បទល្មើស​ព្រៃឈើ​ក្នុងស្រុក​វ៉ើ​ន​សៃ​បង្កឡើង​ដោយ​ឈ្មោះ​ប៊ុន​វិសាល មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បើកដៃ​!

keb-kot

​ខេត្ត​រតន​:​គី​រី​:  បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​ត្រូវបាន​គេ​រាយការណ៍​ថា​៖ បាននិងកំពុង​កើតឡើង​ពេញបន្ទុក​តែ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ករណី​យ៍​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​ខាងលើ​បាន​ចោទប្រកានថា​៖​លោក ជា គុណា​រ៉ា នាយផ្នែក​រដ្ឋបាល

​ព្រៃឈើ​ប្រចាំ​៣​ស្រុក គឺ​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង ច្បាស់​ជា​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ហើយ​បានជា​មិន​បង្ក្រាប​ចឹ​ង នោះ​។ ព្រោះ​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ជា គុណា​រ៉ា ទេនោះ​គឺ​គ្មាន​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ទាំង​៣​ខាងលើនេះ​យ៉ាង​រលូន​បានទេ​។​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ឈ្មោះ ប៊ុន វិសាល​ដែល​គេ​ស្កាល់​ថា​ជា មេការ​ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្ត​រតនគិរី​បាននិងកំពុង ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ ដែល​ប្រជាពលរដ្ឋ​និង​បក្ខពួក​ឈ្មួញ​ចូល​កាប់​។

​មាន​សំនួ​រថា​៖ តើ​លោក ជា គុណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​៣​ស្រុក គឺ​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង អាច​ពុករលួយ​តែម្នាក់ឯង​បានទេ​?​។​គេ​ជឿថា​ស្រុក​ខ្មែរ​យើង បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ក៏ដូចជា​មេដឹកនាំ​អាជ្ញាធរខេត្ត ទេ​គឺ​លោក ជា គុណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​យួន​ចូលមក​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​យួន​មួយចំនួន​រួមទាំង​ម្សៀ​សាល​មេការ​ឧកញ៉ា​ទ្រី​ភាព​ផង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តរតនគិរី ដែល​ក្នុងនោះ​មាន​ទាំង​មន្ត្រីនគរបាល​ជាន់ខ្ពស់ មន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់ និង​មន្ត្រី​ធំៗ​ក្នុង​សាលាខេត្ត​រតនគិរី ហើយ​ជាងនេះទៅទៀត​គឺមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​។

ដូច្នេះហើយ​ទើប​ឈ្មួញ​យួន​អាច​ឆ្លងដែន​ចូលមក​ប្រមូល​ទិញ​ឈើ​ដល់​ឃុំ​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ សម្រាប់​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​គ្មាន​ការរំខាន​ណាមួយ​ឡើយ​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក​អ៊ុង​សំអាត​មេព្រៃ​ស្រ​យុក​ខ្មែរ​ថ្មី​បានដឹងថា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ជា គុណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ជាច្រើន​នាក់​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដែ​ឬ​ឬទេ​?​។​

keb-kotcar-sal3car-sal2veng-sokhon-keo-simanb-sal-try