ក្រុមហ៊ុន​យូ​នី​គ្រី​ន​កំពុង​ប្រមូល​ទិញ​ឈើប្រណិត​ខុសច្បាប់​កាប់​ពី​ព្រៃ​អភិរក្ស​ភ្នំ​ព្រិចដើម្បី​នាំចេញ​!

car-youny

​មណ្ឌល​គី​រី​៖​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច​នឹងត្រូវ​វិនាស​ហិនហោច​ដ៏​ខ្លី​បំផុត​ខាងមុខនេះ​ដោយសារ​កម្សោយ​ឬ​ភាពពុករលួយ​របស់​ម​ន្ត្រី​មាន​សម​ត្ត​កិច្ច​ខេត្ត​មណ្ឌល​គី​រី​ក៏ដូចជា​ក្រសួងបរិស្ថាន ។​ព្រោះ​តំបន់​ព្រៃ​អភិរក្ស​នេះ ក្នុងនោះ​មិន​ត្រឹមតែ​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ឃេ​សាន់​របស់​ឧកញ៉ា ស៊ឹង សំអុល​ដែលជា​មន្ត្រី​ប៉េអឹម ដែល ចាំ​ទទួល​ទិញ​ឈើ​ពី​ឧកញ៉ា អ៊ឹង ប៊ុន​ចិន

ឈ្មួញ​សាន ច​យ និង​ឈ្មួញ ស្រឿង ម៉េង ហៅ​ម៉េង ៣​ពូថៅ ដើម្បី​អូស​ចូល​ក្រុម ហ៊ុន​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់ ប៉ុណ្ណោះ​ទេ អា​ឡូ​វ​នេះ​មាន​ក្រុមហ៊ុន​មួយ​ទឿ​ត​ដែល​គេ​ស្គាល់​ថា ក្រុមហ៊ុន​យូ​នី​គ្រិន ក៏មាន​សកម្ម​ភាំ​ព ចាំ​ទទួល​ទិញ​ឈើ​ពី ឈ្មូ​ញ​និង​ពី​ពលរដ្ឋ ផ្ទាល់​យ៉ាង​គគ្រឹក​គ្រេង​ពី​គ្រប់ទិសទី​នាំចូល​ទីតាំង​ក្រុមហ៊ុន​ផងដែរ​។​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​គេ​បានឃើញ​ពី​សកម្មភាព​លើក​និង​ស្ទូច​ឈើ ក្នុង​ក្រុមហ៊ុន​យូ​នី​គ្រិន​ដាក់ លើ​រថយន្ត​យី​ឌុប​បម្រុង​នាំចេញ​ទៅ​ក្រៅ ។​


​តែ​លោក អ៊ុំ​វណ្ណ សុភ័គ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បាន​បដិសេធ​ប្រាប់​កាសែត​តាម​ទូរស័ព្ទ ថា ក្រុមហ៊ុន​ខាងលើនេះ​មានច្បាប់​ត្រឹមត្រូវ មិន​ដូច​អ្វីដែល​ប្រជាពលរដ្ឋ​ចោទ ប្រកាន់​នោះទេ ។ លោកនាយ​ខណ្ឌ​បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន គួរ​ចូលទៅ​មើល​ក្នុង​ក្រុម ហ៊ុន​ដោយ​ខ្លួនឯង​ផ្ទាល់ ក្នុងពេលដែល​ដឹងថា​អ្នកសារព័ត៌មាន​គ្មាន​តួនាទី​ជា​អ្នក បង្ក្រាប​ចុះ​ធ្វើការ​រឿងនេះ​ក៏ដោយ ។​ទោះជា​យ៉ាងណា​មេព្រៃ​រូបនេះ​មិនបាន​បញ្ជាក់ថា​ពី​ទីតាំង​ដែល​ក្រុមហ៊ុន​ត្រូវ​កាប់​ឈើ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​នោះឡើយ​។​ព្រោះឈើចាស់ជាង៧ម៉ឺនម៉ែត្រគីបដែលបង្ក្រាបកាលពីដើមឆ្នាំ២០១៦ត្រូវក្រុមហ៊ុនដេញថ្លៃយកអស់ទៅហើយរាប់ទាំងឈើដែលចាប់ពីក្រុមហ៊ុនយូនីគ្រីនផងតើ។

