កុងត្រូលជជុះ​រីក​ដូច​ផ្សិត​នៅជាប់​ព្រំដែន​ក្នុង​អាណាចក្រ​ស្រុក​មេមត់​

23601931_1956639651241262_754943881_n

​ខេត្ត​ត្បូងឃ្មុំ ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា សព្វថ្ងៃនេះ​មាន​កុងត្រូលជជុះ​ដាក់​តាម​ច្រករបៀង​មាន​៧​ឃុំ​តាម​ក្រវ៉ាត់​ព្រំដែន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​


​ប្រភព​បន្តថា ទី​1-​ឃុំ​ទ​ន្លូ​ង 2-​ក្រវៀន 3-​ជាំ 4-​ចាន់​មូល 5-​រូង 6-​ទ្រាក  7- ដារ លោក គង់​. ប៊ុនធឿន (​ទា​ហ៊ាន​) មេ​វរៈ​ការពារ​ព្រំដែន​203 បាន​ចុះ​ថត​យក​ព័ត៌មាន​តើ​ពិត​ឬ​មិន​ពិត​ដូច​ប្រជាពលរដ្ឋ​រាយការណ៍​ទេ​នៅពេលដែល​លោក​ចុះទៅ​បង្ក្រាប​កុងត្រូលជជុះ​អ្នក​ទាំងអស់នោះ​គេច​អស់​ឥឡូវ​
​កុងត្រូលជជុះ​កើត​វិញ​ដដែល​។  ហើយ​ស្ថាប័ន​៣​ដែល​ពាក់ព័ន្ធ​យក​ប្រជាពលរដ្ឋ​មក​ប្រើ​ធ្វើជា​សមត្ថកិច្ច​ចង​អង្រឹង​ដេកចាំ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ម្រេច ដឹក​ជ័រកៅស៊ូ​……​។​ល​។​
​មាន​1-​ច្រក​ទ្ធា​រ 2-​កាំកុងត្រូល 3-​គយ លោក​មេឃុំ​បាន​សំណូមពរ​ប៉ុន្មាន​សារ​ហើយ​ពេល​ប្រជុំ​អោយ​ដក​ប្រជាពលរដ្ឋ​ចេញ​មិនអោយ​យក​ប្រជាពលរដ្ឋ​ប្រើ​ទេ​ប៉ុន្តែ​ស្ថាប័ន​ទាំង​3​នេះ​នៅតែ​ផ្គើន​និង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន មិនអោយ​មាន​កុងត្រូលជជុះ​ហេតុ​អី​បានជា​អស់លោក​ស​ត្ថ​កិច្ច​នាំគ្នា​បង្កើត​កុងត្រូលជជុះ​អញ្ចឹង​៕

23601931_1956639651241262_754943881_n23515956_1956639647907929_1788023258_n