ក្មេងស្រី​ម្នាក់​លួច​បន្លំ​ចូល​ហ្វេ​ស​ប៊ុ​កលី​ហួ​វេ​លុយ​ត្រូវ​តុលាកា​បាត់ដំបង​ឃុំខ្លួន​

ly-hour1

​ខេត្តបាត់ដំបង ៖  កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​ស្រី​ជំទង់​ម្នាក់​ត្រូវ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន ពីបទ «​ឆបោក​» យកប្រាក់​អស់​រាប់ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន «​លី​ហួរ​» វេរ​លុយ តាមរយៈ​ការបន្លំ​ធ្វើជា​ភ្នាក់ងារ​ក្រុមហ៊ុន រួច​លួច​ចូលក្នុង​អា​ខោ​ន​ហ្វែ​ស​ប៊ុ​ករ​បស់​ភ្នាក់ងារ​«​លី​ហួរ​» ។​

 

​នារី​សង្ស័យ ឈ្មោះ​ហង្ស គឹមអេង អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​សាលា​ឯកជន​ដ៏​ល្បី​មួយ​នៅក្នុង​ក្រុង​បាត់ដំបង និង​មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។  ។​គេ​មិនដឹងថា​តើ​ហេតុអ្វី​បានជា​ក្មេងស្រី​ម្នាក់​មាន​អាយុ​ត្រឹម​១៦​ឆ្នាំ​ឆ្លាត​យ៉ាងហ្នឹង​នោះទេ​?​។​

 

​ប្រភពពី​សមត្ថកិច្ច​ប្រាប់ថា យុវ​សិស្ស​ឈ្មោះ​ហង្ស គឹមអេង នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១១ វិច្ឆិកា ស្ថិតនៅ​កន្លែង​ភ្នាក់ងារ​«​លី​ហួរ​»​វេរ​លុយ ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។

 ការឃាត់ខ្លួន​ក្មេងស្រី​វ័យ​១៦​ឆ្នាំនេះ ក្រោយពី​តំណាង​ក្រុមហ៊ុន «​លី​ហួរ​» ប្រចាំខេត្ត​បាត់ដំបង គឺ​លោក​កើង វង្ស​ទ្រី​ឌី  ដាក់ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍ ទៅលើ​ជន​មិន​ស្គាល់មុខ ដែល​បាន​លួច​ចូលក្នុង​អា​ខោ​ន​ហ្វែ​ស​ប៊ុ​ក​ភ្នាក់ងារ​វេរ​លុយ​របស់​ក្រុមហ៊ុន ហើយ​បាន​ឆាត​ប្រាប់​ឲ្យ​ភ្នាក់ងារ​ដូចគ្នា​វេរ​លុយ​ឲ្យ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ ដែល​ជន​នោះ​ផ្ដល់​ជួន​។


​តំណាង​ក្រុមហ៊ុន «​លី​ហួរ​» វេរ​លុយ​ប្រចាំខេត្ត​បាត់ដំបង លោក​កើង វង្ស​ទ្រី​ឌី បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្មេងស្រី​រូបនេះ បាន​បន្លំ​ធ្វើជា​ភ្នាក់ងារ «​លី​ហួរ​» វេរ​លុយ ប្រចាំខេត្ត​ព្រះសីហនុ ហើយ​បាន​លួច​ចូលក្នុង​អា​ខោ​ន​ហ្វែ​ស​ប៊ុ​ក​របស់​ភ្នាក់ងារ «​លី​ហួរ​» ២​នាក់ ដើម្បី​បោក​យកលុយ​ពី​ក្រុមហ៊ុន ។​

​ក្រោយពី​ចូលក្នុង​អា​ខោ​ន​ភ្នាក់ងារ «​លី​ហួរ​» ហើយ នាង​បាន​ឆាត​ទៅកាន់​ភ្នាក់ងារ​ដទៃទៀត ដោយ​ប្រាប់​ឲ្យ​ភ្នាក់ងារ​នោះ វេរ​លុយ​ម្ដង​១,០០០​ដុល្លារៗ ដោយ​ប្រាប់ថា វេរ​ឲ្យ​អតិថិជន ហើយ​នាង​បាន​ប្រាប់​ទាំង​លេខ​ទូរស័ព្ទ​របស់​អ្នក​ចាំ​ទ​ទូល​លុយ​នោះ​ទៀតផង ៕

ly-hour-m

ly-hour1ly-hour2ly-hour