ចូលចិត្ត​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ង៊ុ​យ​ក្រែ​ន​អស់ដំណែង​!

a-ukrain3

​អ៊ុយ​ក្រែ​ន​៖​កញ្ញា​អាណា​ត​ស្សា​ឌី​វ៉ា​( Anastasia Deeva )​បានទទួល​ការចាប់អារម្មណ៍​ពី​សាធារណជន​នៅ​អ៊ុយ​ក្រែ​ន​ដោយសារតែ​ក្លាយជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​វ័យ ២៤ ឆ្នាំ​តែ​ថ្មីៗ​នេះ​នាង​ត្រូវបាន​បណ្តេញចេញ​វិញ ។  លោកប៉ា​វ៉ូ​រ៉ូ​សិន​កូ​(Palvo Rosenko)​ឧបនាយករដ្ឋមន្ត្រី អ៊ុយ​ក្រែ​ន បាន​ឲ្យ​កាសែត​ដឹង​កាលពី​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០១៧ ថា Deeva ត្រូវបាន​បណ្តេញចេញ

នេះ​ជា​ព័ត៌មាន​ផ្លូវការ ។​មិនបាន​បញ្ជាក់​ពី​ទៅ​ស​កំហុស​នៃ​ការដកតំណែង​ក​ញ្ញ​អា​ណាត​ស្សា​ឌី​វ៉ា​( Anastasia Deeva )​ទេ​ប៉ុន្តែ​តាម​ប្រភព​ក្រៅផ្លូវការ​មួយចំនួន​ឲ្យ​ដឹងថា អនុរដ្ឋមន្ត្រី​វ័យ ២៥​រូបនេះ បាត់បង់​តំណែង ព្រោះតែ​ងប់​ង​ល់​នឹង​ការ​បង្អួត “​រូប​សម្ផស្ស​” តាមរយៈ​ការ​បង្ហោះ​រូបភាព​ក្តៅ​សាច់​លើ Instagram ឬ​បណ្តាញ​សង្គម​ដទៃទៀត​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ Arsen Avakov បាន​និយាយថា Deeva សម្រេច​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ ហើយ​ថ្លែងអំណរគុណ​នាង​ចំពោះ​ការរួមវិភាគទាន​កន្ល​ង​មក​។​ គួររំលឹកថា Anastasia Deeva ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយ​ក្រែ​ន កាលពី​ខែ ១០/២០១៦ ក្នុង​វ័យ ២៤​ឆ្នាំ​។ Anastasia បានបញ្ចប់​ការសិក្សា​លំដាប់​ទី​១ នៅ​សកល​វិទ្យាល័យ​ជាតិ Kiev នាង​ចេះ​ភាសា​អង់ និង​ភាសា​បារាំង​ច្បាស់ ហើយ​នាង​ធ្លាប់ជា​ទីប្រឹក្សា​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន ៕

a-ukrain3a-ukraina-ukrain1a-ukrain2