ស្អាត​ឃើញ​ស្រក់ទឹកមាត់​តែ​នាង​គ្មានរ​សនិម​យ​ជាមួយ​ប្រុស​!សោកស្តាយ!!

g-marry-l1

 

​ភ្នំពេញ​៖​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Sok Saravdy បាន​បង្ហោះ​រូបភាព​ពី​ទិដ្ឋភាព​នៃ​ពិធី​ភ្ជាប់ពាក្យ​របស់​កូនកំលោះ កូនក្រមុំ​មួយគូ​ធ្វើ​ឲ្យ​រញ្ជួយ​បេះដូង​ប្រុសៗ​។​គូ​ស្វា​ម៉ី​ភរិយា​មួយគូ​នេះ​គឺជា​ស្រី​ដូចគ្នា​ដែលមាន​សម្ផស្ស​ន៍​ស្រស់​ទ្រលុកទ្រលន់​មានឈ្មោះ ជូ ភិ​ច្ច​រា និង ពេ​ជ ស្រី​ណុ​ច​។​ម្ចាស​ហ្វេ​ស​ប៊ុ​ក ដាក់​សំណេរ​ថា​៖ «​នេះហើយ​ជា​សុភមង្គល​របស់​ពួកគាត់​ទាំងពីរ គឺ​មិន​ខ្វល់​និង​

អ្នកដទៃ​គិត​អ្វី​នោះទេ សំខាន់​ពួកគាត់​រក​សេចក្ដីសុខ​អោយ​ខ្លួន​គាត់​ឃើញ ។​ជូនពរ​អោយ​ស្រលាញ់គ្នា​និង​ថែរក្សា​គ្នា​ដល់​ចាស់​រាងៗ​ខ្លួន    »​។ ក៏មាន​មិត្តភក្តិ​របស់​អ្នក​ទាំង​ពីរបាន​ចូល​ខ​មិន​(​អធិប្បាយ​)​ត្រេកអ​រថា​៖ «​ទីបំផុត​ថ្ងៃ​ដែល​យើង​ឃើញ​ពួគម៉ាក​មាន​ក្ដី​សុខ​បានមក​ដល់​ហើយ សូមអោយ​ស្រលាញ់គ្នា​ឋិត​ឋេ​រ​យូរអង្វែង​រហូតដល់​ចាស់​កោង​ខ្នង នេះ​គឺជា​ការស្រលាញ់​ដែល​គេ​តែង​និយាយថា​មិន​ប្រកា​ន់វ​ណ្ណះ ពណ៍​សប្បុរ មាន​ក្រ ។​ល​។ កុំ​ភ្លេច​ហៅ​ស៊ីការ​ផង​» ។

ក្រៅពី​សារ​ជូនពរ ឬ ការ​ខ​មិន «​លែង​ខ្វល់​ហើយ​ឡូ​វ​មិន​ថា​ជា​ប្រុស​ឬ​ស្រី​ទេ​អោយតែ​គេ​អាច​ផ្តល់​សុភ​ក្ត​មង្គល​អោយ​ខ្ញុំ​បាន​ខ្ញុំ​និង​ស្រលាញ់​គេ​វិញ​ភ្លាម​» ក៏មាន​ហ្វេ​ន​ចូលរួម​ខ​មិន​លេងសើច​ផងដែរ​ថាៈ «​ខុស​ធម្មជាតិ​ហើយ តែ​ធ្វើ​ម៉េច ជា​និស្ស័យ​មនុស្ស តើ​បើ​ចង់បាន​កូន ពិបាក​ហើយ​» ។​

សូម​បញ្ជាក់ដែរថា​ស្រុក​ខ្មែរ​មិនទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ដូចគ្នា​រៀ​ការ​ជាមួយគ្នា​នៅឡើយ​។​តែ​ក៏​មិនបាន​ហាម​ថា​មិន​ឲ្យ​ពួកគេ​រស់នៅ​ជាមួយគ្នា​ដែរ​។​ចឹ​ង​ធើ​អី​ធើ​ទៅ​គ្រាន់​តែបើ​មាន​បញ្ហា​ច្បាប់​មិន​ទទួលស្គាល់​ដោះស្រាយ​ឲ្យ​តាមច្បាប់​អា​ពា​ហ៍​ពី​ពា​ហ៍​ទេ​!​។​

g-marry-l1g-marry-l5g-marry-l4g-marry-l3g-marry-l2g-marry-l