បទល្មើស​​ឆ្នុក​នៅ​តំបន់​ស្នូល​បឹង​ទន្លេរ​ឆ្មារ ឃុំ​ពាម​បាង ស្រុក​ស្ទោង​ខេត្តកំពង់ធំ នៅពេល​យប់​ភ្លើង​ភ្លឺ​ដូច​ទីក្រុង​ភ្នំពេញ​ជលផល​បើក​ដៃ​?

k-jul3

(កំពង់ធំ​)៖​ប្រជាព​រដ្ឋ​បានអោយដឹងថា​កាលពី​ថ្ងៃទី​១៣/​វិច្ឆិកា​/,២០១៧​ថ្នាក់ដឹកនាំ​ជលផល​ដឹកនាំ​ដោយ​លោក​ណៅ ធួ​ក​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បាន​ដឹកនាំ​កម្លាំង​មន្ត្រីជលផល​ក្រោម​ឱវាទ​ដែលមាន​លោក​ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ លោក​យ៉ាន់ វិសាក់​(​ហៅ​សែ​)​នាយផ្នែក​ផាត់​សណ្ដាយ លោក​ព្រុំ​សុខឿន​

នាយ​សង្កាត់​កំពង់ស្វាយ លោក​ហួន ផល​នាយ​សង្កាត់​ពាម​បាង​និង​មន្ត្រី​ជាល​ផល​ក្រោម​ឱវាទ​ជាច្រើន​ទៀត​​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទ្លេ​សាប​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​មើលឃើញថា​ការដឹកនាំ​ចុះបង្ក្រាប​ហាក់​ដឹកនាំ​ចុះ​ដើរ​កំសាន្ត​លេង​ឬ​ធ្វើអោយ​តែ​ល្អមើល រួច​​ធ្វើ​របាយការណ៍​ភូត កុហក់​ឯកឧត្តម​វ៉េង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​និង​សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ក្រសួងមហាផ្ទៃ ដែលជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ថ្នាក់ជាតិ​តែប៉ុណ្ណោះ​។

ព្រោះ​នៅ ពេលយប់​ក្រុម​អ្នក​ដាក់​ឆ្នុក​បានចេញ​ធ្វើ​សកម្មភាព​ព្រោងព្រាត ដែល​បានដាក់​ឆ្នុក​រាយ​បណ្ដាក់​គ្នា​ដដែល អមដោយ​អំពូល​ស្នេហ៍​ព​ណ៏​ខៀវ ភ្លឺ​ព្រោងព្រាត​សម្រាប់​ទាក់ទាញ​ត្រី​អោយចូល​ក្នុង​ឆ្នុក​មិន​ចាញ់​ភ្លើង​នៅ​ទីក្រុង​ភ្នំពេញ​នាពេល​រាត្រី​នោះទេ​។​​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​អ្នក អោយដឹងថា ៖​សកម្មភាព​ដាក់​ឆ្នុក​គឺ​បាន​កើតមាន​ចាប់ពី​ចំណុច​ភូមិ​បាឡត បា​វ៉ើ​យ ដូ​ស្ដើង អន្លុង​តា​អោន ពាម​បាង ពាម​កង​ម៉ី ក្នុង​ទឹកដី​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្ត​យ​កំពង់ធំ និង​ចំណុច​ចាប់ពី ពេ​ជ​ចក្រី វាល​ហាល បឹង​ពាម​ប្រ​លូ​ង​រហូតដល់​មាត់​ខ្លា ក្នុង​ទឹកដី​ឃុំ​អន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរៀប ដែលមាន​ឆ្នុក​ប្រមាណ​មិន​ក្រោម ពី​ជាង​៦០០​នោះឡើយ ។

​ករណីនេះ​ត្រូវបាន​មន្ត្រីក្រោមឱវាទ​ដែល​មិនបាន​ទទួលផល​ទម្លាយ​ព័ត៌មាន​អោយដឹងថា គឺ​មន្ត្រី​ថ្នាក់​មេៗ​ដូចជា​នាយផ្នែក នាយ​សង្កាត់​បាន​ប្រ​មូ​យកលុយ​អស់ហើយ​តាមរយៈ​មេ​សហគមន៍​តាម​ភូមិ​នីមួយៗ ដែល​ក្នុង​ឆ្នុក​មួយៗ​ម្ចាស់​ឆ្នុក​ត្រូវ​បង់លុយ​អោយ​សហគមន៍​ចាប់ពី​១​លាន​កន្លះ ទី​២​លាន​រៀល ហើយ​ក្នុង​មួយ​ម្ចាស់ៗ មាន​ឆ្នុក​ចាប់ពី​៣ ទៅ​៥​ឆ្នុក មាន​អ្នកខ្លះ​មាន​ឆ្នុក​រហូត​ជិត​១០​ឆ្នុក​ឯណោះ​បើ​សារុប​ទឹក​លុយ ប្រមាណ​មិន​ក្រោម​រាប់សិប​ម៉ឺន​ដុល្លា​នោះទេ​។​

