ទីតាំង​បន​ល្បែង​លោក តុង និង​អតីត​ហាង​៨៨៨​មាន​បៀ​អាប៉ោង បាននិងកំពុង​តែ​បើក​លេង យ៉ាង​គគ្រឹកគគ្រេង​

police-sr-vanny-and-rong

​ខេត្តសៀមរាប​៖​ល្បែងស៊ីសង​ត្រូវបាន​គេ​រាយការណ៍​ថា​បាននិងកំពុង​បើក​លេង​ដោយ​មិន​ញញើត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច​ដែល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​ឡើយ​។​ជាក់ស្តែង​សម្លេង​ស្រែក​ហ៊ោកញ្ជ្រៀវ​លេងល្បែង​ស្ថិតនៅ មិន​ឆ្ងាយ​ពី​ប៉ុស្តិ៍រ​ដ្ឌ​បាល​ស្លក្រាម ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប​ឡើយ​។ គេ​មិនដែល​ឃើញ មេ​ប៉ុស្តិ៍

សង្កាត់​ស្លក្រាម និង​អធិការ​ក្រុង​សៀមរាប មក​អើត ឈ្ងោក​ឫ​ក៏​ធ្វើការ​បង្ក្រាប ក្រុម​អ្នកញៀន​ល្បែង ទាំងនោះ​សោះឡើយ ធ្វើ​ឲ្យ​គេ​ជឿថា មេ​ប៉ុស្តិ៍​ស្លក្រាម និង អធិការ​ក្រុង ប្រហែលជា​ទទួលបាន​លាភសក្ការៈ​ពី​ក្រុមអ្នកលេង​ល្បែង​ទាំងនោះ​ហើយ ។

​ក្រៅពី​បន​ល្បែង​ម្សៀ​តុង​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​ក៏ មាន​សេចក្តីរាយការណ៍​ថា ! ទីតាំង ល្បែងស៊ីសង បៀរ អាប៉ោង និង ក្តាម​ឃ្លោក មួយកន្លែង​ទៀត​មាន​យីហោ អតីត​ហាង​៨៨៨៨ ស្ថិតនៅ​ខាងក្រោយ​ស្តា​ត ចាស់ ក្នុង​តារាង​បាល់ កណ្តាល ក្រុង សៀមរាប​ក៏​បាននិងកំពុង ដំណើរការ​យ៉ាង​រលូន គេ​សង្ស័យថា ! លោក ដេ​ត មេ​ប៉ុស្តិ៍ ស្វាយដង្គំ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន នៅ​ពី​ក្រោយខ្នង​បញ្ហា​នេះ បើកភ្លើង​ខៀវ​ឲ្យ​ហ្ម៉​ង ទើប​ដំណើរការ​រលូន​រហូត​ដល់​សព្វថ្ងៃ​មិនមាន​ការបង្ក្រាប​បែបនេះ ។​

​សូមបញ្ជាក់ថា លោក ហូ វ៉ាន់​នី បាន​ឡើងកាន់​ជា​ស្នងការ​នគរបាល​ខេត្តសៀមរាប​បានតែ​មួយ​ចំ​អឹ​ន​កំពឹស​តែប៉ុណ្ណោះ​ត្រូវ​ប​នាដក​ចោល​ដូច​ស្ពៃ កាល ពីថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ដែល​អ្នកខ្លះ​និ​យ​យ​ថា​គឺ​ដោយសា​តែ​លោក ធ្វើការ​បង្ក្រាប​ល្បែង ស៊ីសង យ៉ាង​ក្តៅគគុក ប៉ះចំ​ខ្សែរ​អ្នកធំ​ទើប លោក​ត្រូវ​ខ្ទា​ត់​ចេញពី​ដំណែង យ៉ាង​តក់​ក្រ​ហុ​ល​បែបនេះ ។​
​ករណី​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ ក៍​ដូចជា​មជ្ឈដ្ឋាន​ទូទៅ កំពុង​ទន្ទឹង​ចាំមើល លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​ខេត្តសៀមរាប​ដែល​ធ្លាប់ជា​អ​ថិ​ការ​ក្រុង ធ្វើការ​បង្ក្រាប​បានដែរ ឫ​អត់ ព្រោះ​ក្រុង​សៀមរាប សំបូរ​ខ្លា​កំណាច​ច្រើនណាស់ ។​

police-sr-vanny-and-ronggame-tonggame-tong1game-t-dpolice-tong