មេ​នគរបាល​ខេត្តកណ្តាល​ចាប់​បុរស​ម្នាក់​ព្រោះ​ចូល​លួច​មាន់​ជា​វត្ថុតាង​និង​បង្ហាញ​កាត​អ្ន​កាសែត​ដែល​ជាប់​សង្ស័យថា​ទៅយក​លុយ​ពី​ឈ្មោះ​ម៉ាប់​!

game-kok-j1

​ខេត្តកណ្តាល​: នៅ​ថ្ងៃទី​៦​ធ្នូ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អា៑វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជារ​អោយកម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​វាយខ្នោះ​បុរស​ម្នាក់​នៅ​ហាង​លក់​បាយ​នៅ​មាត់​ស្ទឹង ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ដែល​ថ្លើមធំ​ហា៑ន​ចូល​លួច​មាន់​(​វត្ថុតាង​) នៅ​ស្នងការដ្ឋាន​នគរបាល​

ខេត្តកណ្តាល​។​ជន​ដែល​នគរបាល​ចោទថា​លួច​មាន់ឈ្មោះ ឡេង ភេទ​ប្រុស មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។ ជ​នស​ង្ស​យ័​ខាងលើ បាន​លបចូល​លួច​មាន់​(​វត្ថុតាង​) ដែល​សមត្ថកិច្ច​នគរ​បាល​ខេត្តកណ្តាល​បង្ក្រាប​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីតាំង​ប្រជល់មាន​ដ៍​ធំ នៅ​ភូមិ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ស្រាប់តែ​នៅពេល​យប់ ជ​នស​ង្ស​យ័​ឈ្មោះ ឡេង បាន​ចូលទៅ​លួច​មាន់ (​វត្ថុតាង​) នៅក្នុង​ស្នងការដ្ឋាន​ចំនួន​០១​ក្បាល​យកទៅលក់​អោយ​ជា​ម្ចាស់​មាន់​ថៅកែ​កាប់​ជ្រូក​នៅ​ខ​ណ្ឌ័​ច្បារអំពៅ តម្លៃ​៥០០០​ដុល្លារ ។ លោក​អ៊ា​វ​ចំរើន​បានដាក់​បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ថា​: អោយតែ​មន្ត្រីនគរបាល​ណាមួយ​ហា៑ន​លួច​មាន់​(​វត្ថុតាង​) និង​សមគំនិត​ជាមួយ​ក្រុម​ប្រជល់មាន់ លោក​និង​ដក​សាក់ ហើយ​ចាប់​វាយខ្នោះ បញ្ជូន​អោយ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ក្រៅពី​ចាប់​អ្នក​ចូល​លួច​មាន់​ដោយ​ត្រូវ​ជាមួយ​នគរបាល​នគរបាល​ខេត្តកណ្តាល​ក៏បាន​បង្ហាញ​កាត​អ្នកកាសែត​ដែល​អាច​រង​ការ​ចោទថា​ទៅយក​លុយ​ពី​មេ​សង្វៀនមាន់​ហើយ​ថា​អាចនឹងប្តឹង​ចូល​តុលាការ​ថែមទៀត​។​ប្រា​វ៉ូ​ល្អ​តើ​!!​។​ចឹ​ង​អ្ន​កាសែត​សង្ឃឹមថា​នគរបាល​ខេត្តកណ្តាល​នឹង​បើក​កា​ស៊ើបអង្កេត​ផងដែរ​ថា​តើ​សម​ត្ត​កិច្ច​អាជ្ញាធរ​ណាខ្លះ​នៅ​ខេត្តកណ្តាល​ណាខ្លះ​ដែលពាក់​ព​ន្ធ័​ក្នុង​ការទទួល​លុយ​សំណូក​ជា​ថ្នូរ​និង​ការ​ឲ្យ​បើក​សង្វៀនមាន់​?​។​

សូម​បញ្ជាក់ដែរថា​ក្នុង​ការបើក​សង្វៀន​លេង​ជល់​មាន់​នេះ​(​នៅ​ស្រុក​បាទី​ខេត្តតាកែវ​និង​នៅ​អ​រី​យ៍ក្ស​ត្រ័​ខេត្តកណ្តាល​)​ឧ​ត្ត​ម​សេនីយ៍​ថន​ផានី​ហៅ​ម៉ាប់​អូស្ត្រាលី​ដែលជា​កូនប្រសា​រលោក​ហ៊ុន​សាន​បាន​ចំណាយលុយ​ក្នុង​១​ខែៗ​ច្រើន​ពាន់​ដុល្លារ​អាមេរិក​ឲ្យ​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​ទើប​អាច​បើក​លេង​បាន​។​

game-kok-j1game-kok-j2game-kok-journalist