តារា​ស្រី​ល្បី​របស់​ប្រទេស​ហ្វិ​លី​ពី​ន​ម៉ា​រី​ម៉ា​នឹង​ជួប​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​

g-marima

ហ្វិ​លី​ពី​ន​៖​តារា​សម្ដែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ហ្វីលីពីន​នាង​ម៉ា​រី​យ៉ាន​រី​វេ​រ៉ា​( Marian Rivera) ដែល​ប្រជាជន​ខ្មែរ​ស្គាល់​ថា​ជា "”​ម៉ា​រី​ម៉ា​" នេះ នឹងមាន​ឱកាស​បាន​ជួប​នាយករដ្ឋមន្ត្រី​ខ្មែរ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣១ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នា​ថ្ងៃ​សៅរ៍ ទី ១១ ខែវិច្ឆិកា ។​នេះ​បើតាម​សា​ម៉ី​ខ្លួន​ឲ្យ​ដឹង​។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​៨​វិច្ឆិកា ក្នុង​ពិធី​បើកហាង​ផលិតផល​សិប្បកម្ម​មួយ​ឈ្មោះថា “Kultura” តារា​ស្រី​រូបនេះ​បាន​និយាយ​៖ "​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់ ពេល​បានទទួល​លិខិតអញ្ជើញ​(​របស់​សម្តេច​ហ៊ុនសែន​)​នោះ ព្រោះ​ខ្ញុំ​ពិតជា​មិន​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​បែបនេះ​ពីមុន​ឡើយ​។

ខ្ញុំ​មាន​អារម្មណ៍​អៀនៗ​បន្តិច​ដែរ ពេលដែល​ត្រូវ​ចូលរួម​ពិធី​ធំ​បែបនេះ​”​។​
​នាង​បន្តទៀតថា​៖ "​មាន​អ្នក​ប្រាប់​ខ្ញុំ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា ចង់​ជួប​ខ្ញុំ ដូចនេះ​ខ្ញុំ និង​ស្វាមី​នឹង​ទៅ ព្រោះ​រឿង​របស់ខ្ញុំ ក៏​កំពុង​ដាក់​បញ្ចាំង​ក្នុងប្រទេស​កម្ពុជា​ដែរ​”​។​គេ​នៅ​មិនទាន់​ដឹងថា​សម្តេច​តេ​ជោ​ចង់​ជួប​តារាភាពយន្ត​ល្បី​របស់​ហ្វិ​លី​ពី​រូបនេះ​ចង់​ផ្ញើ​សារ​អ្វី​នោះទេ​។​ចាំតែ​តា​មើល​សិន​ទៅ​ចុះ​!

g-marimag-marima1g-marima2