រវល់​តែ​បង្ក្រាប​គណបក្ស​ស​ង្រោះ​ជាតិ​ភ្លេច​មើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្តរតនគិរី​ឬ​បង្កើត​បទល្មើស​ដើម្បី​ឆ្នាំងបាយ​?

moto-t3

​រតនៈគីរី​៖​ដោយសារតែ​ឈ្មួញ​គ្រាក់ៗ​ធំៗ​ថ្នាក់​ឧកញ៉ា​នៅ​នៅតែមាន​សិទ្ធ​ក្នុងការ​ជួញ​ឈើប្រណិត​ក្នុង​អាណាចក្រ​ណៅ​ភូមិភាគ​ឥ​សាន្ត​ក្រោមលេស​មាន​អាជ្ញា​ប​ណ្ណ័​ដោយ​គ្មាន​ការទប់ស្កាត់ នៅ​ដើមរដូវ​ប្រាំង​នេះ​គេ​បានឃើញ​បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​អាណាធិបតេយ្យ​តាម​ម៉ូតូ និង​រថយន្ត​ឡង់​គ្រី​ស័​រ​កាត់​ទ្រុង​​កើត​ឡើងវិញ​នៅក្នុង​អាណាចក្រ​ខេត្តរតនៈគិរី​ពិសេស​

នៅ​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​ដែល​គេ​ជឿថា​ក្រៅពី​មន្ត្រី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន គឺ​ពិត​ជាមាន​ចំណែក​ទទួលបាន​លាភសក្ការៈ​ពីបទ​ល្មើស​។​ជាក់ស្តែង​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញថា​មាន​បទល្មើស​ដែឡ​ដឹកឈើ​ប្រណិត​ដោយ​ខុសច្បាប់​តាមរយៈ​ម៉ូតូ​មាន​រាប់រយ​គ្រឿងក្នុង​១​ថ្ងៃៗ រួម​និង​រថយន្ត​ប្រភេទ​ឡង់​គ្រី​ស័​រ​កាត់​ទ្រុង​ជាច្រើន​គ្រឿង​ផ្សេងទៀត​កាត់មុខ​សម​ត្ត​កិច្ច​តាម​ដងផ្លូវ​ដោយ​រលូន​។

ដោយសារ​ភូមិសាស្ត្រ​ឃុំ​ញ៉ា​ង​ក្នុងស្រុក​អណ្តូង​មាស​នេះ​ជា​តំបន់​ដែល​នៅ​ឆ្ងាយ​ដាច់ស្រយាល​ជាងគេ​ពី​ទី​រួម​ខេត្តរតនគិរី ដែល​មួយ​ភាគ​នៃ​ឃុំ​ញ៉ា​ង​នេះ​ដាក់​ទៅ​និង​តំបន់​កន្ទុយ​នាគ​ជា​តំបន់សមត្ថកិច្ច​ខ​ហើយ​អ្នកយក​ពត៌មាន​ពិបាក​និង​ទៅយក​ពត៌មាន​នៅ​ទីនោះ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា​៖​ក្រុម​ដឹក​តាម​រថយន្ត​អាន​នឹងមាន​មេ​ឈ្មួញ​ធំៗ​២-៣​ក្រុម​ជា​អ្នក​រត់ការ​តាមផ្លូវ​នៅ​តំបន់​នោះ ដែលមាន​សមត្ថកិច្ច​ជិត​១០​ស្ថាប័ន រួមទាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​ក៏មាន​ឈរជើង​នៅ​ទីនោះ​ផងដែរ​។​

​ពួកក្រុម​ម៉ូតូ​ឡាន​ទាំងអស់នោះ​ដឹក​ចេញពី​តំបន់​ព្រៃ​ភូមិ​មុយ ព្រៃ​ភូមិ​តាំង​ជិ ព្រៃ​ភូមិ​តាំង​ស៊េ និង​មួយផ្នែក​ចេញពី​ស្រុក​តា​វែង​ឆ្លងកាត់ អណ្តូង​មាស ញ៉ា​ង ចូល​យកទៅលក់​នៅ​វៀតណាម​តាម​ច្រករបៀង​តូចៗ​ដូចជា​ច្រក​តា​ឡាវ ច្រក​អូរ​សាជី ច្រក​អូរ​ពាម​សៀវ​…​។​ល​។​ដោយ​រលូន​។​សូមបញ្ជាក់ថា​នៅក្នុង​អាណាចក្រ​ខេ​ត្តំ​ណ្ដ​ល​គី​រី​នេះ​ឈ្មួញ​ល្បីឈ្មោះ​ដែល​បាននិងកំពុង​ថ្វើ​សកម្មភាព​ដឹកជញ្ជូន​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​មាន​ជា​អា​អាទិ៍​ម្សៀ​ហូ​ជី​វ៉ៃ​ដេលមានខ្នងបង្អែកជាសមត្តកិច្ចនិង​ថ្មីៗ​នេះ​មាន​ឧកញ៉ា​ទ្រី​ភាព​ផងដែរ​។​
 

សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​វ៉ើ​ន​សៃ រតនគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​ជាច្រើន​នាក់ រួមទាំង​មេការ​របស់​ឧកញ៉ា ទ្រី ភាព ឈ្មោះ​លោក សាល កំពុង​សម្រុក​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចេញពី​ស្រុក​វ៉ើ​ន​សៃ យ៉ាង​អនាធិបតេយ្យ​។ ឈ្មួញ​ខ្លះ​បាន​អះអាងថា​ឈើ​ដែល​ពួកគេ​ដឹក​ចេញ​បច្ចុប្បន្ន​គឺជា​ឈើ​ចាស់ និង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក៏ប៉ុន្តែ​ជាក់ស្ដែង​ឈើ​ទាំងនោះ​ទើបនឹង​កាប់រំលំ​អារច្រៀក​ថ្មីៗ​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​បាន​ប្រើ​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​រាប់សិប​តោន​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ និង​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​យ៉ាង​រលូន​តែម្តង​។​

moto-t3moto-t1moto-t2img-20171117-wa0045