ឈ្មួញ​ឈើ ស្ទាវ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជួញ​ឈើប្រណិត​ភ្លូកទឹកភ្លូកដី​សម​ត្ត​កិច្ច​ខេត្ត​រតនៈគីរី​ឈឹង​!

pm-kim-rak-smeiy-mondulkiri

​ខេត្តរតនគិរីៈ​បន្ទាប់ពី​មានការ​ស្ងប់ស្ងាត់​មួយរយៈ​ក្នុង​ឆ្នាំ​២០១៦​ដោយសា​នាយករដ្ឋមន្ត្រី​បង្កើត​គណៈកម្មាការ​ថ្នាក់ជាតិ​ទប់ស្កាត់​និង បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ខេត្ត​ភូមិភាគ​ឥ​សាន្ត ដែលមាន ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា​ជា​ប្រធាន​មក​អា​ឡូ​វ​អាណាចក្រ​ខេត្តរតនៈគិរី​ដឹកនាំ​ដោយ​លោក​ថង​សាវុន​កើតមាន​សកម្មភាព​ដឹកជញ្ជូន​ជួញ​ឈើប្រណិត​កើតជា​ថ្

មី​ទៀតហើយ​។ មេ​ឈ្មួញ​ឈើ​វ័យក្មេង​ដ៏​ល្បីល្បាញ​ធ្លាប់មាន​ឈ្មាះ​បោះ​សំលេង​ឈ្មោះ​ហូ​​ជិ​វ៉ៃ​ដែល ពូកែ​ប្រើល្បិច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពីមុនមក​នៅក្នុង​ទឹកដី​ខេត្តរតនគិរី​នោះ​បច្ចុប្បន្ន​កំពុងតែ​ចាប់ផ្តើម​គ​ក្រើ​ក​ឡើងវិញ​ហើយ ដោយ​គ្រាន់តែ​ធ្វើ​ប្តូរ​ពី​ទ្រង់ទ្រាយ​ធំ​មក​តូច​តិច ។​

​បើតាម​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ​៧៨​អា ក្នុង​ទឹកដី​ខេត្ត រតនគីរី​ដែល​សម្បូរ​សម​ត្ត​កិច្ច​ស្អេកស្កះ​បាន​ឲ្យ​ដឹងថា​៖​ពេលកន្លងមក​គេ​ធ្លាប់តែ​ឃើញ​ដឹក​តាម​រថយន្ត​ធំៗ​តែ​ឥឡូវ​គេ​ផ្លាស់ប្តូរ​រូបភាព​ថ្មី​ទៀត​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​វិញ​ហើយ​។​​នៅក្នុង​នោះ​ឡាន​ហូ​ជី​វ៉ស​ក៏​គេ​មានការ​សរសេរ​ជា​អក្សរ​អា (A)​នៅលើ​រថយន្ត​ជា​ចំណាំ ដើម្បី​កុំអោយ​សមត្ថកិច្ច មានការ​ភ័ន្តច្រឡំ ទៅលើ​រថយន្ត ដែល​កំពុង​ដឹកជញ្ជូន​បទល្មើស ដែល​ឆ្លងកាត់​ជាប្រចាំ​នោះ ។

នៅ​ខេត្ត​រតនគីរី​ប៉ុន្មាន​ថ្ងៃ​ដើមខែ​វិច្ឆិការ​កន្លងមក​នេះ​រថយន្ត​សាំ​យ៉ុង​របស់​ក្រុម​ឈ្មួញ​ស្ទាវ​ហូ​ជី​វ៉ៃ​និង​ស្រី​ល​ក្ស័​បាន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​មួយ​យប់ៗ មិន​ក្រោម​ពីរ​៣០ ទៅ​៥០​រថយន្ត​សាំ​យ៉ុង​ដោយ​មិនមាន​អាជ្ញាធរ និង សមត្ថកិច្ច​ណា ចេញ​មុខមក​ធ្វើការ​ទប់ស្កាត់​នៅឡើយ ។​ជាក់ស្តែង​ដូចជា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ឃើញ​រថយន្ត​សាំ​យ៉ុង​របស់ មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ ហ៊ូ​វជី​វ៉ៃ កំពុងតែ​សំរុក​ក​ដឹកឈើ​ខុសច្បាប់ ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូ​រយ៉ា​ដាវ​យ៉ាង​ពេញបន្ទុក​ជា​រៀងរាល់ថ្ងៃ​។

