លោក​ម៉េង​ប៊ូ​គាង​ថៅកែ​ជីក​យក​អាចម៍ដី​លក់​មាន​រណ្តៅ​ដី ជិត​ដល់​ក្បាល​ប្រែ​តម​ន្ត្រី​ជំនាញ​គេច​មិន​ទទួលខុសត្រូវ​!

car-sim

​សៀមរាប​៖​វា​ជា​រឿង​ធម្មតា​ទេ​ស្រុក​ខ្មែរ ឲ្យ​តែមាន​ប្រាក់ មានអំណាច​ធ្វើ​អ្វី​ក៏​សំ​ដែរ​។​​ជាក់ស្ដែង មាន​ឈ្មួញ ឈ្មោះ​គាង​បាន​ជីក​យក​អាចម៍ដី​លក់​ថ្វើ​មាន​ជិត​១០​ឆ្នាំ​ហើយដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល​ប្រជាជន​ឡើយ​។  លោកយាយ​យិ​ម​គៀត អាយុ​៦២ រស់​ភូមិ​អន្លង់ ២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ដែល​រងគ្រោះ​ដោយសារ​សកម្មភាព​ជីកដី​

លក់​នេះ​រាប  ឲ្យ​ដឹងថា​៖​កាលពី​វស្សា​មិញ​ឡាន​ថៅកែ​ដី​ឈ្មោះ​គាង ដឹក​ដី​ធ្វើ​ផ្លូវ មិនបាន​ដាក់លូ បង្ហូ​ទឹក​បណ្ដាល​ឲ្យ ទឹក​ជន​លិច​ផ្ទះ​ប្រជាពលរដ្ឋ កំពស់​ទឹក​ជិត​ត្រឹម​ជង្គង់ រាប​ខែ​អ្នកស្រុក​ពិបាក​រស់នៅ​ដោយ​ល​សា​ទឹក​លិច​និង​ព្រួយបារម្ភ​គោក្របី​ថ្លា​ក់​ចូល​រណ្តៅ​ដី​។

​ក្រៅពី​លិច​ទឹក​ខែវស្សា  ​ដល់ពេល​ខែប្រាំង រក​ទឹក​ប្រើ​គ្មាន គឺ​ដោយសារ លោក​ម៉េង​ប៊ូ​គាង ជីកដី​ជុំរៅ ២០ ទៅ ៣០​ម៉ែត្រ ទំ​ហ៊ំ​រាប់​ហិកតា​ជម្រៅ​ជ្រៅ​ខុស​បច្ចេកទេស  ដូច្នេះ​ទឹក​ដែល​សល់ ហូ​ចូល​រណ្តៅ​អស់​ទៅ  ពួក​អ្នកស្រុក​រក​ទឹក​ប្រើ​គ្មាន​។ មិនតែប៉ុណ្ណោះ ថៅកែ​ដី​ឈ្មោះ​គាង ធ្វើ​របង​ព័ទ្ធ​មិន​ឲ្យ​អ្នកស្រុក​ទៅជិត​បានឡើយ  ថែមទាំង​ចិញ្ចឹម​ឆ្កែ​កាច​ជិត​១០​ក្បាល​គម្រាម​។​ជាក់ស្តែង កាលពី​ប៉ុន្មាន​ខែ​មុខ ឆ្កែ​ខាំ​គោ​ប្រជាពលរដ្ឋ​របួសធ្ងន់ គ្មាន​អ្នកទទួលខុសត្រូវ​ទេ​។

​ប្រជាពលរដ្ឋ​​តាម​សា​ព័​ត៍​មាន មាតុភូមិ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​ប្រា​សា​បាគង​មេត្តា​បើកភ្នែក​មើល​កូនចៅ​និង​ឲ្យ​លោក​គាង  ដាក់លូ​ឲ្យ​ទឹក​ហូ​ដូចដើម​វិញ  និង​កុំ​ជីកដី​ជ្រៅៗ​ពេក ដើម្បី​ឲ្យ​អ្នកស្រុក​បាន​ទឹក​ប្រើ រស់​នៅបាន​ស្រួល​ផង​។​

