ឧកញ៉ា​ឈ្មួញ​ឈើ​សឹង​សំអុល​ប្រកែក​ថា​៖​គាត់​អត់​នាំចេញ​ឈើ​ទៅ​យួន​ទេ​!​តែ​ថា​អ្នកកាសែត​បើ​ចង់បាន​អី​មករក​គាត់​ទៅ​!!!

oknha-sing1

​ភ្នំពេញ​៖​ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​ពី សកម្មភាព ឧកញ៉ា​សឹង សំអុល​ដែលជា​មន្ត្រី​អាវុធហត្ថ​ផង ថា​បាននិងកំពុង​ធ្វើ​សកម្មភាព រកស៊ី​ជំនួញ​ឈើ យ៉ាង​ផុសផុល​ជាថ្មីទៀត​ដោយ​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​គឺ​ឡាន​យី​ឌុប​ធំៗ​អត់​មាន​ស្លាក​លេខ​ដឹកឈើ​ចេញទៅ​ស្រុក​យួន​ស្រប​និង​មិន​ស្របច្បាប់​តាម​ច្រកទ្វារព្រុំដែន​និង​ច្រករបៀង​ដោយ​សម​ត្ត​កិច្ច​សមងំ​ឈឹង​។

តែ​នៅ​ថ្ងៃ​ម្សិលមិញ​ថ្ងៃទី​៦​វិច្ឆិកា​ឆ្នាំ​២០១៧ មានការ​បែកធ្លាយ សម្លេង​និយាយ​បដិសេធ តាម​ប្រព័ន្ធ​WhatApp ប្រមាណ​ជាង​២​នាទី ដោយបាន​អះអាង​ខ្លួន​ថា ជា​ឧកញ៉ា​សឹង សំអុល ។​
​ឃ្លិប​សម្លេង​នោះ បាន​លើកឡើងថា​៖ សូម​ជំរាបសួរ បងប្អូន​អ្នកសារព័ត៌មាន ជាទីគោរព ខ្ញុំ​ឧកញ៉ា​សឹង សំអុល សុំ​បញ្ជាក់ប្រាប់​បងប្អូន​ថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន ខ្ញុំ​រាប់អាន ដូច​បងប្អូន​ចឹ​ង ខ្ញុំ​មិនដែល​មាន បញ្ហា​ជាមួយ​បងប្អូន​ទេ​!!​។

ចំពោះ​ឡាន​​អត់​មាន​ស្លាក​លេខ ខ្ញុំ​សូមបញ្ជាក់​ប្រាប់​បងប្អូន​ថា រដូវភ្លៀង​ធ្លាក់ ឡាន​វា​តែងតែ​ជាប់ផុង​ផាយ ចឹ​ង​ហើយ​គេ​ត្រូវការ​ទាញ គេ​ត្រូវការ​ទាញ វា​អាច​ដាច់​កាប វា​អាច​ប៉ះ​កាង​ឡាន​ខ្លះ ដូច​បងប្អូន​ខ្ញុំ​ដែល​គាត់​បានបញ្ជាក់​ហើយ​ថា នៅមាន​ជ័យ ដែល​ឡាន​ខូច​នោះ ឃើញ​ទេ ឡាន​អត់​មាន​កាង​ទេ ចឹ​ង​ស្លាក​លេខ គេ​ចាប់​នៅក្នុង​កញ្ចក់​និង​កា​ប៊ិន ចឹ​ង​ឡាន​១​មាន​ស្លាក​លេខ​១ គ្រប់​ឡាន មិនមែន បងប្អូន​ដែល​និយាយ ថា​ឡាន​មួយ​គ្មាន​ស្លាក​លេខ មិនមែន​ទេ បងប្អូន​ត្រូវ​យល់ថា ប៉េសេ​ចេញ​ម្ដង ឡាន​១០​គ្រឿង​ជាង គឺមាន​ប៉េសេ គ្រប់​លេខ​ឡាន​ទាំងអស់ ហើយ​បងប្អូន​មិន​ជឿ​ទេ បងប្អូន​ទៅ​សួរ រដ្ឋបាល​ព្រៃឈើ តើ​ឡាន​ហ្នឹង​មានច្បាប់ ហើយ​មាន​ស្លាក​លេខ​ដែរ​អត់​?  ។​

ពេលដែល​គេ​ធ្វើ​ចេញ គឺមាន​ស្លាក​លេខ បង្ហោះ​គ្រប់​ថ្នាក់​បណ្ដារ​ស្ថាប័ន ដូចជា​ចៅហ្វាយខេត្ត ដូចជា​ប៉ូលិស ប៉េអឹម រដ្ឋបាល​ព្រៃឈើ ដែលជា​ជំនាញ​ពាក់ព័ន្ធ​។ ចឹ​ង​សុំ​បងប្អូន កុំ​យល់ច្រឡំ ខ្ញុំ​សូមបញ្ជាក់ថា ក្នុងនាម បងប្អូន​កុំ​រករឿង​ខ្ញុំ​អី​! ណា​ខ្ញុំ​សូម​បិណ្ឌបាត !!​។​សូម​អង្វរ​បងប្អូន​ថា​យើង​សុខចិត្ត រាប់អាន​គ្នា បងប្អូន​ខ្វះខាត មករក​ខ្ញុំ​បាន តែ​ខ្ញុំ​រកស៊ី​ត្រឹមត្រូវ ហើយ​ខ្ញុំ​មិន​ទៅ​វៀតណាម​ទេ ខ្ញុំ​ស្បថ​ជូន​បងប្អូន ថា​៖​បើសិនជា​ខ្ញុំ​មាន​ទៅ​វៀតណាម​នោះ កន្លែង​ណា​បងប្អូន​តាម ឲ្យ​ជាប់ ហើយ​ពិត​ឬ​អត់ ថា​ខ្ញុំ​ម៉ោ​ខ្ញុំ​នឹង​ទទួល​។

