ពិធីការ​សុគន្ធ​នីសា​សម្បូរ​តែ​អ្នកសិល្បៈ​ស្ងាត់​មិនឃើញ​មាន​មន្ត្រី​

b-samba-m3

​ភ្នំពេញ​៖ ថ្ងៃទី​១​ធ្នូ​ជា​ថ្ងៃ​ពិសេស​សម្រាប់​តារា​ស្រី ល្បី​អ្នកនាង​ប៉ុន​សុគន្ធា​ហៅ សុគន្ធ និសា ដែល​បាន ក្លាយជា​ឧ​ត្ត​ម​ភរិយា ស្របច្បាប់ របស់​ក​ម្លោះ​ជំនួញ រូបរាង សង្ហា លោក ពៅ សម្បត្តិ​ហៅ​សាំ​បា ។​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង សុគន្ធ និសា បានរៀបចំ​ចប់សព្វគ្រប់​តាម​ប្រពៃណី​ក្រោម​សម្លេង​សាទរ​យ៉ាងខ្លាំង​ពី​មហាជន ព្រមទាំង​មានការ​ដឹងឮ​ពី​ញាតិមិត្ត

និង​ចាស់ទុំ​ទាំងសងខាង​បន្ទាប់ពី​បញ្ចប់​កិច្ច​នៅផ្ទះ​របស់​សុគន្ធ នីសា ក្នុង​បុរី​ពិភពថ្មី ឬ​ស្សី​កែវ​និង​ភោជនីយ៍ដ្ឋាន​ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គិ​ត្រា​ដោយបាន​អញ្ជើញ​ភ្ញៀវ​ចំនួន​៧០០ (៧០​តុ​) ។​

សម្អាង​ការដែល សុគន្ធ និសា ជួល​នេះ​មាន​ឈ្មោះថា “​ណុប​ដា​ណេ​សម្អាងការ ” ដែលជា​សម្អាងការ​ល្បីឈ្មោះ​មួយ​ក្នុងចំណោម​សម្អាងការ​ល្បី​ក្នុងប្រទេស​កម្ពុជា​។ លោក ណុប ដា​ណេ ដែលជា​អ្នក​ផាត់មុខ​ធ្វើ​សក់ និង​ជា​ថៅកែ​សម្អាងការ បាន​ឲ្យ​ដឹងថា សម្អាងការ​របស់លោក​មានតម្លៃ​ចែកចេញជា​៤​កញ្ចប់​ផ្សេងគ្នា ដោយ​ក្នុង​មានតម្លៃ​ចាប់ពី ១ ៨០០ ដុល្លារ​ឡើងទៅ ហើយ​សុគន្ធ និសា បាន​ជួល​ក្នុង​កញ្ចប់​ពិសេស​ជាងគេ គឺ ៤ ៨០០ ដុល្លារ ។​

អា​ពា​ហ៍​ពី​ពា​ហ៍រ​វាង​អ្នកសិល្បៈ​និង​អ្នក​ធុ​រ៉​កិ​ច្ចនេះ​គេ​មិនសូវ​ឃើញ​មាន​មន្ត្រី​អ្នកមុខអ្នកការ​រដ្ឋ​ចូលរួម​ទេ​គឺ​សម្បូរ​តែ​អ្នកសិល្បៈ​តែ​ជា​អា​ពា​ហ៍​ពី​ពា​ហ៍​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​មិន​អន់​ជាង​កូន​ឧកញ៉ា​ឬ​មន្ត្រី​ថ្នាក់​ឡូ​ស​ប៉ុន្មាន​ទេ​ដោយសារតែ​ការជួយ​ឡង់សេ​ពី​អ្នក​សារ​ពត​មាន​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​។

​ពិធីមង្គលការ​នេះ គេ​សង្កេតឃើញ​កញ្ញា សុគន្ធ និសា មាន​ទឹកមុខ​ញញឹម​រីករាយ​យ៉ាងខ្លាំង​ព្រោះ​នាង​បាន​ប្តី​ជា​អនិកជន​ហើយ​អ្នកមាន​លុយ ។ គេ​សង្កេតឃើញថា កញ្ញា ណាក់ ស្រី​ណា ដែលជា​ពិធីការនី​ដ៏​ល្បីឈ្មោះ​ម្នាក់ និង​ជា​ប្អូនស្រី​របស់​កញ្ញា សុគន្ធ និសា ផង​នោះ គឺជា​អ្នក​កំដរ​កូនក្រមុំ ព្រមជាមួយ​នឹង​អ្នក​កំដរ​ស្រី​២​នាក់​ផ្សេងទៀត ដែលជា​បងប្អូន​របស់​កញ្ញា និសា​។​ក្រោយពី​បញ្ចប់​កម្មវិធី​តាម​គម្រោង​ការ​គឺ​ប្តិ​ប្រពន្ធ​លោក​ពៅ​សម​ប្ប​ត្តិ​ត្រូវ​នាំគ្នា​ទៅ​ក្រប​ទឹកឃ្មុំ​នៅ​កោះ​ម៉ា​ល​ឌី​វ​ដែលជា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​មួយ​ស្រស់ត្រកាល​។​

តើ​ប្តី​អ្នកនាង​សុគន្ធ​នីសា​ជា​អ្នកណា​?¶​គណៈ​គ្រប់គ្រង​ប្រតិបត្តិ របស់​ក្រុមហ៊ុន Manulife បាន​ឲ្យ​ដឹងថា លោក ពៅ សម្បត្តិ បាន​ចូល​បម្រើ​ការងារ​ដំបូង​ក្នុង​ក្រុមហ៊ុន​ខាងលើ នៅ​ឆ្នាំ​២០១៣ លើ​តំណែង​ជា Senior Director of Operations និង​បាន​កាន់តំណែង​ជា “​នាយក​ផ្នែក​ប្រតិបត្តិការ​” ឬ “Chief Operations Officer” ក្នុង​ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

​អាណិកជន​រូបនេះ​ចំណាយពេល​២៤​ឆ្នាំ រស់នៅ និង​រៀនសូត្រ​លើ​ទឹកដី​អាមេរិក​។ នៅ​ឆ្នាំ​២០០១ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ “​វិទ្យាសាស្ត្រ​នយោបាយ និង ទំនាក់ទំនង​អន្តរជាតិ​” នៅ​សាកលវិទ្យាល័យ Boston ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក​។​

​លោក សម្បត្តិ គឺជា​អតីត​បុគ្គលិក ផ្នែក​ប្រតិបត្តិការ​អាជីវកម្ម​ថ្មី នៅ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ល្បី​១​នៅ​អាមេរិក ដែលមាន​ឈ្មោះថា John Hancock ។ ក្រោយ​បំពេញការងារ​នៅ​ទីនោះ​អស់​រយៈពេល ៨ ឆ្នាំ លោក​បាន​វិល​មក​កម្ពុជា​វិញ ជាមួយ​បទពិសោធន៍​ការងារ​ជាច្រើន​ផ្សេងទៀត សរុប​ជាង​១១​ឆ្នាំ ទាំង​អាមេរិក​ខាងជើង និង​អាស៊ី ដើម្បី​ជំរុញ​បន្ថែម​លើ​វិស័យ​ហិរញ្ញវត្ថុ​ខ្មែរ​ឲ្យ​មាន​ស្ថិរភាព និង​រីកលូតលាស់​ឡើង​។​

b-samba-m3b-samba-m1b-samba-m6b-samba12b-samba13b-sambab-samba1b-samba-m7b-samba-marib-samba-m4