​សូមបញ្ជាក់ថា ទី​តាំ​កន្លែង​លោក​ម៉េង​ប៊ូ​គាង​ជីកដី​នោះ ក្មេងស្រី​ម្នាក់​ឲ្យ​ដឹងថា  នាង​ចាំ​ហែក​សំបុត្រ​ឲ្យ​ឡាន​ដឹក​ដី ជិត​២០០​ឡាន និង​ជាង​២០០​ឡាន មួយថ្ងៃៗ​ហើយ​មេ​ខ្ញុំ មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​ចូលទៅ​ទីកន្លែង​ជីកដី គឺ​ហាម​ដាច់ខាត  សូម្បី​អ្នកយក​ព័​ត៍​មាន ៣​នាក់​កាលពី​ថ្ងៃទី​៤​ខែមករា ២០១៨ គេ​មិន​ឲ្យ​ចូលទៅ​ដែរ  មិនដឹងថា​ទីតាំង​នោះ​មាន​លាក់​អាថ​កំបាំង​អ្វី​នោះឡើយ ។ ចំណែក​ឡាន​ដឹក​ដី​គ្រប​ខ្លះ​អត់​ខ្លះ បណ្ដាល​ឲ្យ​ហុយ​ដី​ដាក់ អ្នកដើរ ជិះ​ម៉ូតូ ធ្វើ​ឲ្យ​ខូច​បរិស្ថាន យ៉ាង​ធ្ងន់​ធ្ងូ ។

​ករណីនេះ​​លោក​សយ​សីហា មេឃុំ​ត្រពាំង​ធំ​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា តាម​គាត់​ដឹង​ច្បាប់​គេ​ឲ្យ​ជីក​មិន​ឲ្យ​ដល់​៥​ម៉ែត្រ​ទេ តែ ជី​ដឹង​ហួសពេក​ហើយ​!​។ សុំទោស​ជាប់​ប្រជុំ​រួច​លោក​មេឃុំ​ក៏​ចុច​ផ្ដាច់​ទូរ​សព្ទ​ទៅ​។

​មាតុភូមិ​បាន​សុំ​ការឆ្លើយតប ពី​លោក​ម៉េង​ប៊ូ​គាង តាម​ទូ​ស័ព្ទ​ពេល​សួរថា​៖ លោក​មានច្បាប់​ជីកដី​នោះ តើ​គេ​ឲ្យ​លោក​ដី រាក​ឬ​ជីក​ជ្រៅ​?​។​លោក​គាង​ឆ្លើយថា​៖ ខ្ញុំ​សុំច្បាប់​ជីក​ជ្រៅ​យក​ទឹក​ទុក​ប្រើ ហើយ​ថា​ជាប់រវល់​ក៏​ចុច​ផ្ដាច់​ទូរ​សព្ទ​បាត់ទៅ​។​ឆ្ងល់​ថា​អាណាចក្រ​ខេត្តសៀមរាប​សម្បូរ​វត្ថុ​បុរាណ​ម៉េច​ក៏​អនុញ្ញាត​ឲ្យ​គេ​ជីកដី​ជ្រៅៗ​ចឹ​ង​?​។​

ករណីនេះ​មាតុភូមិ​សុំ​ការពន្យល់​ពី​លោក មាស​ជូ​រា​នី ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​តាម​ទូរស័ព្ទ លោក​ទទួល​ហើយ រ​យល់​ប្រជុំ​ចុច​ផ្ដាច់ ។​បើ​យោងតាម​សកម្មភាប​ខាងលើនេះ​អាចធ្វើ​ឲ្យ​គេ​យល់បាន​យ៉ាង​ងាយ​ថា​សម​ត្ត​កិច្ច​ក៏​ដូច​មន្ត្រី​ជំនាញ​មិន​ខ្វល់​ពី​ជីវភាព​ប្រជាពលរដ្ឋ​អ្វី​ឡើយ​គឺ​ពួក​គិតតែ​ប្រយោជន៍​ពួកគេ​តែប៉ុណ្ណោះ​។​ស្រុក​ខ្មែរ​ចឹ​ង​ហ្ម៉​ង​បើ​តេ​ជោ​សែន​មិន​ស្រែក​គ្មាន​អាណា​មួយ​ធើ​អី​ឡើយ​៕

car-simcar-sim1car-sim2car-sim3