លោក លី ខឺ​ឈាង ត្រឡប់​ទៅ​ចិន​វិញ​ហើយ ដោយ​ទុក​ចំណងដៃ​ជិត​៣០០​លាន​ដុល្លារ​សម្រាប់​កម្ពុជា​

466

​រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១១ ខែមករា​នេះ នាយករដ្ឋមន្ដ្រី​ចិន លោក លី ខឺ​ឈាង ត្រឡប់​ទៅ​ចិន​វិញ​ហើយ ហើយ​បាន​ទុក​ចំណងដៃ​ជា​ជំនួយឥតសំណង​នូវ​ទឹកប្រាក់​ប្រមាណ​ជិត​៣០០​លាន​ដុល្លារ​អាមេរិក

សម្រាប់​កម្ពុជា អភិវឌ្ឍន៍​លើ​គម្រោង​ធំៗ​មួយចំនួន ។​
​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោក លី គឺ​ឈាំ​ង នាយក​រដ្ឋ​ម​ន្ត្រិ​ចិន បាន​ឲ្យ​ដឹងថា “​ចំពោះ​ជំនួយឥតសំណង​វិញ នាយករដ្ឋមន្ត្រី​ចិន បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ហ៊ុន សែន​ថា ប្រទេស​ចិន​នឹង​ផ្តល់ជូន​មូលនិធិ​ឥត​សំណង ១,២០០​លាន​យ័ន សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្នាតតូច និង​មូលនិធិ​ប្រមាណ ៦០០​លាន​យ័ន​ថែមទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ ដូចជា​ផ្លូវ​ល្បឿន​លឿន​ជាដើម​” ។​
​សម្តេច ហ៊ុន សែន បាន​អរគុណ​ដល់​មិត្ត​ចិន ដែល​តែងតែ​យកចិត្តទុកដាក់ ជួយ​ដល់​ការអភិវឌ្ឍ​កម្ពុជា រួមទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​តូចធំ ជាច្រើន​នៅក្នុង​ប្រទេស ដើម្បី កាត់បន្ថយ​ភាពក្រីក្រ​ធ្វើ ឲ្យ​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​កាន់តែ ល្អប្រសើរ​ឡើង ៕

4661e532a67fb04d47b9e77bbc042ca79eb