លោក ស៊ន បូ​រិន្ទ មេបញ្ជាការ​អា​វុ​ធ​ហត្ថ​ស្រុក​កំពង់លែង​រង​ការចោទប្រកាន់ថា ជំរិត​ទារប្រាក់​ប្រជា​នេសាទ 

23476201_1955277578044136_2116935343_n

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់លែង​ប្រក​បរបរ​នេសាទ​ត្រី​តាម​ដង​ទន្លេ​បានរ​អូរ​ទាំ ថា​ពួកគាត់​រកស៊ី​របរ​នេសាទ​ត្រី​សឹងតែ​ចិញ្ចឹម​មិន​រស់​ផង ហើយ​ថែមទាំង​ត្រូវបាន​លោក ស៊ន  បូ​រិ​ន  មេ​PM ស្រុក​កំពង់លែង​ប្រើ​សំដី​អសុ​រស់​ប្រមាថមើលងាយ​គំរាមកំហែង និង​ទារប្រាក់​រហូត​ក្នុង​១​របាំង​លប​គឺ​តម្រូវ​ឲ​បង់លុយ​ចាប់ពី​២០០​ដុល្លារ​ទៅ​៤០០​ដុល្លារ ដែល​

ហួស​ពី​សមត្ថភាព​របស់​ពួកគាត់​។​
​ប្រភព​បន្តថា បើទោះបីជា​ពួកគាត់​រកស៊ី​ខុស​បន្តិចបន្តួច​ពី​ច្បាប់​កំណត់​ជលផល​ក្ដី ក៏​លោ​កមេ​PM​គ្មាន​ការអនុគ្រោះ​ផងដែរ បើកាលណា​ពួកគាត់​អ្នករកស៊ី​ដាក់​របាំង​ប្រកែក​តវ៉ា​មិន​ព្រម​បង់លុយ​អោយ​ទេនោះ ត្រូវ​គាត់ ស៊ន បូ​រិ​ន គំរាមកំហែង​កាប់​កំទេចចោល ឬ​ចាប់​មនុស្ស​បញ្ជូនទៅ​ខេត្ត ធ្វើអោយ​គាត់​មានការ​ភ័យខ្លាច​មានតែ​សំរេចចិត្ត​បង់លុយ​អោយ​រូបគាត់​ថ្នូរ​នឹង​ការមិន​បង្ក្រាប​ចាប់​។​

​បើតាម​ប្រភព​បង្ហើប​ប្រាប់​ពី​ម​ន្រី្ត​ធ្វើការ​នៅ​សាលាស្រុក​បាន​បន្តទៀតថា ចំពោះ​ករណី​លោក ស៊ន បូ​រិ​ន មេ PM ស្រុក​កំពង់លែង​រូបនេះ​គាត់​ធ្វើ​អ្វី​ច្រើនតែ​អន្តោ​ម័ត​តែ​ដោយ​ខ្លួនឯង​មិនសូវ​ស្ដាប់​បទបញ្ជា​ថ្នាក់ស្រុក​នោះទេ​។ រាល់​បញ្ហា​កើតឡើង​ដូចជា​របាំង​លប​នៅ​ចំណុច​.​ឃុំ​ប្រឡាយ​មាស .​ឃុំ​ថ្នល់​ឈើទាល ឃុំ​ពោធិ៍ ឃុំ​ច្រ​ណូ​ក និង​ឃុំ​សំរោង​សែន​ជាដើម​ដែល​ត្រូវបាន​រង​ការគំរាមកំហែង​នោះ​។​
​ប្រជាពលរដ្ឋ​ប្រកប​របរ​នេសាទ​តាមរយៈ​អ្នកសារព័ត៌មាន​សូម​សំណូមពរ​ដល់​លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង និង​ឯក​ឧត​ម្ដ​អភិបាលខេត្ត ឈួ  ច័ន្ទ​ឌឿ​ន មេត្តាជួយ​ដល់​ពួកគាត់​ផង​៕

23476201_1955277578044136_2116935343_n23435368_1955277574710803_1318534459_n