បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​កើតឡើង​ពេញបន្ទុក ខណៈ​មន្ត្រី​ជំនាញ​សើម​មាត់​

26057868_1976742879230939_1420056905_n

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នឹង​បទល្មើស​នៅក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប កំពុងតែ​បណ្តែតបណ្តោយ​ឲ្យ​កើតមាន បទល្មើស​នេសាទ​ខុសច្បាប់​ជាច្រើន​កន្លែង ដោយ​ប្រើប្រាស់

​ឧ​បក​ណ៍​ខុសច្បាប់​ជាច្រើន ខណៈ​មានការ​សង្ស័យថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អាច​ទទួល​លាភសក្ការៈ​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។​
​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ថា បទ​លើ្ម​ស​ដែល​កើតឡើង​មាន​គ្រប់​ប្រភេទ ដូចជា អូស​យ៉ាំង​កៅ  អូស​ចេញពី​ចំណុច​ពេជ្រ​ក្រី​ដល់​ជ្រោយ ស និង​ដាក់​បរ​រាប់រយ​ម៉ែត្រ​នៅក្នុង​តំបន់​មាត់​ខ្លា កោះក្របី ឃុំ​អន្លុង​សំណរ ស្រុក​ជីក្រែង និង​ឡូ​លេខ​៦ និង​៧​។ ប្រភព​បន្តថា ក្រុម​ល្មើសច្បាប់​ទាំងនោះ​ត្រូវបាន​គេ ស្គាល់ ឈ្មោះ ស៊ូ ឈ្មោះ ហេង និង​ឈ្មោះ ហុង ក្បាល​ដែក ជា​ជនជាតិ​វៀតណាម​។​
​ប្រភព​បាន​បន្តទៀតថា សកម្មភាព​អូស និង​ដាក់​បទល្មើស​ខាងលើនេះ​គឺធ្វើឡើង​ទាំង​ថ្ងៃ​តែម្តង​ដែល​មិនអាច​លាក់​ពី​ភ្នែក​សមត្ថ​កិ​ច្ជ​ជំនាញ​នៅ​ទីនោះ​បានឡើយ​។ តែ​ទោះជា​សកម្មភាព​យ៉ាងណា​ក៍ដោយ គេ​មិន​បានឃើញ​សមត្ថកិច្ច​ជំនាញ​ចាប់​ក្រុម​ទាំងនោះ​ម្តងណា​ឡើយ​។​
​ទាក់​ទង់​នឹង​បទល្មើស​កើតឡើង​នៅ​ចំណុច​ខាងលើនេះ​ផងដែរ​អង្គភាព​សារព័ត៌មាន​មាតុភូមិ​មិនអាច​សុំ​មន្ត្រី​ជំនាញ​ជល់ផល​នៅ​ទីនោះ​តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៧១៣ ៦៩៦ សុំ​ការបំភ្លឺ​ជុំវិញ​កណីរ​បទល្មើស​ដែល​កើតឡើង នៅ​តំបន់​បានទេ​។​
​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច​សុំ​ណូ​ម​ពរ​ដល់ ជំនាញ​សមត្ថកិច្ច ថ្នាក់លើ ពិនិត្យមើល ចំណុច​ខាងលើនេះ​ផង ព្រោះថា ជា​រៀងរាល់ឆ្នាំ​បទល្មើស​នេសាទ​តែងតែ​កើតឡើង ដោយ​មិនបាន​ធ្វើការ​បង្ក្រាប ព្រោះថា ក្រុម​បទ​លើស​ទាំង​នោះបាន​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជំនាញ​ប្រចាំ​នៅ​ទីនោះ និង​ផ្តល់​លាភសក្ការៈ​ដាក់​ហោប៉ៅ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​៕

26057868_1976742879230939_1420056905_n26057766_1976742875897606_1016465410_n