តារាចម្រៀង​យ៉េក​ញ្ញ​អេ​ដា​ដួល​បែកក្បាល​នៅ​អាល្លឺម៉ង់​!

g-ada-skate2

​រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​យ៉េ​នាង​អេ​ដា ដែលមាន​ឈ្មោះ​ពិត​ថា ក្រូច ចរិយា​ជយ​ប​ឧបទ្ទវហេតុ ដួល​បែកក្បាល​បោក​ក្បាល​នៅ​ភ្នំ​ទឹកកក ពេល​កំពុង​ជិះ​ស្គី​​លេងក្នុង​ដំណើរ​កម្សាន្ត​ក្នុងឱកាស​ចុងឆ្នាំ​ជាមួយ​គូស្នេហ៍ លោក Allen Tan នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។​ហ្វេ​ស​ប៊ុ​ករ​បស់​តារាចម្រៀង អេ​ដា បាន​ប្រាប់​ឲ្យ​ដឹងថា «​មុននេះ​បន្តិច បង​ដា បាន​រអិល​ជើង​ធ្លាក់

ពេល​កំពុង​លេង​ស្គី​លើ​ភ្នំ​ទឹកកក នៅ​ប្រទេស​អាល្លឺម៉ង់ ពេលនេះ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជិត​បំផុត ដើម្បី​ពិនិត្យ ព្រោះ​មានការ​ប៉ះទង្គិច​ក្បាល រង់ចាំ​លទ្ធផល​ល្ងាច​នេះ​!  សូមជួយ​បួងសួង​ឲ្យ​គាត់​ផង -Admin»​។​

​គួរ​បញ្ជាក់ថា កញ្ញា អេ​ដា​និង​គូស្នេហ៍ បានចេញ​ធ្វើដំណើរ​កម្សាន្ត​នា​បំណាច់​ឆ្នាំ​២០១៧ ឆ្លង​ឆ្នាំ​២០១៨ នេះ​នៅក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​និង​អាមេរិក​ចំនួន ៨​ប្រទេស​រយៈពេល​ជាង​មួយខែ​គឺ​ចាប់ពី​ថ្ងៃទី​១៦​ធ្នូ​២០១៧​រហូតដល់​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៨​រួមមាន ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស , ទីក្រុង មូ​នី​ក ប្រទេស​អាល្លឺម៉ង់ , ទីក្រុង​ឡូ​ស​អេ​ន​ជឺ​លេស សហរដ្ឋអាមេរិក​, ទីក្រុង​ឡាស​វេ​ហ្គាស  រដ្ឋធានី វ៉ាស៊ីនតោន  , ទីក្រុង​បុស​ស្តុ​ន និង ប្រទេស​សឹង្ហ​បុរី និង​មក​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ៕

g-ada-skate2g-ada-skateg-ada-skate1g-adda