​ប្រភព​ខាងលើ​បានអោយ​និយាយថា កាលពី​រដូវ​ស្សា​ឆ្នាំ​កន្លងទៅ​គឺ​ឆ្នាំ​២០១៦​លោក​យ៉ាន់ វិសាក់​(​ហៅ​សែ​)​នាយផ្នែក​ជលផល​ផាត់​សណ្ដាយ​ប្រមូល​យកលុយ​ពី​អ្នក​ដាក់​ឆ្នុក​បាន​លុយ​មិន​ក្រោម​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លា​នោះទេ​ដោយមាន​ឈ្មោះ​សេង ហ៊ុ​ង​(​ហៅ​ហ៊ុ​ង​ក្បាល​ដែក​)​មានផ្ទះ​បណ្ដែត​ទឹក​នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លុង​សំណ ស្រុក​ជីក្រែង និង​ត្រូវជា​កូន​ធ​ម៏​របស់លោក​ណៅ ធួ​ក កាលពី​គាត់​នៅ​ជា​នាយក​រដ្ឋបាល​ជលផល​នៅឡើយ ជា​ដើរ​ប្រមូល​លុយ​ពី​អ្នក​ដាក់​ឆ្នុក​យក​អោយឈ្មោះ​យ៉ាន់​វិសាក់​(​ហៅ​សែ​)​នេះ ។

​បើ​ម្ចាស់​ឆ្នុក​ណា​មិន​ព្រម​បង់លុយ​អោយឈ្មោះ​ហ៊ុ​ង​នោះទេ​គេ​និង​ជួល​ប៉ូលីស ប៉េអឹម នៅ​តំបន់​នោះ​អោយ​ដើរ​ចាប់​ដកយក​អាគុយ​និង​ដកហូតយក​ឆ្នុក​និង​គម្រាម​ចាប់​ដាក់គុគ​ថែម​ទៀតផង​។​​ប្រ​ភ​បានបញ្ជាក់​បន្ថែមថា​នៅ​​រដូវវស្សា​ឆ្នាំ​២០១៧​នេះ​រូបភាព​ប្រមូល​លុយ​ពី​អ្នក​ដាក់​ឆ្នុក​ក៏​មិន​ខុសប្លែក​ពី​ឆ្នាំមុន​គឺ​ឆ្នាំ​២០១៦​នោះដែរ គឺ​ដូចគ្នា ដោយ ឆ្នាំមុន​២០១៦​ឈ្មោះ​សេង ហ៊ុ​ង​(​ហៅ ហ៊ុ​ង​ក្បាល​ដែក​)​ប្រមូល​លុយ​ពី​អ្នក​ដាក់​ឆ្នុក​តាមរយៈ​ប្រធាន​សហគមន៍​តាម​ភូមិ​នីមួយៗ​យក​អោយឈ្មោះ​យ៉ាន់​វិសាក់​(​ហៅ​សែ​)​នាយផ្នែក​ជលផល​ផាត់​សណ្ដាយ​ដែល​គេ​ទៅ​ដេកចាំ​យកលុយ​នៅ​ខេត្តសៀមរៀប​ចែកគ្នា​ម្នាក់ៗ​បាន​រាប់​ម៉ឺ​ដុល្លា ឯណោះ​។

បើ​ចឹ​ង​តើ​ថ្នាក់​ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទី​បរិស្ថាន​និង​នាយ​ខ័​ណ្ឌ​ជលផល​បាន​ប៉ុន្មាន​ដែរ ក្នុង​ម្នាក់ៗ​។​​ករណីនេះ​ប្រជាពលរដ្ឋ បាន​ឆ្ងល់​ហើយ​សួរថា​តើ​អភិបាលខេត្ត​កំពង់ធំ ឯកឧត្តម​សុខ លូ និង​អភិបាល​ខេត្តសៀមរៀប ឯកឧត្តម ឃឹម ប៊ុន​សុង មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​លុយ​ប្រមូល​ពី​អ្នក​ដាក់​ឆ្នុក​រាប់ម៉ឺន​ដុល្លា​នេះដែរ​ឬទេ​បានជា​បណ្ដែត​បណ្ដោយអោយ​មាន​បទល្មើស​នេសាទ​កើតមាន​លើទឹក​ដី​ដែល​ខ្លួន​គ្រប់គ្រង​បែបនេះ​???។

k-jul3k-julkirik-jul2k-jul4