អភិបាលខេត្ត​ពោធិ៍សាត់​ឯកឧត្ដម ម៉ៅ ធនិន រង​កា​រិះគន់ថា គ្មាន​សម​ត្តភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​វាលវែង​បង្កឡើង​ដោយ​តា​ហយ ???

k-sand-mao

​ខេត្ត​ពោ​ធិ៏​សាត់​៖​អភិបាលខេត្ត​ពោធិសាត់​លោក​ម៉ៅ​ធនិន​ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ​សាច់ថ្លៃ​របស់​នាយករដ្ឋមន្ត្រី​ត្រូវបាន​គេ​រិះគន់ថា​ង​សម​ត្តភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​៖​ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំ​តំបន់​ឈ្មោះ កោះ សំភី ឬ​ហ៊ុំ ហយ ហៅ​(​តា​ហយ​) មាន​ទីលំនៅ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​និង ឈ្មោះ វៃ

នៅ​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ត្រុ​ឃើញថា​នៅតែ​បន្តសកម្មភាព​កាប់​និង​អារឈើ ដឹក​តាម​រថយន្ត​កែឆ្នៃ​ចូលមក​តំបន់​បំ​ណ​ក់​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ដោយ​មិនមាន​សមត្ថកិច្ច​ណា​ក្នុង ខេត្ត​ពោ​​ធិ៍​សាត់​ហ៊ាន​ចេញមក​បង្ក្រាប​នោះឡើយ​ដែល​មន្ត្រី​ខ្លះ​និយាយថា​មកពី​គ្មាន​បញ្ជា​ពី​ចៅហ្វាយខេត្ត​។​ដោយសារ​ចឹ​ង​ហើយ​បានជា​អ្នកខ្លះ​និយាយ​ដោយ​ដាក់​កា​រស​ង្ស័​ថា​៖


​ឈ្មួញ​កាប់​ឈើ​ជា​ទ្រុង​ធ្រា​យ​ធំ នៅក្នុង​ភូមិសាស្ត្រ ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ គឺ​បានដាក់​ខែ​អោយ​ឯកឧត្ដម​អភិបាលខេត្ត​និង​មួយចំនួនទៀត​គឺជា​ភាគហ៊ុន​ជាមួយ​ឈ្មួញ​ទៀតផង​។​ប្រភព​ខ្លះ​ថា​៖​កន្លងមក​មាន​សមត្ថ​កិច្ច​ជំនាញ​ក្នុង​ខេត្ត​ជា​ឃាត់​ឡាន​បទល្មើស ក៏ត្រូវ​អភិបាលខេត្ត​ទូរស័ព្ទ​គំរាម​ដកតំណែង​ឬ​គំរាម​ចាប់ខ្លួន​ទៀត​?​។​មិនអាច​សុំ​កា​រប​ភ្លឺ​ពី​លោក​ចៅហ្វាយខេត្ត​ទេ​តែ​សង្ឃឹមថានឹង​មានការ​បកស្រាយ​មិន​ខាន​។​

​បើតាម​ព​ទិ​មាន​ពី​ប្រជាពលរដ្ឋ​និយាយថា​៖​មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ឈ្មោះ កោះ សំភី ឬ​ហ៊ុំ ហយ ហៅ​(​តា​ហយ​) និង ឈ្មោះ វៃ កំពុង​កាប់​និង​ដាក់​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ ចំនួន​៤ កន្លែង រកា​ប់ បំផ្លាញ​ព្រៃឈើ ក្នុង​ដែន​ការពារ​ដោយ​ព្រះរាជក្រឹត ជួ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង ។​

