បែកធ្លាយ​រឿង​លោក ហ៊​ត ប៊ុន​គីម មេបញ្ជាការ​គ​៣​ចំណុះ​វរៈ​ការពារ​២០៤ និង​លោក ជា ណាក់ បើក​សង្វៀន​បញ្ជល់មាន់​លេង​ម៉ា​សប្បាយ​នៅ ច្រក​ងាំ​៦ ស្រុក​ស្នួល ខេត្តក្រចេះ បន្ថែម​លើ​ជំនួញ​ឈើ​!

army-hourt-bun-kim-204

​ក្រចេះ​៖​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ឃុំ ក្រ​ញ៉ូ​ង​សែន​ជ័យ​. ស្រុក​ស្នួល​. ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​៖​ក្នុងភូមិ​ន​សាស្ត្រ​អាណាចក្រ​ដែល​គ្រប់គ្រង​ដោយ​យោធា​វរៈ​២០៤​សព្វថ្ងៃ មាន​ការបើក​សង្វៀន​ប​ញ្ជ​ល់​មាន់ ពីរ​កន្លែង នឹង​ល្បែង​អាប៉ោង​យ៉ាង​គគ្រឹកគគ្រេង​ថែ​មួ​ទៀត​ដែល​កន្លងមក​មានតែ​ការ​ជួញ ឈើប្រណិត​ឆ្លងដែន​ខុសច្បាប់ ទៅ​វៀតណាម​តាម ច្រក​ង៉ាំ​០៦​។

​តាម​សេចក្ដី​រាយ​ការ​បាន​ឲ្យ​ដឹងថា​៖ មេ​ឈ្មួញ​ឈើប្រណិត​ឆ្លងដែន​នោះ​មាន​ឈ្មោះថា ចែ​វី​. ជា​ស្ត្រី​ជើង​ខ្លាំង​ខាង​ដឹកឈើ​ឆ្លងដែន ទៅ​លក់​នៅ លើ​ទីផ្សារ​នៃ​ប្រទេស​វៀតណាម​ព្រោះ​គាត់​ចែ​វី​ដោយសារ​គាត់​ជា ប្រពន្ធ​របស់លោក ហ៊​ត ប៊ុន​គីម មេបញ្ជាការ គ​៣ ចំណុះ​ឲ្យ​វរ​:​ព្រំដែន​គោគ​. លេខ​២០៤.​។ តែ​ពេលនេះ ពួកគេ​ទាំងពី​នាក់​ប្ដី ប្រពន្ធ លែង​ចេញមុខ​រត់ការ ស៊ី​តុង​នាំ​ឈើ​ចេញ​ទៀតហើយ គឺ​បណ្ដែតបណ្ដោយ​ឲ្យ​កូនប្រុស​ម្នាក់ ឈ្មោះ ទី ជា​អ្នក​រត់ការ​ម្ដង​។

មួល​ហេតុដែល​ពួកគេ មិន​ចេញមុខ នោះ​ពីព្រោះ​ពួកគេ​ធ្លាប់​ជាប់​ឈ្មោះ ក្នុង​បញ្ជីរ​ខ្មៅ​របស់​សមត្ថកិច្ច ។​ចំណែក​លោក ហ៊​ត ប៊ុន​គីម​វិញ បើក​គាត់​បើក​សង្វៀន​ជល់​មាន់ នឹង​អាប៉ោង មួយកន្លែង និង​លោក ជា​ណាក់​ដែលជា អនុប្រធាន​គ​៣ នោះ​បើក​មួយកន្លែង​ដែរ​មាន ទីតាំង​ស្ថិតនៅ​ទល់មុខ បន្ទាយ គ​៣ នោះ​ប្រហែល​១០០០​ម ស្ថិត ក្នុង​ចំការកៅស៊ូ​របស់លោក ជា​ណាក់ ក្រោយ​ផ្ទះ លោក ជា​ណាក់ នោះ​ផ្ទាល់​តែម្ដង​។​

សង្វៀន​ល្បែងស៊ីសង​ជល​មាន់​របស់​មន្ត្រី​យោធា​ទាំងពី​រូ​ម​នេះ​គេ​ឃើញ​មាន​អ្នក ញៀន​ល្បែង​ទៅលេង​ជល់​មាន់​ស្ទើរតែ​រាល់ថ្ងៃ​តែ ពុំមាន ឃើញ​មាន​សម្ថ​កិច្ច​ជំនាញ ឬ​ក៍​អាជ្ញាធរ​ណាមួយ ចុះ​ទប់ស្កាត់ នឹង​បង្ក្រាប​នោះទេ ជាពិសេស​នោះ​គឺ លោក​គង់ គឹម​នី អភិបាលស្រុក​ស្នួល​. នឹង​លោក ចាន់ សុ​គីម អធិការ​ស្រុក​ស្នួល​នោះ ក៏​មិនដែល​ឃើញ​អើពើ​ដែរ​។​

​ព្រោះតែ​មិនឃើញ​មាន​សម​ត្ត​កិច្ច​នៃ​អាណាចក្រ​ស្រុក​ស្នួល​ចុះបង្ក្រាប​ល្បែងស៊ីសង​នេះហើយ​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា លោក​ទាំងពីរ បានទទួល​ផលប្រយោជន៍ យ៉ាង​ក្រាស់ ពី​លោក ជា ណាក់ នឹង​លោក ហ៊​ត ប៊ុន​គីម ព្រមទាំង​ចែ​វី​នោះ​រួច ហើយ មើលទៅ​នោះ បានជា​ធ្វើ​មិនដឹងមិនលឺ​បែប នេះ​? ។​ពាក់​ព​ន្ធ័​សេចក្តីរាយការណ៍​នឹង​ចោទប្រកាន់ របស់​ពលរដ្ឋ​ខាងលើ​នេះដែ ភ្នាក់ងារ​យើង ពុំទាន់​អាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី លោក​គន់​គឹម​នី​អភិបាល ស្រុក​ស្នួល​បាន​នៅឡើយ​ទេ មួល​ហេតុ​ទូរ​សព្ទ័​បស់ លោក មិនអាច​ទាក់ទង​បានទេ​នៅពេលនេះ​។

​ឯ​លោក ចាន់ សុ​គីម អធិការ​ស្រុក​ស្នួល បាន​បកស្រាយ ប្រាប់​ភ្នាក់ងារ​យក​ពត៌មាន​យើង នៅ​រសៀល​ថ្ងៃ ទី​១៨​ថា ជុំវិញ​បញ្ហា​នេះ​លោក បាន ដឹង​ហើយ ព្រោះ​នាយប៉ុស្ដិ​នៅ​តំបន់​នោះបាន​រាយ ការណ៍​ប្រាប់ លោក​ដែរ ហើយ​លោក​ក៍បាន​បញ្ជា​ឲ្យ មន្ត្រី​ចុះទៅពិនិត្យ​មើល​ហើយ និង បានធ្វើ​កិច្ចសន្យា បញ្ឈប់​ហើយ​ដែរ តែ​ពួក​នោះ​នៅតែ​លួច​លេង​?  លោក​អធិការ​បាន​បញ្ជាក់ថា ចាំ​លោក​ដឹកនាំ កំលាំង​ចុះ ទៅ​មើល​ម្តងទៀត​(​ស៊ិ​ក​) ៕ ដោយៈ​សុផល​

army-hourt-bun-kim-204a-kok-ba-kok-b121442915_1929703190601575_1682229664_n