លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​និង​អភិបាលខេត្ត រង​កា​រិះគន់ ថា បើកដៃ​អោយ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ី ស និង វាសនា ផាន់​ថា​នា ហៅ​ស្នា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រាល់​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ

a-k

​ខេត្ត​ពោ​ធិ៏​សាត់​៖​យោងតាម​សេចក្ដីរាយការណ៍​ពី​ខេ​ត​ពោធិ៍សាត់​បានអោយដឹងថា​៖​ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំខេត្ត​កំពង់ស្ពឺ ឈ្មោះ ស៊ី ស និង ឈ្មោះ វាសនា ផាន់​ថា​នា ហៅ​ស្នា កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​អារ​និង​ជ្រៀក​ឈើ ផ្ដាច់មុខ​យ៉ាង​អាធិបតេយ្យ​នៅ​តំបន់​អូរ​ត្រាវ និង​អំពិល នៃ​ទឹកដី​ខេត្ត​ពោ​ធិ័​សាត់ រួច​ដឹក​ចេញ​តាមរយៈ រថយន្ត​កែឆ្នៃ​(​បង្កុង​+​អា​រ៉េវ​)​និង​គោយន្ត​

កន្ត្រៃ ចេញ​តាន​ផ្លូវ​ច្រក​អូ​ត្រាវ​ខេត្តកំពង់ស្ពឺ​។​មាន​សេចក្តី​រា​យា​ករ​ណ៍​ថា​ឈ្មួញ​ឈើ​ដ៏​ល្បី​​ឈ្មោះ ស៊ី ស នេះ​ក៏​លេចចេញ​មកវិញ ធ្វើ​សកម្មភាព​កាន់តែ កក្រើក លើស​ដើម បន្ទាប់ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​បញ្ជា​អោយ​ចាប់ខ្លួន ហើយ​រត់គិច​មួយរយៈ​តូច​ប៉ុណ្ណោះ ។​

​ដោយឡែក​ឈ្មោះ វាសនា ផាន់​ថា​នា (​ហៅ​ស្នា​) ជា​មេការ​ឈ្មួញ​ឈើ​រូប​​នេះ ទើបតែ​ចេញពី​ពន្ធនាគារ​មិនបាន​មួយ​ប៉ព្រិចភ្នែក​ផង​ក៏​ចាប់​ផ្ដើមធ្វើ​ព្យុះភ្លៀង ហើយ​សមត្ថកិច្ច​ក្នុង​ខេត្តពោធិ៍សាត់​មិន​ហ៊ាន​ចេញមុខ​បង្ក្រាប​នោះឡើយ​។​

​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ចំណុច​អវិជ្ជមាន​ធំៗ​ដែល​បង្ក​អោយ​ប្រជាពលរដ្ឋ​រិះគន់ គឺថា​ឈ្មួញ​កាប់​ឈើ​ជា​ទ្រុង​ធ្រា​យ​ធំ នៅក្នុង​ភូមិសាស្ត្រ នៃ​ទឹកដី​ខេត្តពោធិ៍សាត់​ដោយ​រលូន​ដែល​គេ​ជឿថា បាន​បង់លុយ​ដាក់​ខែ​អោយ លោក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​និង​អ្នកមានអំណាច​ធំជាងគេ​នៅក្នុង​ខេត្ត ក្នុង​មួយខែ​ខ្ទង់​ម៉ឺន​ដូ​ល្លា ដោយ​ទំនាក់ទំនង​តាមរយៈ​(​អ្នក​បើ​រថយន្ត​​ផ្ទាល់ខ្លួន​ឈ្មោះ​បូរ )​។​

​ប្រភពពី​សម​ត្ត​កិច្ច​មូលដ្ឋាន​និយាយថា​៖​បើ​សមត្ថកិច្ច​គ្រប់​ជំនាញ​ក្នុង​ខេត្ត​ម្នា​ក់ណា​ហ៊ាន​បង្ក្រាប​!!!​បើ​អ្នកណា​ហ៊ាន​គឺ​គ្រាន់តែ​ឃាត់​សួ​នាំ​ប៉ុណ្ណោះ​ក៏ត្រូវ​លោក​អភិបាលខេត្ត​ទូរស័ព្ទ​គំរាម​ដកតំណែង​ឬ​គំរាម​ចាប់ខ្លួន​មិនខានឡើយ ។​ឯ​អ្នកកាសែត​វិញ​នោះ​គឺជា​ឆ្អឹង​ទទឹង​ករ​ពួក​សម​ត្ត​កិច្ច​និង​ឈ្មួញ​ព្រោះ គ្រាន់តែ​ចុះទៅ​ថតរូប​នោះ ក៏ត្រូវ​គំរាម ឬ​រៀបចំ​អន្ទាក់ ចាប់​ដាក់គុក ផងដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​បាន​អះអាងថា ឈ្មួញ​ឈើ​ខាងលើ បានដាក់​កម្លាំង របស់គេ បិទ​មិនអោយ នាក់​កាប់​ឈើ តូចតាច ដឹក​ចុះមក​ក្នុង​ខេត្តពោធិ៍សាត់​ទេ គឺ​គេ​បង្ខំ​អោយ​ប្រជាពលរដ្ឋ​លក់​ឈើ​អោ​ពួកគេ​ក្នុង​តម្លៃថោក​។ ឈ្មួញ​ឈើ​ទាំងនេះ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​តាម​ច្រក​អូ​ត្រាវ យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន ។​

ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​លោក​អភិបាល​ខេ​ត​ពោធិ៍សាត់ អង្គភាព ព័ត៌មាន​យើង មិនអាច​សំ​ុ​ការទំនាក់ទំនង​បាន​នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។​​ទោះយ៉ាងណា អង្គភាព សារព័ត៌មាន​យើង រងចាំ​ទទួល​ស្វាគមន៍ រាល់​ការបកស្រាយ​​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយយោង​តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន​៕

a-ka-k1