ប៉ូលិស​ថៃ​រកឃើញ​ឈើ​ក្រញូង​ដឹក​តាម​រទេះ​បំរុង​នាំ​ចូលមក​កម្ពុជា នៅ​ច្រក​ក្លង​ឡឹ​ក​ប៉ោយប៉ែត !

n-kro

​បន្ទាយមានជ័យ​៖ ឈើ​ក្រញូង​ដែលជា​ប្រភេទ​ឈើ​មានតម្លៃ​ខ្ពស់​លេខ​១ ត្រូវបាន​សមត្ថកិច្ច​ថៃ រកឃើញ​ក្នុង​រទេះ​កម្មករ​ម្នាក់​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​២០១៧ ត្រង់​ច្រកទ្វារ​ច្រក​អន្តរជាតិ​ក្លង​ឡឹ​ក ស្រុក​អារញ​ខេត្ត​ស្រះកែវ ប្រឈម​និង​ច្រក​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា មុនពេល​សមត្ថកិច្ច​ថៃ ឆែក​រទេះ​កម្មករ​ខ្មែរ ដែល​សង្ស័យថា បាន​

ដឹកឈើ​ក្រញូង​នោះ បន្ទាប់ពី​មាន​ព័ត៌មាន​ពី​កម្ពុជា ថា​មុន​២​ថ្ងៃ​ថា​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បង្ខំចិត្ត ឆែក​រទេះ​កម្មករ​តាម​ការ​ច​ង្អុ​រ​បង្ហាញ​ពី​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រុង​ប៉ោយប៉ែត រកឃើញ​ឈើ​ក្រញូង​ជាច្រើន​រទេះ ដែល​ឈ្មួញ​ជួល​កម្មករ​ដឹក​ពី​ដី​ថៃ​មក​កម្ពុជា ។

​ប្រភព​បាន​បង្ហើប​មក​ថា​៖ ឈ្មួញ​ដឹកឈើ​ក្រញូង​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយនិង​មន្ត្រី​ជំនាញ​អស់ហើយ ទើប​ពួកគេ​ហ៊ាន​ដឹក​មកជា​ចំហរ​បែបនេះ ប៉ុន្តែ​មូលហេតុ​ដែល​ឈានដល់​ចំណុច​បង្ក្រាប​នោះ ដោយសារតែ​អ្នកសារព័ត៌មាន​អុកឡុក ? ។ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា​៖ ឈ្មួញកណ្តាល​ដែលជា​អ្នក​នាំ​ឈើ​ក្រញូង​ចេញមក​កម្ពុជា​នោះ មានឈ្មោះ កុសល ដែលមាន​ឃ្លាំង​ស្តុ​ប​នៅ​ខាងលិច​វត្ត​បា​លិ​លេ​យ្យ និង​មួយ​ទីតាំង​ទៀត ឃ្លាំង​ស្តុ​ប​ទំនិញ​របស់​ពួកគេ​នៅ​ដី​ថ្មី​ផងដែរ ។

ឈ្មួញកណ្តាល​ឈ្មោះ កុសល នោះ មាន​រទេះ​ដឹកទំនិញ​ជាច្រើន ប៉ុន្តែ​រទេះ​ពួកគេ មិនបាន​ចូលទៅ​ឈប់​ចត​នៅ​ទីលាន​ត្រួតពិនិត្យ របស់​មន្ត្រី​ជំនាញ​ដូច​គេឯង​ទេ គឺ​ពួក​ចេញពី​ដី​ថៃ ដោយ​ស្វ័យប្រវត្តិ​តែម្តង ករណីនេះ​បានកើត​មាន​ជា​យូ​មកហើយ បន្ទាប់ពី​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​ប៉ោយប៉ែត​ឡើងមក​គ្រង​តំណែង​មក​ម្លេះ ?​។

ជ៊ំ​វិញ​ករណី​ដ៏​រសើប ពាក់​ព​ន្ធ័​និង​បទល្មើស​ឈើ​ក្រញូង​ត្រូវគេ​នាំចូល​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ នៅ​ព្រឹក​ថ្ងៃទី​០៩​វិច្ឆិកា​២០១៧​នេះ អង្គភាព​យើង​មិនអាច​ទាក់ទង​បានទេ លើ​បញ្ហា​ឈើ​ក្រញូង​សំរុក​បុក​ពី​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ ។

សូម​បញ្ជាក់ដែរថា​៖​កាលពី​ថ្ងៃទី​ទី​០៧​ខែវិច្ឆិកា​ឆ្នាំ ២០១៧ គយ​ចល័ត​របស់​សាខា​ខេត្តបន្ទាយមានជ័យ​ប្រចាំ​ឃុំ​អូរ​បី​ជាន់​បាន​ឃាត់​រថយន្ត​ម៉ាក​នីសា​ន់​១​គ្រឿង​ដឹកឈើ​គ្រញូង​មកពី ព្រំដែន​ថៃ​ដែរ​។ រថយន្ត​ដែល​មន្ត្រី​គយ​ចាប់​នោះ ពណ៌​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​2A.1984 រួម​និង​តៃកុង​រថយន្ត​ពីរ​នាក់​ប្ដី​ប្រពន្ធ​ផងដែរ ។ សកម្មភាព​ឃាត់​រថយន្ត​ដឹកឈើ​ក្រញូង​នៅត្រង់ចំណុច​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​កែង​ផ្លូវ​ទៅ​តំបន់​៥ ។

   តែ​ទោះជា​យាង​ណា​ក្តី មន្ត្រី​គយ​មិនបាន​បង្ហាញ​ចំនួន​នៃ​វត្ថុតាង​ប្រាប់​ដល់​អ្នកសារព័ត៌មាន​នោះទេ មិនតែប៉ុណ្ណោះ​ក្រុម​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ទាំងនោះ​ក៏​មិនបាន​អនុញាត​ឲ្យ​អ្នកសារព័ត៌មាន​ស្រង់​យក​ខ្លឹមសារ​នៃ​ការបង្ក្រាប​នោះ​ទៀតផង ។ ចំណែក លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧ អង្គភាព​សារព័ត៌មាន​យើង មិនអាច​ទាក់ទង​ស៊ំ​ការបំភ្លឺ​បាន​បានទេ ជ៊ំ​វិញ​ករណី​សមត្ថកិច្ច​ជំនាញ​គយ របស់​សាខា​ដែល​បាន​បង្ក្រាប​បទល្មើស​ឈើ​ក្រញូង ហើយ​បិទបាំង​ព័ត៌មាន​មិន​ឲ្យ​អ្នកសារព័ត៌មាន​ផ្តិត​យក​រូបភាព​ទៅ​ផ្សព្វផ្សាយ ។​ករណី​យ៍​បានធ្វើ​ឲ្យ​មានការ​សង្ស័យថា​ការបង្ក្រាប​របស់​គយ​ជា​បន្តបន្ទាប់​នេះ​គឺ​ដោយសារ​បែកការណ៍​តែប៉ុណ្ណោះ​ដើម្បី​យក​ស្នាដៃ​ទៅ​!៕

n-kron-kro5n-kro4n-kro3