ចាប់​អ្នកពាក់ព័ន្ធ​សង្វៀន​ជល់​មាន់នៅ​ស្រុក​ល្វាឯម​ចំនួន​ជាង​១៥០​នាក់​តុលាការ​ដាក់គុក​តែ​៦៤​នាក់​?!​តើ​នឹងមាន​ការស្រាវជ្រាវ​រក​មន្ត្រី​ឃុ​ប​ឃឺ​ត​ដែ​ឬ​ឬទេ​?

fn-2017-12-05-15-23-39-0


​​ខេត្តកណ្តាល ៖ មន្ដ្រី​តុលាការ​ជាន់ខ្ពស់​ខេត្តកណ្ដាល​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​៥​ធ្នូ​ថា មនុស្ស​ចំនួន​៦៤​នាក់ ដែល​ចូល​លេង​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ត្រូវបាន​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​ផ្ដន្ទាទោស​ដាក់ ពន្ធនាគារ​រយៈពេល​មួយខែ ប៉ុន្ដែ​ទោស​នេះ​ត្រូវបាន​តុលាការ​

សម្រេច​ព្យួរ ដូច្នេះ​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ ទាំងអស់​តែម្ដង​។ ទោះជាយ៉ាងណាអ្នកទាំងនោះនឹងត្រូវជាប់ក្នុងលិខិតថ្កោលទោសរហូតបើគ្មានការលើកទោសពីមហាក្សត្រទេ។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ប្រធាន​តុលាការ​ខេត្តកណ្ដាល លោក ហុក វ៉ាន់​ធី​ណា និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីការ​ឃុំខ្លួន ម្ចាស់​ទីតាំង​ប្រជល់មាន់​ដ៍​ធំ​នៅ​ស្រុក​ល្វាឯម​ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ​ថៃ ផានី ហៅ​ម៉ាប់ កូនប្រសារ លោក ហ៊ុន សាន ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​ពីបទ​" អ្នកបើក​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង និង ភ្នាក់ងារ​ល្បែងស៊ីសង​» តាម​មាត្រា​០៥ ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​។

​តាម​មាត្រា​នេះ​អាច ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ប្រាំ​លាន​រៀល (៥.០០០.០០០៛០០) ដល់​ម្ភៃ​លាន​រៀល (២០.០០០.០០០៛០០) ឬ ដាក់គុក​ពី មួយឆ្នាំ ដល់​ប្រាំ​ឆ្នាំ ។ ក្នុងករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​និង​ដាក់គុក​ខាងលើនេះ​ជា​អតិបរមា ។​

​ករណី​តុល​ការសម្រេច​ដាក់គុក​អ្នកលេង​ល្បែង​ច​ល់​មាន់តែ​៦៥​នាក់​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន ស្នងការ​ខេត្តកណ្តាល​បាន​ប្រាប់​អ្នកកាសែត​ថា ដំបូង​ឡើយ​មនុស្ស​ជាង​១៥០​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ជា​បណ្តោះ អាសន្ន ប៉ុន្តែ​ដោយ​អ្នកខ្លះ​ជាជាង​សំណង់ ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​(​ស៊ិ​ក​) ។ ដូច្នេះ​នៅសល់តែ​មនុស្ស​៦៤​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ ។​ចម្លើយ​របស់លោក​អ៊ា​វ​ចំរើន​ធ្វើ​ឲ្យ​មាន​សង្ស័យថា​មាន​ភាពមិនប្រក្រតី​នៃ​ចំណាត់ថ្នាក់​មនុស្ស​ដែល​ចាប់ខ្លួនបាន​ព្រោះថា​ធ្វើ​ម៉េច​បានដឹងថា​មនុស្ស​១០០​នាក់​ទៀត​ជា​កម្មករសំណង់​?​បើជា​កម្មករសំណង់​ចូលទៅ​សង្វៀនមាន់​នោះ​ធ្វើ​អី​?​។​ឯ​អ្នក​ជាប់ទោស​៦៥​នាក់​មាន​ភស្តុតាង​អី​ថា​ជា​អ្នកលេង​ជល់​មាន់​?​។


