វាយប្រហារ​តាម​អាកាស​នៅ​ប្រទេស​ស៊ី​រី​សម្លាប់​មនុស្ស​៥៣​នាក់​

23517886_883897355116393_4253898037772643122_n

​ស៊ី​រី ៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងប្រទេស​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ​មនុស្ស​ជាច្រើន​នាក់​បាន​បាត់​បង់ជីវិត​និង​រងរបួស​បន្ទាប់ពី​មានការ​វាយប្រហារ​តាមផ្លូវ​អាកាស​ជាច្រើន​ដង​ដែល​ដាក់​

គោលដៅ​ទៅលើ​ផ្សារ​មួយកន្លែង​នៅក្នុង​សង្កាត់​អា​តា​រ៉េ​ប (Atareb) ភាគ​ខាងលិច​ទីក្រុង​អា​ឡេ​ប៉ូ (Aleppo) ប្រទេស​ស៊ី​រី​។​
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៥៣​នាក់​បាន​បាត់​បង់ជីវិត និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​នៅពេលដែល​ការវាយប្រហារ​ផ្លូវអាកាស​នោះបាន​កើតឡើង​។​
​ពលរដ្ឋ​ម្នាក់​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ (Aleppo) បាន​និយាយថា គេ​បានឃើញ​យន្តហោះ​ចម្បាំង​ស៊ូ​ខយ (Sukhoi) របស់​ប្រទេស​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​នោះ​។​
​សង្កាត់​អា​តា​រ៉េ​ប (Atareb) ដែលមាន​ពលរដ្ឋ​ស៊ី​រី​រស់នៅ​យ៉ាងតិច​៤០​ម៉ឺន​នាក់​នោះ​គឺ​ត្រូវបាន​គ្រប់គ្រង​ភាគច្រើន​ដោយ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល និង​ក្រុម​ជី​ហាដ​និយម​ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​ជាមួយ​ក្រុម​អាល់​កៃ​ដា​។​
​សូម​រំលឹកថា ប្រទេស​រុស្ស៊ី និង​កងកម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​កំពុងតែធ្វើការ​វាយប្រហា​រ​តាម​ផ្លូវអាកាស​ដាច់ដោយឡែក​ពីគ្នា​នៅក្នុង​ប្រទេស​ស៊ី​រី​ក្នុង​គោលបំណង​ដើម្បី​បណ្តេញ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចេញពី​ទីនោះ​៕

23517886_883897355116393_4253898037772643122_n