តារា​ម៉ូ​ឌែ​ល​ក្រ​ម៉ា​ខ្មែរ​មាន​សូ​នី​តា​ដេកពេទ្យ​ឮថា​មន្ត្រី​គយ​ម្នាក់​ព្រួយ​!!

g-mean-soni4

​ភ្នំពេញ​៖​ថ្មីៗ​នេះ​លេច​ធ្លាយ​ពត៍​មាន​ថា​តារា​ម៉ូ​ឌែ​ល​ក្រ​ម៉ា​ខ្មែរ​កញ្ញា​មាន​សូ​នី​តា​ចូល​សម្រាក​ពេទ្យ​តែ​មិនដឹងថា​មាន​ជម្ងឺ​អ្វី​នោះទេ​។​តែ​អ្នក​ដែល​ព្រួយ​ខ្លាំង​មិនមែនជា​ឧ​ពុក​ម្តាយ​នោះទេ​តែ​គឺជា​មន្ត្រី​គយ​វ​យ័​ស្មើ​ឪពុក​កញ្ញា​ទៅវិញ​។​​កន្លងមក​កញ្ញា​មាន សូ​នី​តា​ត្រូវបាន​អ្ន​សិល្បៈ​មួយចំនួន​ហៅ ថា “​ជំទាវ​តូចៗ​”  ព្រោះថា​គ្រាន់តែ​ឡើង​កូដ​មួយ​ប្រាវ អតីត Freshie រូបនេះ​

មានទ្រព្យ​សម្បត្តិ​មិន​ក្រោម​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ​គឺ​នាង​ស្ថិតក្នុង​ចំណោម​តារា​ស្រី​វ័យក្មេង​ដែល​កំពុងមាន​ទ្រព្យ​ច្រើន ដូចជា នៅ សូ​នី​តា​, ទេព បូ​ព្រឹក្ស និង​បេ​ប៊ី ជាដើម​។ ទោះជា​យ៉ាងណា​មាន សូ​នី​តា មិនដែល​បំភ្លឺ​ចំពោះ​ប្រភព​នៃ​ប្រាក់ចំណូល និង​ការ​មានទ្រព្យ​កើន​លឿន​ដូច​ផ្លេកបន្ទោរ​នោះ ។

មិត្តភក្តិ​អ្នក្សិល្បៈ បាន​បង្ហើប​ថា តាមពិត​ស្រី​ស្អាត​សូ​នី​តា នេះ គឺមាន​អ្នកមាន​ទ្រព្យ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​តាម​ចែចង់ តែ​ចុងក្រោយ ប្រុស​ដែលមាន​សំណាង​នៅក្បែរ​នែបនិត្យ​កាយា​នាង​ជាងគេ បែរជា​លោក​គយ​ម្នាក់ វ័យ​ស្មើ​ឪពុក​នាង​ទៅវិញ​។​លោក​គយ​មាន​លុយ​ចាយ​ដូច​ក្រដាស​នោះ ច្រើនតែ​និយាយប្រាប់​មិត្តភក្តិ​ថា សូ​នី​តា ជា​សង្សារលោក ហើយ​បុរស​ដែលមាន​សម្បុរ​សស្គុស​ជា​កូនកាត់​ចិន រូបនោះ ចង់​បណ្តើរ​សូ​នី​តា ជា​ចំហ​ខ្លាំងណាស់ តែ​សូ​នី​តា មិន​ព្រម​ជាដាច់ខាត​។​​​មាន​សូ​នី​តា​នាង​ព្យាយាម​លាកបាំង​ដោយ​សារ​ខ្លាច​បាត់​ប្រី​យ៍​យ៍​ភាព​។​

​មាន សូ​នី​តា ធ្លាប់​ប៉ះ​រឿង​ស្នេហ៍​ដ៏​រសើប​មួយ​ថា មានកូន​ប្រុស​លោកស្រី​ថៅកែ​ពេជ្រ​ម្តុំ​ផ្សារ​ធំថ្មី តាម​ស្នេហ៍​ដែរ ចុងក្រោយ​បែរជា​មិនអាច​ប្រជែង​ជាមួយ​លោក​គយ បាន​ទៅវិញ ។​

​យ៉ាងណា ពេលដែល​មាន សូ​នី​តា កំពុង​ត្រូវបាន​ទាំងស្រី ទាំងប្រុស ប្រជែង​ស្នេហ៍​កាន់តែច្រើន​នោះ ស្រាប់តែ​ថ្មីៗ​នេះ តារា​រូបនេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ រហូតដល់​ចូលដេក​ពេទ្យ​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ទៀតផង ទើប​ធ្វើឱ្យ​លេច​ឮថា លោក​គយ នោះ​ខ្វាយខ្វល់​ស្រី​ស្រស់​ខ្លាំង រហូតដល់​រត់​ឆ្លេឆ្លា​ចុះឡើង​ដូច​មាន់រ​កពង​អីចឹង ស្រប​ពេលដែល​កូនស្រី​ថៅកែ​លក់​ពេជ្រ ដេក​មិន​លក់​ឡើយ ព្រោះ​ខ្លាច​សូ​នី​តា ឈឺ​ធ្ងន់ បាក់​សម្រស់​។

g-mean-soni4g-mean-so2g-mean-so-sexg-mean-soni3g-mean-wed