បែកធ្លាយ​រឿង​សម​ត្ត​កិច្ច​ខេត្តតាកែវ​ស៊ីលុយ​សង្វៀនមាន់​តេ​ជោ​ចេញ​បញ្ជារ​!

lay-van-k-map2

​តាកែវ​៖​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៧​នេះ  លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​បាន​ប្រើ​កណ្តាប់ដៃ ដោយ​ដឹកនាំ​កម្លាំង​សមត្ថ​កិ​ច្វ​ចម្រុះ​ចុះទៅ​បង្ក្រាប​ល្បែង​សុ​ី​សង​ខុ​ស្បា​ប់​ជា​របស់​ឈ្មោះ​ម៉ាប់ ដែល​ល្បី​ថា​ឈ្មោះ​ម៉ាប់​ហៅ​ម៉ាប់​អូស្ត្រាលី ជា​កូនប្រសារ​របស់លោក ហ៑ុន​សាន ត្រូវជា​បងប្រុស​សម្តេច តេ​ជោ​ហ៑ុន សែន​នៅ​ភូមិ​ត្រពាំង​លើ ឃុំ​កណ្តឹង ស្រុក​បាទី​ដែល

​កន្លងមក​ពុំមាន​សមត្ថកិច្ច​ថ្នាក់​ណា​ហា៑ន​ប៉ះ​ជាមួយ ។ ក្រោយពី​បង្ក្រាប​ល្បែង​ខ្សែ​អ្នកមានអំណាច​នេះហើយ លោក​ឡាយ វណ្ណៈ បាន ព្រមាន​ដក​ចៅហ្វាយស្រុក មេ​ប៉ូលិស​ស្រុក​បាទី​នេះ​ថែមទៀត​។ ទង្វើ​អនុវត្ត​ច្បាប់​ប​ស់លោក​អភិបាល​ខេត្តតាកែវ​១​ករណីនេះ​ត្រូវ បាន​មហាជន​គាំទ្រ​យ៉ាង​ខ្លាំងក្លា ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។

ប៉ុន្តែ​ក្រោយពី​ការប្រើ​គ​ន្តា​ប់​ដៃ​ដែក​របស់​ចៅហ្វាយខេត្ត​តាកែវ​លើ​វង់ល្បែង​ស៊ិ​សង​ច​ល់​មាន់នៅ​ទីតាំង​ខាងលើ​វា​ក៏​លេច​ធ្លាយ​ព​តិ​មាន​ថា​ទីតាំង​ដែល​លោក​ឡាយ​វណ្ណៈ​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​នេះ​ធ្លាប់បាន​ស៊ី​សលុយ​ម្ចាស់​សង្វៀន​។​ក្នុង​គ្រុប WhatsApp នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ កូនស្រី​លោក ហ៊ុន សាន​ដែលជា​ភរិយា​លោក​ម៉ាប់ បាន​ទម្លាយ​ឯកសារ​មួយ​សន្លឹក ដោយ​ចោទថា អាជ្ញាធរ​ខេត្តតាកែវ ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​លុយ​ល្បែង​ជល់​មាន់​រាប់ពាន់​ដុល្លារ​។

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា​ថៃ ផានី ហៅ ម៉ាប់ បាន​ប្រាប់ថា បើ​គ្មាន​ការអនុញាត​ក៏​គេ​មិន​ហ៊ាន​បើក​ដែរ​។ លោក​បន្តថា “​សង្វៀន​ជល់​មាន់នៅ​បាទី អាជា្ញធរ​ស្ទើរតែ​គ្រប់​ថ្នាក់ ពាក់ព័ន្ធ​ទទួល​លុយ​ល្បែង ពិសេស​គឺ​បងប្រុស​អភិបាល​ខេត្តតាកែវ ឈ្មោះ ឡាយ ធា​រិ​ទ្ធ ជា​ស្នងការ​ង​ខេត្ត ក្រៅពីនោះ មាន​មេ​ប៉ូលិស មេ​ប៉េអឹម​ទៀត​”​។​តែ​ការចោទប្រកាន់​ទាំងនេះ ត្រូវបាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ លោក ឡា ឡៃ ច្រានចោល ដោយ​លោក​បញ្ជាក់ថា លោក​មិនបាន​ពាក់ព័ន្ធ​រឿងនេះ​ទេ​(គេថាប្រកែកយកសមតែប៉ុណ្ណោះ)។​

