សាលា​រាជធានី​ប្រជុំ​រឿង​ដកហូត​ឯកសារ​មិន​ស្របច្បាប់​ពី​ជនបរទេស​ដែលមាន​ជាង​២​ម៉ឺន​នាក់​!

police-id-vn2

​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៦​ធ្នូ​បាន​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​ការដកហូត​លុបចោល​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាន់​ប្រើប្រាស់​ដោយមាន​ការចូល​រួម​ពី​មន្ត្រី​ជាង​៣៥០​នាក់​។ នាយ​ឧ​ត្ត​ម​សេនីយ៍  សុខ ផល អគ្គនាយក​នគរបាល

​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា​៖​ក្នុងការ​គ្រប់​គ្រងច​នប​រទេស នៅ​ឆ្នាំ​២០០២ យើង​បានធ្វើ​ជំរឿន​ស្ថិតិ​ឃើញថា​មាន​ជនបរទេស​មក​រស់នៅ​កម្ពុ​ជាមាន​២០​សញ្ជាតិ និង​មាន​ចំនួន ៧០០១២​នាក់ ។​ចាប់ពី​ឆ្នាំ​២០០២ ដល់​២០១៥ មានការ​កើនឡើង​មាន​២០​ម៉ឺន​នាក់ ប្រមាណ​១២​សញ្ជាតិ តែ​ច្រើនជាងគេ គឺ​ជនជាតិ​វៀតណាម​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ឲ្យ​ដឹង ថា​ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​ខែតុលា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន និង​បណ្តេញចេញ​ជនបរទេស​ចំនួន ១៣.៩៥៤​នាក់ (​ស្រី ២.០២៤​នាក់​) មាន ៨៥​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​ចំនួន ១០,៨៩២​នាក់ (​ស្រី ២.០២៤​នាក់​) ហើយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ចាប់ពី​ឆ្នាំ​២០១៤ រហូត​ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​រកឃើញ​ពលករ​បរទេស​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​៧,៥៦៣​នាក់ ផងដែរ​។

​សូមបញ្ជាក់ថា​​នៅក្នុង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ការប្រកាស​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ដែល​រដ្ឋសភា​បានអនុម័ត​បានអនុម័ត​នៅ​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​១៩៩៤​ក្នុងនោះ​មានចែង​ក្នុង​សេចក្តី​ប​ញ្ញ​តិ​ទូទៅ​ក្នុងការ​គ្រប់​គ្រងជ​ន​បរទេស​គ្រប់រូប​ដោយ​គ្មាន​ការរើសអើង​។ នៅក្នុង​កិច្ចប្រជុំ​នោះបាន​លើកឡើង​ឲ្យ​ដឹង​ដែរ​ថា​៖​មាន​ជនអន្តោប្រវេសន៍​រស់នៅ​មិន​ប្រក្រតី​នៅ​កម្ពុជា​និង​មានការ​កាន់កាប់​និង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​នៅ​រាជធានី​២១៤៧៤​នាក់​នា​និង​ទូទាំងប្រទេស​មាន​ប្រមាណ​ជាំ​ង​៧៣​ម៉ឺន​នាក់​។​ការដកហូត​ព្រមទាំង​លុបចោល​លិខិតស្នាម​គឹ​អនុវត្តតាម​អនុ​ក្រិ​ត្យ​លេខ​១២៩​អនក្រ​.​បក ។

​ចំពោះ​ការត្រួត​ពិនិត្យឡើងវិញ​នេះ​គឺជា​ការអនុវត្ត​ជាក់ស្តែង​ចំពោះ​មន្ត្រី​ដែល​បានធ្វើ​ការងាររដ្ឋបាល​មិន​ប្រក្រតី​ចំពោះ​ចេញ​រដ្ឋបាល​កន្លងមក​នោះ​ដែល​គេ​ជឿជាក់ថា​មិនមាន​តម្លាភាព​នោះ​។​គេ​មិនដឹងថា​តើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ច​ន​បរទេស​មានចែង​ពី​ការដាក់​តោ​ស​ទណ្ឌ​ចំពោះ​មន្ត្រី​មាន​សម​ត្ត​កិច្ច​ដែ​លឃុ​ប​ឃឹ​ត​ចេញ​ប​ណ្ឌ័​មិន​ប្រក្រតី​ឲ្យ​ជនបរទេស​ដែរ​ឬ​អត់​នោះទេ​?​។​

police-id-vn2police-id-vn1