។​ប្រភព​បាន​ឲ្យ​ដឹងថា អស់​រយៈពេល​ប្រមាណ​ជាង​១​ស​ប្តា​ហ៏​មកហើយ គេ​បានឃើញ​មាន​ក្រុម​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ បាន​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ​បី​គ្រឿង ឈូសឆាយ​ដីព្រៃ នឹង​កាប់រំលំ​ដើមឈើ​រាប់ពាន់​ដើម គរ​ទុក​ក្នុងព្រៃ​ជិត​ចំណុច​អូរ​ផ្លា​យ ក្នុងភូមិ​សាស្ត្រ​ខាងលើ​។​

​ប្រភព​បន្តថា ជនជាតិ​វៀតណាម​ដែល​បានធ្វើ​សកម្មភាព​កាប់​ផ្តួលរំលំ​ដើមឈើ​រាប់ពាន់​ដើម​នោះ បាន​ប្រើប្រាស់​គ្រឿងចក្រ​ដែលមាន​បិទ​ស្លាក​របស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប ។​នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់ទី​តាំង​នោះ គេ​បាន​ប្រទះឃើញ​គំនរ​ឈើ​ធំៗ​ចំនួន​៧​កន្លែង ដែលមាន​ឈើ​ប្រមាណ​ជិត​មួយ​ពាន់​ដើម ដែល​ត្រូវបាន​គេ​កាត់​គល់​កាត់​ចុង រាយប៉ាយ​ពេញ​ព្រៃ​។​
​ទោះជា​យ៉ាងណា​រហូត​មកដល់នឹង​វេលា​ម៉ោង​៥​ល្ងាច អ្នក​សា​ពត៌មាន​យើង​នៅ​មិនទាន់​បានដឹង​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចំពោះ​ជនជាតិ​វៀតណាម​ទាំងនោះ​នៅឡើយ​ទេ​។

​ចំណែក​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​ខេត្ត​បាន​ថ្លែងថា យើង​នៅ​មិនទាន់មាន​វិធានការ​យ៉ាងណា​នោះទេ ចំពោះ​ពួកគេ​ទាំង​៨​នាក់ ដោយ​នៅពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ នឹង​យក​ឯកសារ​នានា​ដែល​មានមក​ផ្ទៀងផ្ទាត់​ថា​តើ​សកម្មភាព​របស់​ក្រុម​ជន​ទាំងនោះ​ខុសច្បាប់​បែបណា​?​។​ចំពោះ​មតិ​មហាជន​បាន​លើកឡើងថា ក្រុមហ៊ុន ដួង​ស្រូ​ច​គ្រប់ ជា​ក្រុមហ៊ុន​របស់​ខ្មែរ​យើង តែ​នៅពេល​សម​ត្ត​កិច្ច​ចុះ​ទៅដល់​កន្លែង ឃើញតែ​ជនជាតិ​វៀតណាម ធ្វើ​សកម្មភាព ឈួ​ស​ឆាយ​នឹង​កាត់ឈើ​តែ​ប៉ុ​ននោះ។

​លោក សុខ សេ​រ៉ា​នាយ​យក​រង​សាលាខេត្ត​បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោ​៥•៣០​នាទី​ល្ងាច​នេះ​ថា​ក្រុមហ៊ុន​ខាងលើ​នោះ​ពិតជា​មានច្បាប់​ដី សម្បទាន​សង្គមកិច្ច​ពិតប្រាកដ​មែន​តែ​ការ​ឈួ​ស​ឆាយ​របស់​ក្រុមហ៊ុន ត្រឹមត្រូវ​តាម​ទីតាំង រឺ​មិន​ត្រឹមត្រូវ​ខ្ញុំ​មិនដឹង​ទេ​? ចំណែក​ជនជាតិ​វៀតណាម​មក​ធ្វើកា​នោះ​ស្របច្បាប់ រឺ​មិន​ស្របច្បាប់​នោះ​ជា​រឿង​របស់​ក្រុមហ៊ុន​
​ទាក់ទិន ។

​បើតាម​សម្ដី​របស់លោក ប៊ុន លី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃុំក្រង់​តេះ​បាន​ប្រាប ឲ្យ​ដឹងថា​ខ្ញុំ​ធ្លាប់បាន​ចូលរួម​ប្រជុំ​ជា​ថ្នាក់ស្រុក​ដែរ​ពាក់​ព​ទ្ធ័​នឹង​កា​ងា​របស់​ក្រុមហ៊ុន តែ​កា​ឈូសឆាយ​នេះ​មិនត្រូវ​តាម​ទីតាំង​នឹង​ផែនទី​របស់​ក្រុមហ៊ុន​នោះទេ​មិន​តែ​ប៉ុ​ណ្ដោះ​គ្រឿងចក្រ​នេះ​ផែ​ម​ទាំង​ឈួ​ស​ឆាយ​បះ​ពាល់​ដល់​ដី​ប្រជាពលរដ្ឋ ដែល​គាត់​មាន​ប្លង់រឹង​របស់​ក្រុម​និ​សិ​ត្យ​ដែល​បាន​វាស់វែង​កាល​ឆ្នាំ​មក ចំណែក​លោក ជ័យ សុខា នាយផ្នែក​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹងថា​ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នោះ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ន់​នៅ​ទីបញ្ជាកា​ដ្ឋា​ន​កង​រាជ​អាវុធ​អត្ថ​ខេត្ត​ដើម្បី សាកសួរ​បន្ត​នៅថ្ងៃនេះ។

មតិ​មហាជន​ភាគច្រើន​បាន​លើក​ឡើ​ថា តំបន់​ចំណុច​អួរ​ផ្លា​យ​នេះ​ជា​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ទី​ពីរ​ដែល​ហួ​ធ្លាក់​មកពីរ​បន្តា​ប់​ពីរ​ទឹកធ្លាក់​ប៊ូ​ស្រា​មិនគួរ​មក​ឈួ​ស​ឆាយ​កំទេច​នោះទេ ៕

img-20180111-wa0012img-20180111-wa0015img-20180111-wa0007img-20180111-wa0008img-20180111-wa0003