តេ​ជោ​ថា​លែង​ឲ្យ​មានការ​នាំចេញ​ឈើប្រណិត​តែ​ដូចជា​គ្មាន​ប្រ​សី​ទ្ធី​ភាព​អី​ទេ​នៅ​ខេត្តរតនៈគិរី​!

car-over1

​ខេត្ត​រតនគីរី​៖ រថយន្ដ​យី​ឌុប​ភ្លៅ​៦ ពាក់​ស្លាក​លេខ 3A:1393​មួយគ្រឿង​ដឹកឈើ​​ប្រណិត​ពេញ​លើស​ទម្ងន់​ឡើង​ចំណោត​ទៅមុខ​លែងរួច តាំងពី​យប់​ថ្ងៃទី​២ ខែ​ឆ្នូ មកដល់ ថ្ងៃទី​៣ ខែធ្នូ ២០១៧ នេះ នៅ​ចំណុច​ឡឥដ្ឋ ស្ថិតក្នុង​ភូមិ​កំ​ផ្លិ​ញ ឃុំ​ល្បាំ​ង​មួយ ស្រុក​លំផាត់ មិនមាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះមក​សួរនាំ​អ្វី​ឡើយ​។​គេ​ឃើញតែ នគរបាល​សេដ្ឋកិច្ច ចុះមក​ក្រវែល​ត្រួតពិនិត្យ​តិច​ក៏​

ចែកផ្លូវ​គ្នា​អស់​វិញ​ទៅ ។​

​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​រាយការណ៍​ថា ៖ គេ​មិន​ប្រាប់ថា​ជា​របស់​ក្រុមហ៊ុន​ណា​ទេ​តែ​រថយន្ត​យក្ខ​ខាងលើនេះ ដឹកឈើ​ប្រណិត​ជ្រក​ក្រោម ប៉េសេ ពី ប្រធាន​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគីរី  ប្រមាណ ជាង​៤០​ម៉ែត្រគូប  ដឹក​ចេញពី​ដែន​ជម្រក​លំផាត់ ឆ្លងកាត់​ចំណុច​ខាងលើ ចូល ក្រុង បាន​លុង និង​ឆ្ពោះ​តាមផ្លូវ​៧៨​អា តាម​ច្រក​អូយ៉ាដាវ ឆ្លងដែន​យកទៅ លក់​នៅ ប្រទេស​វៀតណាម​តែ​ប្រហែល​ដោយសារ​ដឹក​លើស​ទម្ងន់​ទើប​ឡើង​ចំណោទ​មិន​រួច​។​

ទោះជា​យ៉ាងណា មកដល់​១១ និង​៣០​នាទី ថ្ងៃទី​០៣ធ្នូ ឡាន​យក្ខ​ដឹកឈើ​ប្រណិត​មិនមាន​មន្ត្រី​ធ្វើការ​បង្ក្រាប ឫ​ធ្វើការ​សួរនាំ​ត្រួត​ពី​និត្យ​អ្វី​ឡើយ​ដែល​គេ​ជឿថា​ពួកគេ​ចែក​លាភសក្ការៈ​គ្នា​រួច​អស់ហើយ​។​មន្ត្រីរាជការ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនៈគិរី​មានការ​ងឿងឆ្ងល់​ថា​សម័យនេះ​ម៉េច​ក៏​នៅតែមាន​ចេញ​អាជ្ញា​ប​ណ្ឌ័​ឲ្យ​នាំ​ឈើប្រណិត​ចេញទៅ​បរទេស​ទៀត​ក្រែង​ថា​រាជរដ្ឋាភិបាល​បិទ​លែង​ឲ្យ​មាន​ហើយ​ឬ​? ។​សូមបញ្ជាក់ថា​ឈ្មួញ​ឈើ​ដែល​ល្បីនៅតែមាន​សកម្មភាព​ដឹកជញ្ជូន​និង​ជួញ​ឈើប្រណិត​នា​ពេ​​ល​ថ្មីៗ​នេះ​មាន​ជាអាទិ៍​ឈ្មួញ​ស្ទាវ​ហូ​ជី​វ៉ៃ​។​ម្សៀ​សាល​ឮ​មេការ​ឧកញ៉ា​ទ្រី​ភាព​។​

car-over1car-over2