ស្លាប់​៨​នាក់ និង​របួស​៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

24099878_1962833293955231_1933491442_n

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​, របួសស្រាល​១​នាក់ និង​របួសធ្ងន់​៧​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន

​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​តូច​៣​គ្រឿង​, រថយន្ដ​ធុន​ធំ​៣​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ និង​ប្រជែង​៕

24099878_1962833293955231_1933491442_n