​សូ​បញ្ជាក់ថា​: កាលពី​រសៀល​ថ្ងៃទី​០៤ ធ្នូ ២០១៧​នេះ​ដោយមាន​បញ្ជារ​ពី​នាយករដ្ឋមន្ត្រី សមត្ថកិច្ច​ចម្រុះ​រួម​ខេត្តកណ្តាល​មាន​នគរបាល កងរាជអាវុធហត្ថ​និង​អាជ្ញាធរ​ដែនដី​ប្រមាណ​ជាង​២០០​នាក់ ដោយមាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​បើក​ប្រតិបត្តិ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​អត់​ច្បាប់​ដ៏​ធំ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ដោយបាន​ឃាត់ខ្លួន​មនុស្ស​ជិត​២០០ រថយន្ត​និង​ម៉ូតូ​ជិត​២០០​គ្រឿង មាន់​ជល់​ជាង​១០០​ក្បាល​។​

​ឧ​ត្ត​ម​សេនីយ​ន៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ឲ្យ​ដឹងថា​៖​ក្នុង​ប្រតិ​ប ត្តិ​ការ​នេះ​យើង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៧៥​នាក់ ដកហូត​កាំភ្លើងខ្លី​ស៊េរី​ទំនើប​ម៉ាក​INFINITY ១​ដើម បង់​ចំនួន​២​និង​គ្រាប់​ចំនួន​១៦​គ្រាប់ រថយន្ត​ចំនួន​៦១​គ្រឿង ម៉ូតូ​១៣៨​គ្រឿង មាន់គក​ចំនួន​១១៩​ក្បាល ស៊ុម​ក្រុងមាន់​១៦៥ ស្កុ​តរុំ​ខ្នាយ​មាន់​ចំនួន​១៨​ដុំ​។ លោកស្នងការ​បាន​បន្ត​ថា មនុស្ស​រួមជាមួយ​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល ខេត្តកណ្តាល ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចំណែក ឯ​រោង​សង្វៀន​ជល់​មាន់​ត្រូវបាន​កំទេចចោល​ទាំងស្រុង ប៉ុន្តែ អ្វីដែល​គួរឱ្យ​សោកស្តាយ​ម្ចាស់​ទីតាំង​បានគេច​ខ្លួន​មុនពេល​សមត្ថកិច្ច​ទៅដល់​ដោយ​បន្សល់ទុក​នូវ​រថយន្ត និង​កាំភ្លើងខ្លី មួ​
​យ​ដើម​នៅក្នុង​រថយន្ត​។​

មានការ​កត់សម្គាល់ថា​នៅ​ព្រឹក​ថ្ងៃទី​៥​ធ្នូ​ឆ្នាំ​២០១៧​ក្រោយ​បែកធ្លាយ​ថា​មាន​សម​ត្ត​កិច្ច​អាជ្ញាធរ​ខេត្តតាកែវ​ស៊ីលុយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ​ថៃ ផានី ហៅ​ម៉ាប់ កូនប្រសារ លោក ហ៊ុន សាន ដែលជា​ម្ចាស់​សង្វៀន​ន​មាន់​ជល់​មួយកន្លែង​ទៀត​នៅ​ស្រុក​បាទីបន្ទាប់ពីបានបង្ក្រាប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា " ខ្ញុំ​បញ្ជារ​ឱ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ជាប ន្ទា​ន់​។

បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង​បញ្ជារ​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឱ្យ​ខាន​តែ​បាន ដើ ម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬ​ក្មួយ​ប្រសា​របស់ខ្ញុំ​ក៏ដោយ "​។ ករណី​យ៍​បង្ក្រាប​បទល្មើស​បង្កើត​ល្បែងស៊ីសង​អត់​ច្បាប់​ទ្រង់ទ្រាយ​ធំ​នេះ​មាន​សំណួ​លើ​កឡើ​យថាហេតុ​អី​បានជា​អាជ្ញាធរ​បណ្តោយ​ឲ្យ​វា​អាច​កើ​ទៅបាន​ក្នុង​ទ្រង់ទ្រាយ​ធំ​បែបនេះ​?​តើ​ខ្លាច​ឥ​ទ្ធី​ពល​លោក​ហ៊ុន​សាន​ឬក៏​មានការ​ឃុ​ប​ឃឺ​ត​គ្នា​ប្រព្រឹត្ត​អំ​ពោះ​ពុករលួយ​?​។​មានការ​ស​ន្និ​ដ្ខា​ន​ថា​រឿង​មួយ​នេះ​នឹង​គ្មាន​ការស្រាវជ្រាវ​អ្វី​ទៀតឡើយ​ដោយសារ​វា​ជា​បក្ខពួក​!!!៕

fn-2017-12-05-15-23-39-0fn-2017-12-05-15-35-46-0lay-van-k-map2lay-van-kdal-map