អាជ្ញាធរ​ស្រុក​ជើងព្រៃ​បើក​សង្វៀន​ជល់​មាន់​រក​ចំណូល​?

chor-kok

 កំពង់ចាម ៖ សង្វៀន​ជល់​មាន់នៅ​ស្រុក​ជើងព្រៃ​បើក​ឡើងវិញ​ទៀតហើយ​ដែល​គេ​ជឿថា​អាជ្ញា​ធរមាន​ភាគហ៊ុន​ហ្ម៉​ង​បាន​ចឹ​ង​។​ព្រោះថា​កាល ប៉ុន្មាន​សប្តាហ៍​មុន​នោះ​កន្លែង​អាំ​ដែល​ហ្នឹង​ត្រូវបាន​បង្ក្រាប​ម្តង​ហើយ ស្រាប់តែ ឥឡូវ​បើក​ឡើងវិញ​យ៉ាង​រលូន​ចឹ​ង​ទៅវិញ​បើ​មិនត្រូវ​ជាមួយ​អាជ្ញាធរ​ម៉េច​ក៏​វា​ហ៊ាន​?​។​បើ​គេ​ចាំ​មិន​ភ្លេច​ទេ​កាលពី​ថ្ងៃទី​៤​និង​៥​ធ្នូ​ឆ្នាំ​២០១៧​កន្លងមកនេះ​

សង្វៀនមាន់​កូនប្រសា​លោក​ហ៊ុន​សាន​បង​សម្តេច​តេ​ជោ​នៅ​ទន្លេរ​បាទី​តាកែវ​និង​នៅ​អា​រី​យ៍ក្ស​ត្រ​ត្រុ​វ​បាន​បង្ក្រាប​ម៉េច​ក៏​អាជ្ញាធរ​អាណាចក្រ​ខេត្តកំពង់ចាម​របស់លោក​គួច​ចំរើន​ថ្លើម ពាសមេឃ​មិន​ស្តាប់​បទបញ្ជា ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​និង​សម្តេច​ក្រឡា ហោម ស ខេង ។​

​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​ពី​សន្តិសុខ​និង​សុ​វត្តិភាព របស់​ពួកគាត់ ខ្លាច​កើតមាន ចោរឆក់ លួច ប្លន់ ក្នុង​មូលដ្ឋាន ស្រុក​ជើងព្រៃ ហើយ​ពួកគាត់ ទ​ទួ​ច​សុំ​ទៅ ឯកឧត្តម (​គួច ចំរើន​) អភិបាល​នៃ​គណៈ អភិបាលខេត្ត​កំពង់ចាម មេត្តាជួយ​បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង ដើម្បី​រក្សា​សន្តិសុខ សុ​វត្តិភាព ជូន​ពួកគាត់​ផង ។​

​សូមបញ្ជាក់ថា ៖ ទីតាំង​សង្វៀនមាន់​នោះ​មាន​ទីតាំង ស្ថិតនៅ ភូមិ​ស្រម៉រ ឃុំ សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា​៖​មាន នគរ បាល សេដ្ឋកិច្ច​ម្នាក់ នៅ​ខេត្តកំពង់ចាម ជា​អ្នកកាង បទល្មើស ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​ខេត្តកំពង់ចាម​ទាំងមូល​នេះ ៕

chor-kokchhor-kokchhor-kok1