រថយន្ត​សេរី​ទំនើប​នៅតែមាន​លោត​ឆ​ត្រ័​ពី​សៀម​ចូល​ខ្មែរ​ផ្គើន​បទបញ្ជា​សម្តេច​ក្រឡាហោម​ស្នងការ​ខេត្តបន្ទាយមានជ័យ​ព្យាយាម​លាក់​

car-fort

​បន្ទាយមានជ័យ​៖ រថយន្ត​សេរី​ទំនើបៗ ត្រូវបាន​គេ​រាយការណ៍​ថា​៖​នៅតែមាន​លោត​ផ្លោះ​របាំង​ចំណារ​បទបញ្ជារ​របស់​សម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ កម្ពុជា ជា​រៀងរាល់ថ្ងៃ​នៅ​ជាយដែន ខ្មែរ​ថៃ តំបន់​អូរ​បី​ជាន់​ស្វាយចេក និង​ថ្មពួក ។  ​សេចក្តី​រាយ​ការ​ណ៏ របស់​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​

ឲ្យ​ដឹងថា កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧​ខែវិច្ឆិកា​មាន រថយន្ត​ម៉ាក​ហ្វ​ត​សេរី​ឆ្នាំ​២០១៦​មួយគ្រឿង ពណ៌​ស ចង្កូត​ស្តាំ​ពាក់​ស្លាក់​ខេមរៈភូមិន្ទ​ត្រូវ បានឃើញ​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​សង្ស័យ​ចេញពី​ច្រករបៀង​ម្តុំ​ចំការ​គរ​ស្ថិតនៅ​ស្រុក​ស្វាយចេក​ធើ្វ​ដំណើរ​ទៅកាន់​ឃុំ​អូរ​បី​ជាន់ ។

​ប៉ុន្តែ​ដោយ​ដឹងថា មាន​គយ​ចល័ត​ចាំ​កាក់​តាមផ្លូវ​ក៏​បត់​ក្បាល​ឆ្ពោះទៅ​តាមផ្លូវ​គ្រួស​ក្រហម​ឆ្ពោះ​ចេញពី​ស្រុក​ស្វាយចេក​ទៅ ស្រុក​ថ្មពួក តំបន់​បឹង​ត្រកួន​ក៏​ភ្លាត់ស្នៀត​ធ្លាក់​ប្រឡាយ ចំណែក​តៃកុង​បាន​គេចខ្លួនបាត់ ។​សេចក្តី​រាយ​ការ​ណ៏​បន្តថា មិនយូ​ប៉ុន្មាន កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ថ្មពួក​បានមក​ដល់​កន្លែង​កើតហេតុ​ហើយ​បើកបរ​យក​រថយន្ត​នោះ​ទៅ​អធិការដ្ឋាន​ស្រុក​ថ្មពួក ។ ក្រោយមកទៀត លោក អាត់​ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏បាន​បញ្ជារ​ឲ្យ​បញ្ជូន​រថយន្ត​ទៅ​ស្នងការ​ខេត្ត​តែ​ភ្លាមៗ​ម្តង​ដោយ​ប្រើ​ចំណាត់​ផ្លេកបន្ទោ​ល ។

​ក្រោយមក នៅ​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​២០១៧​ប្រភពព័ត៌មាន​មួយ​បាន​ទម្លាយ​មក​ថា​៖​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បាន​ឲ្យ​កូនចៅ​របស់គាត់​ឈ្មោះ ណាក់ យក​រថយន្ត​នោះ​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ហើយ​ដែរ ដោយ​មិនដឹងថា លោក​យកទៅ​ណា​នោះទេ​? ។​

​ពាក់​ព​ន្ធ័​និង​ករណី រថយន្ត​លោត​ឆ​ត្រ័​ផ្លោះ​រំលោភ​បទបញ្ជារ​សម្តេច​ក្រឡាហោម​នោះ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​២០១៧ លោក អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹងថា​៖ កម្លាំង​លោក​ពិតជា​បាន​ទៅយក​រថយន្ត​ហ្វ​តលោត ឆ​ត្រ័​ចង្កូត​ស្តាំ បើក​ធ្លាក់​ប្រឡាយ​នោះ​មែន​ប៉ុន្តែ មិនបាន​ស្រាវជ្រាវ​រក​ប្រភព​នាំចូល​ឡើយ  ព្រោះ លោក ស្នងការ​បាន​បញ្ជា​ឲ្យ​យកទៅ​ស្នង​ការបន្ត ។

ចំណែក​លោក អាត់ ខែម ឧ​ត្ត​ម​សេនី​យ៏ ផ្កាយ​២ ឋានៈ​ជា​ស្នងការ នា​មោង​១០​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​២០១៧​គ្រា​ដែល​អ្នកសារព័ត៌មាន​ដេញដោល​សួ​រលើ​ករណី​រថយន្ត​ចង្កូត​ស្តាំ សង្ស័យថា​នាំចូល​ពី​ប្រទេស​ថៃ បែរជា​លោក​មាន​ប្រសា​ស​ន៏​ខ្លី​ថា មិនទាន់​ស្រាវជ្រាវ​ដឹង​ទេ ចាំ​ជួបគ្នា​ពេល​ក្រោយ ?!!​។​ចម្លើយ​យ៉ាងខ្លី​របស់លោក ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន ធើ្វ​ឲ្យ​អ្នកសារព័ត៌មាន ងឿងឆ្ងល់ ព្រោះ ជា​ចម្លើយ​ខ្លី​ហើយ​មិនមាន​ខ្លឹមសារ​អាចយ​កម​កប​ក្រាយ​ពន្យល់​បានទេ ។

​ដោយឡែក លោក ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ វិញ​បាន​លើកឡើងថា​៖ លោក​បានទទួល​ដំណឹង ថា​មាន​ករណី​រថយន្ត​ធ្លាក់​ប្រឡាយ តែ​គេ​មិនបាន​ប្រាប់​លោក ថា រថយន្ត​នោះ ពណ៌​អ្វី ឬ​ពាក់​ស្លាក​លេខ​នោះទេ ហើយ​អ្វីដែល​ពិបាក​នោះ​មិន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ។​លោក​ព្រះរាជអាជ្ញា​បាន លើកឡើងថា ពេលខ្លះ​លោក​ពិបាក​ធើ្វ​ការ​ជាមួយ​សមត្ថកិច្ច​ទៀតផង បើ​គេ​ចង់​លាក់លៀម  ។

លោក​បាន​ផ្តាំ​ឲ្យ​គ្រប់​សារព័ត៌មាន​ជួយ​តាមដាន​រក​ប្រភពព័ត៌មាន រក​ណី​រថយន្ត​ចេញពី​ថៃ​តាម​ច្រករបៀង នោះ​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ដឹង​ម្ចាស់​ងាយស្រួល​ច្បាប់​ធើ្វ​ការ ។

  សង្ឃឹមថា ករណី​រថយន្ត​សេរី​ទំនើប​លោត​ឆ​ត្រ័​គេចពន្ធ​ចេញពី​ដី​ថៃ នៅ​ច្រករបៀង​នា​ន​ក្នុង​ខេត្តបន្ទាយមានជ័យ នឹងមាន​ការស៊ើបអង្កេត ឲ្យ​ស៊ីជម្រៅ​បន្ថែម​ដើម្បី រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន ឲ្យ​សមស្រប​តាម​ប្រសា​ស​ន៏​ថ្នាក់ដឹកនាំ​បាន​ណែនាំ​កាលពី​កន្លងមក ៕

car-fortat-khem