​ជាងនេះទៅទៀត ទោះជា​ក្រុមហ៊ុន​យូ​នី​គ្រិន​មានច្បាប់​ក៏ដោយ ប៉ុន្តែ​សព្វមួយដង កាត់​ប៉េសេ​ក្នុង មួយ​ឡាន​១៧​ទៅ​១៨​ម៉ែត្រគូប ចុះ​ហេតុអ្វី​បានជា​ក្រុមហ៊ុន​មួយ​នេះ​ផ្ទុក​យ៉ាងតិច​មូ​យ​ឡាន ពី​៥០​ទៅ​៦០​ម៉ែត្រគូប​? ហើយ​ក្រុមហ៊ុន​បាន​បើកចំហរ​ទទួល ទិញ​ឈើ​ពី​ខាងក្រៅ​អូស​ចូល​ក្រុមហ៊ុន​របស់ខ្លួន និង​ឲ្យ​ឈ្មួញ ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ឈើ ហ៊ុ​បម​កល​ក់​ឲ្យ​ខ្លូន​ដោយផ្ទាល់​នៅក្នុង​ក្រុមហ៊ុន​ក៏​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​មិនដែល​ខ្វល់​ដែរ​។​បើ​ចឹ​ង​ជឿ​ទេ​ថា​មេព្រៃ​អត់​ទទួល​លាភសក្ការៈ​នោះ​?

​ឯ គណៈ  កម្ម​ការដែល​បង្កើត​ដោយ​អភិបាលខេត្ត​មណ្ឌលគិរី ដើម្បី​ចុះ​ពិនិត្យ​បង្ក្រាប​បទល្មើស​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ក៏​មិនដែល​ឃើញ​ចុះ​ត្រួតពិនិត្យ សកម្មភាព​បំពាន​ច្បាប់​តាមរយៈ​ប្រមូល​ទិញ​ឈើ​ពី តំបន់​ព្រៃ​សហគមន៍ តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច​អូស​ចូល​ក្រុមហ៊ុន​រួច​កាត់​ប៉េសេ ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ ។​

​សូម​បញ្ជាក់ដែរថា​៖ កន្លងមក​មាន​ប្អូន​របស់លោក ស្វាយ សំ​អ៊ាង​ដែលជា​សមត្ថកិច្ច​នគរ​បាល​វិ​រៈ​ព្រំដែន​គោគ​621 ឈ្មោះ គួ​យ ឃុន ក៏​ត្រូវបាន​រកឃើញថា​ជាប់​ពាក់​ព​ន្ធ៏​ជា​មេ​ឈ្មួញ​ឈើ​មួយ​ដ៏​ធំ​ប្រចាំ ខេត្ត​នេះ​ម្នាក់​ដែរ​។​

​ដោយឡែក កូនប្រសា​របស់លោក​ស្វាយ​សំ​អ៊ាង​ក៏មាន​សេចក្តីរាយការណ៍​ថា​មាន​ពាក់ព័ន្ធ​បញ្ហា​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ហ៊ុ​ច ស្រុក​កែវ​សីមា​កន្លងទៅ​ផងដែរ ហើយ​បច្ចុប្បន្ន ត្រូវបាន​គេ​ខ្សឹបខ្សៀវ​ថា គាត់​នៅតែ​ជា​អ្នក​រត់ការ​ដ៏​សកម្ម​ឲ្យ​ឈ្មួញ​វៀតណាម​ចាំ​ទទួល​ទិញ​ឈើ​ពី​ទឹកដី​ខេត្ត មណ្ឌលគិរី ទៀតផង​៕

car-younycar-youny1car-youny2car-youny3