​ស្រដៀង​គ្នា​នេះ អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​បដិសេធ​ផងដែរ ដោយ​បញ្ជាក់ថា បងប្រុស​របស់លោក ឈ្មោះ ឡាយ ធា​រិ​ទ្ធ មិនបាន​ពាក់ព័ន្ធ​រឿងនេះ​ទេ ពីព្រោះ​គាត់​ជា​ស្នងការរង​ទទួលបន្ទុក​សេដ្ឋកិច្ច មិនមែន​ព្រហ្មទណ្ឌ​នោះទេ​។​ក្រោយពី​បែកធ្លាយ​ព​តិ​មាន​សម​ត្ត​កិច្ច​ខេត្តតាកែវ​ស៊ីលុយ​ម្ចាស់​សង្វៀនមាន់​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ព្រឹក​ថ្ងៃទី​៤​ធ្នូ​ដែរ​តាមរយៈ​គេហ​ទំ​ព​រ័​ហ្វ្រេស​នី​វ​បាន​បញ្ចា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​មក​ផ្តន្ទាទោស​មិនឱ្យ​រួចខ្លួន មេក្លោង​បើក​ល្បែងស៊ីសង​ខុសច្បាប់​​ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល​និង​បញ្ជា​ឲ្យ​ប្រគល់​ខ្លួន ខ្លួន​ឲ្យ​សមត្ថកិច្ច​ជាបន្ទាន់​។​

តែ​ជោ​សែន​៖ បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឲ្យ​ខាងតែបាន ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​គ្មាន ការលើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ​ឬក៏​ក្មួយ​ប្រសា​របស់ខ្ញុំ​ក៏ដោយ​។​ភ្លាមៗ​នោះគេ​ឃើញ​មានកម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកណ្តាល​ប្រមាណ​ជិត​២០០​នាក់ ចុះទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ និង​បើក​លេង​ដុះ​ស្លែ​យូរ​ឆ្នាំ​មកហើយ នៅលើ​ទឹកដី​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ដែល​គេ​ដឹងថា​ជា​របស់​ផ្កាយ​២​ឈ្មោះ​ថៃ ផានី​ហៅ​ម៉ាប់​អូស្ត្រាលី​កូនប្រសា​រលោក​ហ៊ុន​សាន​ត្រូវជា​បងប្រុស​បង្កើត​នាយករ​ដ្ធ​មន្ត្រី​កម្ពុជា​នោះដែរ​។​

​ក្នុងការ​ចុះបង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ចំនួន​ជាង​១៥០​នាក់ ដែល​កំពុង​ចូល​លេងល្បែង​មួយ​នេះ និង​ដកហូត​រថយន្ដ​ជាង​៥០​គ្រឿង និង​ម៉ូតូ​ជិត​២០០​គ្រឿង​ផងដែរ​។ឯលោក

​ថៃ ផានី ហៅ ម៉ាប់ ក៏បានចូលខ្លួនឲ្យចាប់ដែរ។ចឹ​ង​បានដឹងថា​ស្រុក​ខ្មែរយើងនេះបើ​គ្មាន​បញ្ជា​តេ​ជោ​សែន​ទេ​គ្មាន​សម​ត្ត​កិច្ច​ណា​ហ៊ាន​ធើ​អី​នោះទេបើមិនសំងំស៊ីឡាកតេកោត​!!

lay-van-k-map2lay-van-k-map1lay-van-kdal-maplay-van-k1lay-vanna-k