ស្រី​ស្អាត​ដែល​ហង្ស​មាស​ពេញចិត្ត​ចង់បាន​ថត​ជំនួស​សាន​ស្រី​ឡៃ​ប្រកែក​!

g-san-put2

​ភ្នំពេញ​៖​ក្មេងស្រី​ម្នាក់នេះ​មានមុខមាត់​ដូច សាន ស្រី​ឡៃ នាង​ឈ្មោះ ពុត រតនា ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​ដៅ​សម្រាប់​ជ្រើស​ឲ្យ​ដើរតួ​ជំនួស​ដើម្បី​បញ្ចប់​សាច់រឿង​។​តែ​ជា​អកុសល​ក​ញ្ញ ពុត រតនា បានប្រកែក​។​​នាង​បាន  ប្រាប់ កាសែត​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ថា ក្រុមគ្រួសារ​របស់​នាង​មិនអោយ​ថត​នោះទេ ក៏​ព្រោះ​តែមាន​ចំណុច​ខ្លះ ដែល​ដូចគ្នា​ពេក ជាពិសេស អាយុ

តែម្តង ។ ក្រៅពី​គ្រួសា នាង​ក៏​យល់សប្តិ មិនល្អ​ដែរ​។​ទោះជា​យ៉ាងណា ក​ញ្ញ​ក៏​អរគុណ ដល់​ហង្ស​មាស ដែល​ផ្តល់​ឱកាសល្អ​មួយ​នេះ​ចំពោះ​នាង​។​សូមបញ្ជាក់ថា​ក្រោយពី​សាន ស្រី​ឡៃ​ដែល​កំពុង​ថត ថត​រឿង «​រា​ជនី​ភូមិគ្រឹះ​» និង​រឿង​«​បិសាច​ក្រមុំ​គួរអោយ​ស្រលាញ់​»​ត្រូវ​ប្តី​បាញ់សម្លាប់​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​នេះ ជួប​នូវ​បញ្ហា​។

ប៉ុន្តែ​ក៏​ស្រាប់តែ​លឺថា មាន​តារា​ស្រី​ម្នាក់​មានមុខមាត់ ដូច​សាន ស្រី​ឡៃ នឹងត្រូវ​បាន​ខាង​ហង្ស​មាស​ហៅ​មក​មើលមុខ និង​រូបរាង តែ​ជា​លទ្ធផល​ចុងក្រោយ សាមីខ្លួន​មិន​ទទួល​ថត ។​

g-san-put2g-san-put1g-san-putroitanag-srey-l12