បន្ទាប់ពី​ព្រះរាជអាជ្ញារង​លែង​ឧក​ញ៉​ជួប​ច​ន្ទ័​ត្រូវបាន​ចៅក្រម​ស៊ើប​ចាប់ខ្លួន​មកវិញ​រឿង​ចេញ​មូល​ប្ប​ទា​នប​ត្រ័​អត់លុយ​!

okhan-juob-chan

​ភ្នំពេញ​៖ ឧកញ៉ា ជួប ច័ន្ទ​ដែល​ជាប់ចោទ​រឿង​ចេញ​មូល​ប្ប​ទា​នប​ត្រ័​អត់លុយ ត្រូវបាន​ចាប់ខ្លួន​សាជាថ្មី​តាម​បញ្ជា​ចៅក្រម​ស៊ើបសួរ ដើម្បី​សាកសួរ​បទល្មើស​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​៣​លាន​ដុល្លារ​អាមេរិក​ជាថ្មី​ក្រោយពី​ឧកញ៉ា​រូ​នេះ​ត្រូវ​ព្រះរាជអាជ្ញារង អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ក្នុងដំណាក់កាល​សាកសួរ​ដំបូង ។  នគរបាល​បញ្ជាក់ថា ឧកញ៉ា ជួប ច័ន្ទ ត្រូវ​

បញ្ជូនមក​តុលាការ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា  ដើម្បី​ឲ្យ​លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​០៩ ខែវិច្ឆិកា តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បទល្មើស​"​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​"​ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន គឹម ហាប់ ខូ​អិ​ល​ធី​ឌី ផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​៣៨៨ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ តាម​មាត្រា​២៣១​នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន​និង​ប្រតិបត្តិ​ការទូទាត់​ប្រាក់​។​

ជន​ត្រូវ​ចោទ​ត្រូវបាន​តំណាង​អយ្យការ ចោទប្រកាន់​ពីបទ​មជ្ឈិម ដែល​តាមច្បាប់​កំណត់​ដាក់ពន្ធនាគារ​តែ​រាជអាជ្ញា​មិនបាន​ឃុំ​ទេ​! ។ ប្រភពព័ត៌មាន បញ្ជាក់ថា ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​នេះ​គឺ ឧកញ៉ា ជួប ច័ន្ទ បាន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​លោក​លីវ វុទ្ធី និង​លោក​ឧកញ៉ា គឹម កៅ ជា​ឪពុក លើទឹក​ប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្រោយមក​លោក​ឧ​ញ៉ា គឹម កៅ បាន​ទារប្រាក់​នេះ​វិញ ទើប​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យ​ទៅ​ឧកញ៉ា គឹម កៅ ដែលមាន​ទឹកប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដោយបាន​កំណត់ ឱ្យទៅ​បើក​នៅ​ធនាគារ​នៅ​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ ២១០៧​។​

​ប៉ុន្តែ​ពេល​ភាគី​ឧកញ៉ា គឹម កៅ យក​ស្សែក​ទៅ​បើក​លុយ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា​មូលប្បទានប័ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ​។ ក្រោយ​បានទទួល​ពាក្យបណ្តឹង​របស់លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ច​បាន​អញ្ជើញ​ឧកញ៉ា ជួប ច័ន្ទ ឱ្យចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​នេះហើយ​ចាប់ខ្លួន​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ម្តង​រួចហើយ ពាក់ព័ន្ធ​ករណីនេះ តាម​ការឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្រោយ​ការសួរនាំ ក៏​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​នេះ ដោយសារ​យោង​លើ «​ដីកា​សម្រេច​រក្សា​ការពារ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះអាសន្ន​» លេខ​២៩៧"​ង​"​ដ​.​រ ចេញ​ដោយ​លោក ហេង សុខ​ណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ ។​ចាំ​មើលថា​លើក​នេះ​ឃុំខ្លួន​ឬ​លែង​វិញ​?​ព្រោះ​ក្នុង​តុលាការ​យើង​អា​លូវ​នេះ​ទាំង​លែង​ទាំង​ឃុំ​ចង់​ឬ​មិន​ចង់​សុទ្ធ​តែមាន​សេវា​!!​។​

okhan-juob-chan