ពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្តាលរ​អ៊ួ​រទាំ​រឿង​សមត្ថកិច្ច​បើក​ល្បែង​ពង្វក់​សិស្សសាលា​

23416196_1954397514798809_13212308_n

ខេត្តបន្ទាយមានជ័យ ​៖ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​មិ​ត​ភាព សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​បាន​ខឹងសម្បា​ជាមួយ​កូនចៅ​របស់ខ្លួន​យ៉ាងខ្លាំង​ដែល​តែងតែ គេច​សាលា​(​មិន​ចូលរៀន​) ដោយសារ​ក្មេងៗ​ទាំងនោះ​ឈ្លក់​វង្វេង​ញៀន​នឹង​ល្បែង

​ហ្គេម​អន​ឡាញ ក្នុង​មូលដ្ឋាន ភូមិ​សង្កា​ត់របស់​ពួកគាត់ ។​
​ស្ត្រី​វ័យ​៤៤​ឆ្នាំ​បាន​ឲ្យ​ដឹងថា ក្មេងៗ​ដែលជា​សិស្សសាលា​សព្វថ្ងៃនេះ មិនបាន​រៀនសូត្រ​ទេ គឺ​អាលៃតែ​វង្វេង​នឹង​ល្បែង​ហ្គេម​ហើយ​មួយថ្ងៃៗ ក្មេង​ដែល​ញៀន​ហ្គែ​ម​នោះ បាន​លួច​លុយ​ឳ​ពុក​ម្តាយ ឥត​ល្ហែ​ទៀតផង ។ 
​ពាក់​ព​ន្ធ័​និង​ល្បែ​ហ្គែ​ម​ខាងលើ​ប្រភពពី​ពលរដ្ឋ បាន​ឲ្យ​ដឹងថា​ទីតាំង​បើក​ល្បែង អិន​ធឺ​ណិ​ត​នោះ នៅ​ទល់មុខ និង​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ហើយ​ថា ម្ចាស់​ហ្គេម​ខុសច្បាប់​នោះ គឺជា​មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត​ឈ្មោះ រែ​ម សុភ​ក្ត័ ជា​មន្ត្រី​នគរ​បាក​ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​អធិការដ្ឋាន​ក្រុង​បោយ​ប៉ែត​ទៀតផង ។ 
  លោក រ៉េ​ម សុភ​ក្ត័ ដែល​រង​ការ​ចោទថា​បាន​បើក​ល្បែង​ហ្គេម​ព​ង្វ​ល់​ក្មេងៗ​នោះ មិនអាច​ទាក់​ទង់​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ចេញផ្សាយ​ព័ត៌មាន​នេះ​។ ចំណែក លោក អួ​ង ម៉េង​ហួង នាយប៉ុស្តិ៍​សង្កាត់​រដ្ឋា​បាល​ផ្សារកណ្តាល នៅ​រសៀល​ថ្ងៃទី​០៦​វិច្ឆិកា​២០១៧​នេះ អង្គភាព​យើង​មិនទាន់​អាច​ស៊ំ​ឲ្យ​លោក​បកស្រាយ​បាន​យ៉ាងណា​នៅឡើយ​ទេ ជ៊ំ​វិញ​ព័ត៌មាន​ដែល​ពលរដ្ឋ​លោក​លើកឡើងថា មាន​សមត្ថកិច្ច​ជា​អ្នកបើក​ហ្គែ​ម​ដើម្បី​ពង្វក់ស្មារតី​ក្មេងៗ​នោះ ។​
​លោក ធិ​ន ស៊ិន ដេ​ត អធិការ​នគរ​បាន​បាល​ក្រុង បោយ​បែ​ត ក៏​មិនអាច​សុំ​ឲ្យ​លោក​ពន្យល់​អធិប្បាយ បានដែរ​នា​ម៉ោង​១២ ថ្ងៃទី​០៦ វិច្ឆិកា​២០១៧​នេះ តែ​ពលរដ្ឋ​លោក​សង្ឃឹមថា លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នឹង​ពិនិត្យ លើ​ករណី​ខាងលើ ដើម្បី​ការពារ និង​លើក​កំពស់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បានល្អ​ប្រសើ​ស្របតាម​អនុសាសន៍​ថ្នាក់ដឹកនាំ​ដែល​លោក​បានកំណត់​ជា​គោលនយោបាយ​អាទិភាព និង​ដើម្បី​បង្ការ​ការពារ​កុំ​ឲ្យ​មាន​សិស្ស​បន្ត​គេចវេះ​សាលា​ដូច​ការ​ចោទ​របស់​ពលរដ្ឋ​ទៀត​៕

23416196_1954397514798809_13212308_n23414300_1954397511465476_486478552_n