ប្រជាពលរដ្ឋនៅក្នុង​ស្រុក លំផាត់​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​កំពុង​សំរុកចូល​ដើម្បី​ចាំ​ទទួល​ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​យកមក​ទំលាក់​នៅ​ចំណុច ( អូរ​ល្វា​ក់​) ស្ថិតក្នុង ស្រុក​លំផាត់ ខេត្ត រតនគីរី ព្រំប្រទល់​ដែនជម្រកសត្វព្រៃ​ខេត្ត​ម​ណ្ឌ​គី​រី កាលពី​សប្តាហ៍​ដើម ខែ វិច្ឆិកា ឆ្នាំ ២១០៧ ។ តៃ​ឡាន​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ ហ៊ូ​វជី​វ៉ៃ បាន​ប្រាប់ថា​ពួកគេ​ចេញ ចាប់ពី​ចំណុច អូរ​ល្វា​ក់​ចេញ​ទៅតាម សមុទ្រ​សេ​ដា​ក្រោម រួច​ឆ្លងទៅ​ស្រុក បរ​កែវ​ហើយ​ឆ្ពោះទៅកាន់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល ៧.០០​ព្រឹក គេ​បើក​ច្រក​ភ្លាម​គឺ​មិន​បង្អង់​ឡើយ​ប្រញាប់​ចូលទៅ​កាន់​ប្រទេស​វៀតណាម​ដើម្បី​យក​ឈើ​លក់ កាលណា​យឺតយ៉ាវ​ខ្លាច​អ្នកកាសែត​ថត​បាន​រូបភាព​បទល្មើស​ទាំងនេះ​។

​ចំពោះ​ករណី​ដែល​ធ្វើអោយមាន​ការដឹកជញ្ជូន​បទល្មើស​នៅក្នុង​ខេត្ត​រតនគីរី​នេះ​គឺ​ផ្តើមចេញ​មកពី​អាជ្ញាធរ​និង​មន្ត្រី​ដែលជា​ប់​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មួយចំនួន​តូច​មិន​អើពើ​ចំពោះ​បញ្ហា​នេះ ។​ក្នុង​ក្រៅពី​សម​ត្ត​កិច្ច​ជំនាញ​ជា​លោក​គឹម រស្មី មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​រត​នះ​គី​រី​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ពាក់ព័ន្ធ ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ល្បី​ប្រចាំខេត្ត​រត​នះ​គី​រី​នេះ​។​ក្នុងនោះ​ឈ្មោះ​ហូ​ជី វ៉ៃ និង ឈ្មោះ ណុប ណាក់ ជា​មេការ​ចាត់​ចែក​ចំណែក​ជូន​លោក​គឹម រស្មី​ដែលជា​មេ​ប៉េអឹម​ខេត្ត​ដ័​មាន​ឥ​ទ្ធី​ពល ។​

​ភ្នាក់ងារ​កាសែត​មាតុភូមិ បានធ្វើការ​ទាក់​ទង់​ទៅ​លោក​គឹម រស្មី សុំ​ការបកស្រាយ​តាម​សារ​អេឡិចត្រូនិក​តែ​លោក​គឹម​រស្មី​បាន​ឆ្លើយថា​៖​បើ​ចង់ដឹង​រឿង​ច្បាស់ មកជួប​លោក​មក នៅ​ថ្ងៃទី​១៦ វិច្ឆិកា​ឆ្នាំ ២០១៧​។​ក្រោយមកភ្នាក់ងារ​កាសែត​មាតុភូមិ បានធ្វើការ​ទាក់​សួរ​ទៅ​លោក​គឹម​រស្មី​ម្ដងទៀត​ពី​រឿង​ថា​មានព​តិ​មាន លោក​មានការ​ពាក់ព័ន្ធ​ជំនួញ​ឈើ​ជាមួយ​ឈ្មោះ​ហូ ជី​វ៉ៃ និង​ឈ្មោះ​ណាក់​ដោយ​ក្នុងនាម​ជា​សម​ត្ត​កិច្ច​ប្រដាប់អាវុធ​លោក​គឹម​រស្មី​ជា​បង្អែក​ក្នុងការ​សា​រ៉េ​ផ្លូវ​ដឹង​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀ​មណា​ម តាម​ច្រក់​អូ​យា​ដាវ​ព្រុំដែន​អន្តរជាតិ​វៀតណាម​។​

លោក​គឹម រស្មី មេ​ប៉េអឹម​ខេត្ត​រត​នះ​គី​រី​ដេលមិនបង្ក្រាបបទល្មើសដេលបង្កឡើងដោយហូជីវ៉សបាន​រុញច្រាន​ចាល​ថា​មិន​ពិត ចេះតែ​ផ្សាយ​តែ​ផ្ដេសផ្ដាស់។ លោក​បន្តទៀត​ថាបើ​ចង់ដឹង​ច្បាស់​ណាស់​ចាំ​លោក​ចាំ​ចែង​ឲ្យ​ប៉េអឹម​ខេត្ត​មណ្ឌល​គី​រី​បំភ្លឺ​ព្រោះ​លោក​ថា​ថ្ងៃនេះ​(១៦​វិច្ឆិកា​)​លោក​រវល់​ជាប់​ត្រៀម​ការងារ​កាត់ទោស និង​រំសាយ​បក្សប្រឆាំង​(​ស៊ិ​ក​) ។​

pm-kim-rak-smeiy-mondulkirijivaicar-hochi-veicar-ho-chi1