​ជារឿយៗ​គេ​បាន​ប្រទះឃើញ​រថយន្ត​យី​ឌុប​ផ្ទុក​ទៅដោយ​ឈើ​ប្រភេទ​រាជ​ថ្កុ​ល​រាប់​សឹ​ប​ម៉ែត្រគូប​ត្រូវបាន​ឈ្មួញ​ខាងលើ​លាក់ទុក​នៅ​ខាងក្រោយ​ផ្ទះ​ហ៊ុំ​ព័ត​ទៅដោយ​របង​ថ្ម​ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​អះអាងថា​ម្ចាស់ផ្ទះ​ឈ្មោះ កោះ​សំភី ឬ​ហ៊ុំ ហយ ហៅ​(​តា ហយ​) ជា​ឈ្មួញ​ឈើ​ដ៏​ធំ ប្រចាំ​តំបន់ និង​មិន​ខ្លាច​ការបង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​នោះទេ​។​ប្រជាពលរដ្ឋ​អះអាងថា​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ហយ​និង​ឈ្មោះ​វៃ​គឺ​គាត់​ប្រមូល​និង​កាប់ អារ ឈ​ឈើ​ពី​តំបន់​អូរ​ត្រាវ​ដឹក​តាមរយៈ​រថយន្ត​កែឆ្នៃ ចូលមក​លាក់ទុក​ក្នុង​ទីតាំង​ផ្ទះ​របស់គាត់​ចំនួន​២​កន្លែង ដោយ​ទី​តាំងទី​១ ស្ថិតក្នុង​ភូមិ​កា​ប៉ះ​និង​ទី​តាំ​ទី​២​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​ខេត្តពោធិសាត់ ។​


​បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​របស់​ក្រុម​ឈ្មួញ ដែលមាន​ឈ្មោះ​ខាងលើ ចេញពី​ខេត្តពោធិ៍សាត់ ឆ្ពោះ​ចូលទៅ​រាជធានី​ភ្នំពេញ​និង​បន្តទៅ​លក់​នៅ​ប្រទេស​វៀតណាម​កើនឡើង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ប្រភពពី​ខាងក្នុង​ខ្សឹប​ប្រាប់ថាវាអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​តែប៉ុណ្ណោះ​។​


​សម្តេចនាយក​រដ្ឋមន្ត្រី តេ​ជោ ហ៊ុន សែន​នៅ ក្នុង​វេទិកា​ជាតិ «​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​កន្លងទៅនេះ បាន​បញ្ជា​ឲ្យ​ស្រង់​ឈ្មោះ​មន្ត្រី​ខិលខូច និង​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​​នៅតាម​ខេត្ត​មួយចំនួន​។​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន រំឭកថា ការបង្ក្រាប​​ឧក្រិដ្ឋជន​ព្រៃឈើ មិន​ពិបាក​ដូច​បង្ក្រាប​ឧក្រិដ្ឋជន ជួញដូរ​គ្រឿងញៀន​នោះទេ​។​​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ទៀតថា សម្តេច​​ស្អប់​ជាទីបំផុត​មនុស្ស​ដែល​បំផ្លាញ​ព្រៃឈើ ហើយ​​ជ្រក​ក្រោម​ស្លាក​ជួយ​កសាង​តិចតួច​នេះ​។

​សម្តេច​បញ្ជាក់ថា មន្ត្រី​ដែល​បណ្តោយ​ឲ្យ​មាន​ការកាប់​​បំផ្លាញ​ព្រៃឈើ សម្តេច​ថា​មិន​ខុស​អី​ពី​កាប់​ក្បាល​​សម្តេច​នោះទេ​។​ក្នុង​វេទិកា​ស្តីពី​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ នៅថ្ងៃនោះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ប្រាប់​អ្នកចូលរួម​ថា រដ្ឋាភិបាល​នឹង​បន្ត​​សហការ​ជាមួយ​ក្រុម​អង្គការ​ជា​ដៃគូ ដើម្បី​ទប់ស្កាត់​​បទល្មើស​ព្រៃឈើ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​និង​ផ្តល់​
​កម្លាំង​សហការ បើ​មានការ​ស្នើសុំ​។​

​ប្រការ​នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា បទបញ្ជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​​ព្រៃឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ក្លាយជា​រឿង​ឥតន័យ​
​ដែល​ឈានដល់​ខឹង​គោ​វាយ​រទេះ​តែម្ដង ៕

k-sand-maok-kol1k-pot1