ប៉ុន្តែ​បើ​ខ្ញុំ​ត្រឹមត្រូវ បង​ប្អួ​ន​យើង​ត្រូវតែ​រាប់អាន​គ្នា ត្រឹមត្រូវ​ក៍​ខ្ញុំ​ជួយ បងប្អូន​ដែរ ខ្ញុំ​និយាយ​ចឹ​ង ខ្ញុំ​បើក​ចិត្ត ថា​ជួយ​បងប្អូន តាម​លទ្ធភាព ដែល​ខ្ញុំ​ឲ្យ បងប្អូន​ឈប់​រករឿង ដុក​ដោល​ខ្ញុំ​ទៅ​។​ឃ្លិប​សម្លេង​បាន​អះអាង​ទៀតថា​៖​រដូវប្រាំង​ហើយ​មិនមែន​ចេញ តែ​ខ្ញុំ​ទេ បន្តិច​ចេញ​ច្រើនណាស់ តាមផ្លូវ​ខ្ញុំ ព្រោះ​គេ​ទាក់ទង​ខ្ញុំ​បង់ថ្លៃ​ផ្លូវ​ខ្ញុំ  ព្រោះ​ផ្លូវ​នេះ ខ្ញុំ​ធ្វើ​អស់​ជាង​១​លាន​ដុល្លារ ចឹ​ង​គេ​សុំ​ខ្ញុំ​ដើរ​លើផ្លូវ ក្រុមហ៊ុន​គេ​៣​បួន​ណោះ សុំ​ដើរ​លើ​ហ្នឹង ចឹ​ង​ជំរាប​បងប្អូន ឲ្យ​បានដឹងថា​ចឹ​ង វា​ឥលូវ​មានតែ​ខ្ញុំ​ដើរ មើល​ឃើញតែ​ខ្ញុំ​ម្នាក់​ចឹ​ង​ហើយ ខ្ញុំ​ត្រឹមត្រូវ​ទេ សុំ​ចិត្ត​បងប្អូន​កុំ​មាន​ចឹ​ង​អី​!​។​

​គេ​មិនដឹងថា សម្លេង​នេះ ជា​សម្លេង​ពិត​របស់​ឧកញ៉ា​សឹង សំអុល ឬ​យ៉ាងណា​នោះទេ​ព្រោះ​គ្មាន​អ្នកណា​ប្តឹង​ឲ្យ​សម​ត្ត​កិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​នៅឡើយ​។​ទោះជា​យ៉ាងណា កន្លងមក​មាន​សេចក្តី​រាយ​ការ​ថា​៖​ព្រៃឈើ​ក្នុង ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ប្រឈម​នឹង​ការវិនាស ដោយសារ​ក្រុមហ៊ុន​ខេ​សាន់​ម៉ា​ស្ទ​រ័​ដែល​គេ​ដឹងថា​មាន​លោក សឹង សំអុល (​ឧកញ៉ា សឹង សំអុល​) ជា​ប្រធាន​។​

​មេ​ឈ្មួញ សឹង សំអុល បាន​ប្រើ​យីហោ ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ដើម្បី​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​ស្រុក​កោះ​ញែក ដោយ​គ្មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះពាល់​ឡើយ​បើទោះជា​ពេលថ្មីៗនេះ​សម​ត្ត​កិច្ច​ចាប់​ឃាត់​បាន​ជាក់់ស្តែង​ក៏ដោយ​ក៏ត្រូវ​បាន​គេ​អន្តរាគមន៍​ដោះលែង​។​

​សារព័ត៌មាន​ន​នា បាន​ផ្សាយ​ថា ក្នុង​បរិវេណ​ដី សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ គ្មាន​សល់​ឈើ​ទៀត​ទេ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ទៅ​វៀតណាម យ៉ាង​ពេញបន្ទុក នាពេល​បច្ចុប្បន្ន គឺ​កាប់​នៅក្នុង​តំបន់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ដែល​នៅក្បែរៗ ដី​សម្បទាន ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​។​

​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ដោយសា​សម្តេច​បាន​លើក​ក្នុង​អង្ក​ប្រជុំ​គណរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦ តែ​គ្មាន មន្ត្រី​អាជ្ញាធរ​ឬ សមត្ថកិច្ច​ណា ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល នោះឡើយ​រាប់ទាំង​ក្រុម​បង្ក្រាប​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការ​ប៉េអឹម​ផ្ទៃ​ប្រទេស​ដែល​នាយករដ្ឋមន្ត្រី​បង្កើត​ក៏ដោយ​៕

oknha-sing1car-sing5