ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​កណ្តាលស្ទឹង​របស់លោក​សេង​ស៊ុ​ង​យក​តម្លៃ​ក្រៅ​ប្រព​ន្ធ័​ច្រើន​!

chhor-ly-waight


​ខេត្តកណ្ដាល ៖ ទោះបីក្រសួងមហាផ្ទៃចេញប្រកាសលុបចោលកុងត្រូលជជុះក៏ដោយក៏ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ក្រោម​ការ​គ្រប់​​គ្រង របស់លោក សេង ស៊ុ​ង ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រះ​ពុ​ទ្ទ ឃុំ​ព្រះ​ពុ​ទ្ទ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ត្រូវបាន​ម្ចាស់​រថយន្តរ​មួយចំនួន​រអ៊ូ​ថា​នៅតែយកលុយ​ក្រៅ​ប្រព​ន្ធ័​។​


​ប្រជាពលរដ្ឋ ក៍​ដូច​អាជ្ញាធរ​មូលដ្ឋាន នឹង​ម្ចាស់​រថយន្ត ធ្វើ​អាជីវកម្ម​តូចតាច ដឹក​អី​​វ៉ាន់​តាមផ្លូវ​ជាតិ​លេខ​២ សម្រាប់​ដោះស្រាយ ជីវភាព​គ្រួ​​សារ បាន​សម្ដែង​ការមិន​ពេញចិត្ត ទៅលើ​មន្ត្រី​ខិលខូច មួយចំនួន ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត តាម​ប​ណ្ដោ​​យ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយ​ធ្វើការ​រិះគន់ យ៉ាងខ្លាំងៗ​ថា លោក សេង ស៊ុ​ង ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ជា​អ្នក​បើកដៃ ឲ្យ​មន្ត្រីក្រោមឱវាទ ជំរិត​យកលុយ ពី​ក្រុម​ឈ្មួញ​តូចតាច​បើ ទោះ​រថយន្ត​ពួកគាត់ ដឹក​ត្រឹមត្រូវ តាមច្បាប់​ក៍ដោយ ។

រីឯ​ចំណែក​រថយន្ត របស់​មេ​ឈ្មួញ​ធំៗ មាន​លុយ មានអំណាច ដឹក​ស្ទើ​ស្រុត​អស់​ផ្លូវ​ស្ពាន ក៍​មន្ត្រី​ទាំងនោះ មិនដែល​ហ៊ាន​បើកភ្នែក​មើល​ទេ​។​​មហាជន រិះគន់ថា បុគ្គល សេង ស៊ុ​ង ខ្លួន​ជាម​ន្ត្រី ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ស៊ីប្រាក់ខែ​រដ្ឋ មិន​ខំ​អនុវត្តន៍ ទៅតាម​តួនាទី​ខ្ល​ទ​ឯួ​ន​ទេ បែ​ជា​នាំគ្នា​ខំ​​ប្រឹង​រកលុយ តាមរបៀប​ពុករលួយ ដោ​ច្របាច់ករ ប្រជា​​ពលរដ្ឋ អាជីវករ​តូចតាច យកលុយ​ដាក់​ហោប៉ៅ ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ទៅវិញ​?​។

ប្រភពពី​អ្នក​ធ្លាប់​រកស៊ី ដឹក​ទ​និ​ញ បាន​ប្រាប់​ឲ្យ​បណ្ដាញ​ព័ត៌មាន យើង បានដឹងថា​៖ ប្រសិនបើ ជា​រថយន្ត​របស់ ឈ្មួញ​ធំៗ មាន​លុយ​មាន​​អំណាច​វិញ ទោះ​រថយន្ត​ទាំងនោះ ដឹក​អា​ច៌​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ធ្វើ​អាជីវកម្ម ពេញ​ហៀរហូរ ខុស​ល​ខណៈ​បច្ចេក​​ទេស នៃ​ស្តង់ដារ ច្បាប់​កំណ​ត នឹង​ដឹកទំនិញ​លើស​ទម្ងន់ រាប់រយ​តោន ក៍​គេ​មិនដែល​ឃើញ រថយន្ត​ទាំង​​នោះ ចូល​ថ្លឹង​សោះ ឃើញតែ​រត់​ចូល​បង់លុយ ហើយ​រត់ឡើង​ឡើង​ឡាន​វិញ ហើយ​ដំណើការ ទៅបាន​យ៉ាង​រលូន ទាំងនេះ បាន​សបញ្ជាក់ ឲ្យ​ឃើញថា ជា​កន្លែង​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​លុយ​ពិតៗ មិនមែន​កន្លែង​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត​ទេ​។

​ដោយឡែក​ប្រភព ពី​មជ្ឈដ្ឋាន​នានា បាន​រិះគន់​ខ្លាំៗ​ថា ដោយសារតែ មានការ​ធូរ​លុង ឬ​អាច​មានការ​បើកដៃ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ នឹង​ដឹកជញ្ជូន នឹង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សា​ធារ​​ណ​ការ នឹង​ដឹកជញ្ជូន ខេត្តកណ្ដាល ទើប​លោក សេង ស៊ុ​ង ប្រធាន​ស្ថានីយ៍ ថ្លឹង​រថយន្ត​ខាងលើនេះ ហ៊ាន​ប្រ​​ព្រិ​ត្ត​អំពើរ​ពុករលួយ យ៉ាង​ចំហរ ដោយ​គ្មាន​ញញើត ច្បាប់ ប្រឆាំង​អំពើរ​ពុករលួយ  បន្តិច​ណា​សោះ​។

​ទាក់ទង​សេចក្តីរាយការណ​យ៍​នេះ​លោក សេង ស៊ុ​ង ប្រើពាក្យ​សម្ដី​យ៉ាង​អសុរោះ មកកាន់​អ្នកព័ត៌មាន​ថា បើ​ឃើញ​ហើយ លោក​ថត​ធ្វើ​ការផ្សាយ​ទៅ​។ ពាក់ព័ន្ធ​ករណី​ខាងលើ អ្នកសារព័ត៌មាន​យើង មិនអាច ស្វែងរក​សុំ​ការបំភ្លឺ ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​​មន្ទីរ សាធារណៈការ នឹង​ដឹកជញ្ជូន ខេត្តកណ្ដាល បាន​​ទេ មកដល់​ថ្ងៃនេះ ដោយ​ពុំមាន​លេខ​ទូរស័ព្ទ ធ្វើការ​ទំនាក់ទំនង​។

chhor-ly-waightchhor-ly-waight1